កម្លាំង​អាវុធហត្ថ​ឃាត់​បុរស​ម្នាក់​កំពុង​ឈរ​លក់​ថ្នាំញៀន​

872
ចែករម្លែក

(ភ្នំពេញ) ៖ កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌដូនពេញ សហការ​ជាមួយ​អាវុធហត្ថ​រាជធានី បាន​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ ម្នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន រូ​ម និង​ដកហូត​បាន​ក្រាម​ព​ណ៍ស​ថ្លា ០៤​កញ្ចប់​ជា​ប្រភេទ​ម៉ា​ទឹកកក​ក្នុងនោះ មាន​កញ្ចប់​ធំ ០១​កញ្ចប់ , កញ្ចប់​ធំ​ល្មម ០១​កញ្ចប់ និង​កញ្ចប់​តូច ០២​កញ្ចប់​នៅវេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៧ ។​

​មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ រិ​ន ច័ន្ទដារ៉ា ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ ឃាត់ខ្លួន​បាន​នៅ​ចំណុច ផ្លូវ​លេខ​១៣៦ កែង​នរោត្តម សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​បច្ចុប្បន្ន ជនសង្ស័យ ខាងលើ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុងធ្វើការ​សួរចម្លើយ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕L ដោយ ៖ ណូ​រ៉ា​