កម្លាំង​អាវុធហត្ថ​ចាប់​ក្មេង​ទំនើង​២​នាក់​ពីបទ​បង្ក​ហឹ​ង្សា​ក្នុង​ពិធី​រាំ​ធុងបាស់​

247
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​ក្មេង​ទំនើង​២​នាក់​ត្រូវ​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន​ពីបទ​បង្ក​ហឹ​ង្សា​ក្នុង​ពិធី​រាំ​ធុងបាស់ កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៩ នៅក្នុង​ភូមិ​ក្រាំង​ល្វា ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ។​

​ជនសង្ស័យ​ទាំង​២​នាក់ ដែល​ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ចាប់ខ្លួន​នេះ ម្នាក់​ឈ្មោះ ណែន វីន ភេទ​ប្រុស អាយុ ២១ ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូ​រកា​ខុប​ឃុំ​ក្រាំង​ល្វា​ស្រុក​សាមគ្គី​មានជ័យ​ខេត្តកំពង់ឆ្នាំង​។​ម្នាក់ទៀត​ឈ្មោះ វែ​ន ហឿ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ទីលំនៅ​ភូមិ​គ្រួស​លិច​ឃុំ​ក្រាំង​ល្វា​ស្រុក​សាមគ្គី​មានជ័យ​ខេត្តកំពង់ឆ្នាំង ។​
​ក្នុងពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង​រួមមាន​ខ្សែ​ច្រ​វ៉ា​ក់​ចំនួន​១​ខ្សែ និង​ខ្សែក្រវ៉ាត់​ចំនួន​១​ខ្សែ​។ បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង ការិយាល័យ​ជំនាញ​បាន​កសាង​សំណុំរឿង​អនុវត្តតាម​និតិ​វិធី ៕S/​