កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​១៥០​នាក់ ត្រៀម​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​

637
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​១៥០​នាក់ ត្រៀមចាំ​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង នា​ព្រឹក​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៨​។​

​លោក ជូរ សារុន មេ​បញ្ជារ​ការ​កងរាជអាវុធហត្ថ​កំពង់ស្ពឺ បាន​ឲ្យ​រស្មី​កម្ពុជា​ដឹងថា កម្លាំង​អាវុធហត្ថ​ទាំងអស់​ក្នុង​ខេត្ត បានរៀបចំ​ដើម្បី​ចាំ​ជួយសង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ដងស្ទឹង​ព្រែក​ត្នោត ដែល​អាច​នឹង​ប្រឈម​គ្រោះទឹកជំនន់​ទឹកភ្លៀង ខណៈដែល​ទឹកស្ទឹង​ព្រែក​ត្នោត​នៅតែ​បន្ត​ឡើងជា​គំហុក​នៅ​ស្រុក​៣ ក្នុង​ខេត្តកំពង់ស្ពឺ ស្រុក​ដែល​រង​ការ​លិច​ជំនន់​ទឹកភ្លៀង​មុខ​គេ​ស្រុក​ភ្នំស្រួច ដែលមាន​ប្រភព​ទឹកភ្លៀង​ពី​ជួរ​ភ្នំ​គីរីរម្យ​ព្រំប្រទល់​ជាមួយ​ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ និង​ជួរ​ភ្នំ​កំចាយ ស្ថិតក្នុង​ខេត្តកំពត​។​

​លោក​បាន​បន្តថា ស្រុក​ភ្នំស្រួច​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ភ្លៀង​នោះ មាន​ចំនួន​៥​ឃុំ​មានដូចជា ឃុំ​ដំបូក​រូង ឃុំ​ចំបក់ ឃុំ​ក្រាំង​ដី​វ៉ា​យ ឃុំ​តាំង​សំ រោង​ឃុំ​តាំង​ស្យា ដែល​រង​ការ​លេច​តាំងពី​វេលា​ម៉ោង​១២​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៨​។ ហើយ​ទឹក​ដង​ស្ទឹ​ក​ព្រែក​ត្នោត បាន​ឡើង​លិច​ស្រូវ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្រោម​ទំនប់​រលាំង​ជ្រៃ ក្នុងស្រុក​សំរោង​ទង​លិច​ដីស្រែ និង​ស្រូវប្រាំង​ជាង​១៥០​ហិកតា​។ លិច​ភូមិ​ចំនួន​៤​មាន​ភូមិ​រលាំង​ជ្រៃ ភូមិ​អណ្តូង​ស្លា ភូមិ​អន្លុង​ធម្ម ភូមិ​ក្រាំង​ស្ពឺ ស្ថិតក្នុង​ឃុំ​តាំង​ក្រូច​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​។ ហើយ​ក្រុង​ច្បារមន​បាន​លិច​ដីស្រែ​ប្រជាពលរដ្ឋ ដែល​នៅតាម​ដងស្ទឹង​ព្រែក​ត្នោត​ប្រមាណ​១៥​ហិកតា ក្នុង​សង្កាត់​ច្បារមន សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន​។​

​លោក​បន្តទៀតថា កម្លាំង​ដែល​ត្រូវ​ចាំ​ជួយសង្គ្រោះ​នោះ មាន​៣​ផ្នែក​មាន​ក្រុម​គ្រួ​ពេទ្យ​ជួយ​បឋម​ផ្នែក​ជម្លៀស​ប្រជាពលរដ្ឋ​ពី​កន្លែង​លិច​ទឹក មក​ទីទួល​ខ្ពស់​ផ្នែក​សណ្ដាប់ធ្នាប់​។​ ហើយ​កម្លាំង​កងរាជអាវុធហត្ថ​ទាំង​១៥០​នាក់ ក៏​ត្រៀម និង​សម្រួល​ការពារ​សណ្ដាប់ធ្នាប់​ជួន​បងប្អូន​ប្រជាពលរដ្ឋ ដែល​ទៅ​បោះឆ្នោត នា​ព្រឹក​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨ នៅតាម​ការិយាល័យ​​ការពា​រសន្តិសុខ​ជួន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ខេត្តកំពង់ស្ពឺ​៕