កម្លាំង​អាវុធហត្ថ​ខេត្ត​រកឃើញ​រថយន្តបាកុង ៣ គ្រឿង ដែល​លាក់ទុក​ក្នុងស្រុក​សំឡូត​ និង​រុករក​បន្ត​

171
ចែករម្លែក
រថ​យន្ត​បា​កុង​៣​គ្រឿង​ដែល​កម្លាំង​អាវុធហត្ថ​ខេត្ត​រុករក​ឃើញ​លាក់​ក្នុងព្រៃ​ក្នុង​ស្រុក​សំឡូត​

ដោយៈ​គ្រញូង​-បាត់ដំបងៈ​កាលពីរសៀលថ្ងៃទី១​និង ព្រឹក ព្រលឹម ថ្ងៃ ទី២​ខែកញ្ញា​ឆ្នាំ​២០១៩​ យោងតាម​បទបញ្ជា​និង​កា​ចង្អុល​បង្ហា​ញពី​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រីមាស សុវណ្ណ​ មេបញ្ជាការ​តង​រាជ​អាវុធហត្ថ​ខេត្ត ​កម្លាំងអាវុធហត្ថ ខេត្ត​មួយចំនួន​បាន បើកកិច្ចប្រតិបត្តិការ រុករកឃើញ រថយន្ត បាកុង ( អា រ៉េវ ) ចំនួន ៣ គ្រឿង ជា បន្តបន្ទាប់​ក្នុង​ចំណោម​រថយន្ត​បា​កុង​ជិត​១០​គ្រឿង​ដែល គេ សង្ស័យ ថា​ជា រថយន្តរបស់ក្រុមហ៊ុន «​រ័ត្ន សម្បត្តិ »​ដែលលាក់ទុកនៅក្នុងព្រៃជ្រៅ​ស្ថិតក្នុងភូមិ សាស្ត្រស្រុកសំឡូត ។​

លោក សក្តិ​៥​ អ៊ន ជ្រី សៅរ៍មណ្ឌល មេ​បញ្ជា​ការរងកងរាជអាវុធហត្ថខេត្ត ដែល ដឹកនាំកិច្ចប្រតិបត្តិការនេះផ្ទាល់បាន ប្រាប់ឱ្យដឹងថា គិត​ចាប់ពី ថ្ងៃ ទី ១​ដល់ ព្រឹក ថ្ងៃ ទី ២​ខែកញ្ញា​ឆ្នាំ​២០១៩​កម្លាំង​របស់ លោក បាន បើក​កិច្ចប្រតិបត្តិការ​រុករក ឃើញរថយន្ត បាកុង (​អា​រ៉េវ​)​សម្រាប់ ដឹកឈើ ចំនួន ៣ គ្រឿង ហើយ ក្នុងចំណោម​រថយន្ត​ជិត​១០​គ្រឿង​ដែល​ក្រុមហ៊ុន​«​រ័ត្ន សម្បត្តិ »​យកមក​លាក់ ទុក នៅ ក្នុង ព្រៃ ជ្រៅ​ស្ថិត ក្នុងភូមិ សាស្ត្រ ស្រុក សំឡូត ។​

លោក មេបញ្ជាការរង​ប៉េអឹម​ខេត្ត​បាន ប្រាប់ ថា រថយន្ត បទល្មើស ទាំង​៣​គ្រឿង​នេះ​ត្រូវ បាន រក ឃើញ នៅ ក្នុងភូមិសាស្ត្រ ចន្លោះ ទឹកដី ឃុំស៊ុង និង ឃុំ តា តោក ស្រុក សំឡូត ដែលគេសង្ស័យ ជា រថយន្ត របស់ ក្រុមហ៊ុន ខាងលើ ។

លោក មេបញ្ជាការ រង ខេត្ត​បាន បន្តថា ពេលនេះ​កម្លាំង របស់ លោក កំពុង គ្រប់គ្រង ទីតាំង លាក់ រថយន្ត ទាំងនេះ នៅឡើយ និង កំពុងរង់ចាំ បទបញ្ជា​ពី ថ្នាក់លើ​ដើម្បីចាត់វិធានការបន្ត ខណ:កម្លាំង មួយចំនួនទៀត កំពុងរុករក បន្ត​នៅ តាម ភូមិសាស្ត្រ នានាទៀត ។​

បើ តាមប្រភពនាន​បានឱ្យដឹងថា កម្លាំង កងរាជអាវុធហត្ថ បានរក ឃើញ រថយន្ត បាកុងនេះប៉ុន្មានគ្រឿងបន្ថែម ទៀត ហើយ ដែលសរុប ជិត ១០ គ្រឿង ហើយ ។ នេះ គ្រាន់តែជាព័ត៌មានបឋម តែ ប៉ុណ្ណោះ មិនទាន់បាន​ព័​ត៌​នា​នា​ពី​កម្លាំង​ប៉េអឹម​ដែល​ចុះ​ប្តិ​ប​ត្តិ​ការ​ទេ ​ព្រោះ​ទីនោះ​គ្មាន​សេវា​។ ហើយពេលនេះ កម្លាំង​សមត្ថកិច្ច
​កំពុង បន្ត ការ រុករក ពេញព្រៃនៃស្រុកសំឡូត ៕