កម្លាំង​អាវុធហត្ថ​ក្រុង​ឃាត់ខ្លួន​ជនសង្ស័យ​១០​នាក់​រួម​និង​ថ្នាំញៀន​ចំនួន​១៥​កញ្ចប់​

549
ចែករម្លែក

​ដោយ : ចាន់តូ​/​ភ្នំពេញ ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០១៨ កម្លាំង​អាវុធហត្ថ​ក្រុង​សហការ​ណ៍​ជាមួយ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ​បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​ចំនួន​២​ទីតាំង ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១០​នាក់ ​រួម​នឹង​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​១៥​កញ្ចប់​ថង់​តូច​។ ហេតុនេះបានកើតឡើងនៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បានឲ្យដឹង​ថា ​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ចំនួន១០​នាក់ ទី​១.ឈ្មោះ​ចាន់ សារី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​រុញរ​ទះ ស្នាក់នៅ​ទួល​សង្កែ ។ ២.​ឈ្មោះ​កែម ដារ៉ាវុធ ហៅ​បារាំង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​មុខរបរ​កម្មករ​រោង​ពុ​ម្ភ ស្នាក់នៅ​ផ្ទះជួល ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ​ទី​១​។ ៣.​ឈ្មោះ​ផាត ភី​លី​ប ភេទ​ប្រុស អាយុ​១៧ ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ដំណាក់​ធំ​១ ។ ៤.​ឈ្មោះ​ចាន់ តុលា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​និង​ទីកន្លែង​ស្នាក់នៅ​មិន​ពិតប្រាកដ​។ ៥.​ឈ្មោះ​រស់ រ៉ា​ន់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​មុខរបរ​រើស​អេតចាយ ស្នាក់នៅ ផ្ទះជួល ភូមិ​ទ្រា​១​។ ៦.​ឈ្មោះ​ហែម វិញ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​មុខរបរ​អូស​សំរាម ស្នាក់នៅ​ភូម​ទ្រា​។ ៧.​ឈ្មោះ​លួ​ន វិទូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​រើស​អេតចាយ កន្លែង​ស្នាក់នៅ​មិន​ពិតប្រាកដ​។ ៨.​ឈ្មោះ​យួន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ រើស​អេតចាយ កន្លែង​ស្នាក់នៅ​មិន​ពិតប្រាកដ​។ ៩.​ឈ្មោះ សូត្រ សុ​វណ្ណា​រ័​ត្ឋ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​រើស​អេតចាយ ស្នាក់នៅ​ភូមិ​ទ្រា​១ សង្កាត់​ស្ទឹងមានជ័យ​ទី​១​។ ១០.​ឈ្មោះ​ហម សុខ​ហៀ​ង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។​

ក្រោយឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បានរួម​មាន ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​១៥​កញ្ចប់​ថង់​តូច​ជញ្ជីង​សំរាប់​ថ្លឹង​ចំនួន​២ ។

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួម​និង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ ការិយាល័យ​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​បន្ត​ ៕B