កម្លាំង​អាវុធហត្ថ​ខេត្តស្ទឹងត្រែង បង្ក្រាប​រថយន្ដ​ដឹកឈើ​ចំនួន​៦​គ្រឿង និង​ម៉ូតូ​ជាង​១០​គ្រឿង​ជា​បន្តបន្ទាប់​

1242
ចែករម្លែក

ដោយ​៖ សុខុម / ស្ទឹងត្រែង​៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បានធ្វើការ​បង្ក្រាប​រថ​យន្ដ​សាំ​យ៉ុង​ដឹកឈើ​ចំនួន​៦​គ្រឿង​ជា​បន្តបន្ទាប់ និង​ម៉ូតូ​ដឹកឈើ​ជាង ១០​គ្រឿង គិត​ចាប់តាំងពី​យប់​ថ្ងៃទី​២២ រហូតមកដល់​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៨​នេះ ក្នុងនោះ ក៏មាន​ការបង្ក្រាប​ម៉ូតូ​ដឹកឈើ​ជាច្រើន​គ្រឿង​ផងដែរ​។​

​បច្ចុប្បន្ន​វត្ថុតាង​ដែល​សមត្ថកិច្ច​បង្ក្រាបបាន ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ បញ្ជូនទៅ​ឲ្យ​ខាងលើ​ជំនាញ​ព្រៃឈើ​ខេត្តស្ទឹងត្រែង​ចាត់ការ​តាម​នីតិវិធី​៕L​

#