កម្លាំង​អាវុធហត្ថ​បង្ក្រាប​ក្រុម​ចោរលួច​១​ក្រុម​ធំ នៅ​ក្រុង​ប៉ោយប៉ែត

939
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ចុះបង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បក្ខពួក បាន​ចំនួន​៨​នាក់ នៅ​ចំណុច​មុខ​វត្ត​ផ្សារកណ្តាល ស្ថិត​ក្នុងភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​៥​កក្កដា ២០១៨​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​ឲ្យ​ដឹងថា : ជនរងគ្រោះ​៣​នាក់ ១- ឈ្មោះ ភឿ ដេ​ត ភេទ​ប្រុស​អាយុ ១៨​ឆ្នាំ​។ ២-​ឈ្មោះ លឿម ឆុង ហៅ ម៉ាប់ ភេទ ប្រុស អាយុ ១៩​ឆ្នាំ ។​និង​៣- ឈ្មោះ វណ្ណ មុន្នី​ម៉ក់ ភេទ ប្រុស អាយុ ១៨​ឆ្នាំ​។ ទាំង​៣​នាក់​រស់នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​ជាមួយគ្នានេះ ក៏មាន​ជនរងគ្រោះ ចំនួន​៦​នាក់​ផ្សេងទៀត​បាន​ប្តឹង​ឈ្មោះ ហៀ​ង សុខ​វ៉ៃ ហៅ វី ប្រុស អាយុ ២៥​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ​ក្នុង​ក្រុង​ប៉ោយប៉ែត ពីបទ​លួច​យ៉ាងសកម្ម រយៈពេល​កន្លងមក​។​

​លោក​បន្តថា ក្រោយ​ការស្រាវជ្រាវ និង​ស៊ើបអង្កេត​ករណី​ខាងលើ កម្លាំង អ​.​ហ​. បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ យកមក​សាកសួរ​។ បាន​ចំលើយ​នេះហើយ កម្លាំង​កងរាជអាវុធហត្ថ​បាន​បន្ត​ចុះ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៧​នាក់​បន្ថែមទៀត​។​ ​សរុប​ជនសង្ស័យ​ទាំង​៨​នាក់ : ១-​ឈ្មោះ ឌឿ​ន ភី​លី​ព ភេទ ប្រុស អាយុ ២៣​ឆ្នាំ ។​២- ឈ្មោះ ហ៊ាន សោម​ឆាយ ភេទ ប្រុស អាយុ ១៩​ឆ្នាំ ៣- ឈ្មោះ ប៊ុន សា​ម៉ែត​ហាន ភេទ ប្រុស អាយុ ១៨​ឆ្នាំ ៤- ឈ្មោះ សរ ឧ​ត្ត​ម ភេទ ប្រុស អាយុ ១៨​ឆ្នាំ ៥- ឈ្មោះ សួស ចាន់​រ៉ូ​ស្សា ភេទ ប្រុស អាយុ ១៥​ឆ្នាំ ៦- ឈ្មោះ ចិន រស្មី ភេទ ប្រុស អាយុ ១៩​ឆ្នាំ ៧- ឈ្មោះ ឡេង វណ្ណឌី ភេទ ប្រុស អាយុ ១៨​ឆ្នាំ​។ ទាំង​៧​នាក់​រស់នៅ​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ រួមជាមួយ​វត្ថុតាង​មាន ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ គ្មាន​ស្លាក​លេខ ចំនួន ១​គ្រឿង កាំភ្លើងខ្លី​១​ដើម បំពង់​ដែក​ទីប​ប្រវែង ៨៣​សង់ទីម៉ែត្រ ចំនួន​១​ដើម កូនសោរ​សម្រាប់​ដោះ​គ្រឿងបន្លាស់​មួយចំនួន​។​

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ទទួល​ការងារ​យុត្តិធម៌​ឲ្យ​ដឹងថា​: ជនសង្ស័យ​បាន​សារភាពថា ឈ្មោះ ហៀ​ង សុខ​រ៉ៃ និង​បក្សពួក បាន​រៀប​គម្រោង​ធ្វើ​សកម្មភាព​ពួនស្ទាក់​វ៉ៃ​អ្នកដំណើរ​ណា​ដែល​ជិះ​ម៉ូតូ​កាត់មុខ​វត្ត​ផ្សារកណ្តាល​នាពេល​ព្រលប់ ដើម្បី​ជំរិត​ឬ​ប្លន់​លុយ ឬ​យក​វត្ថុ​មានតម្លៃ​ផ្សេងៗ​។​

​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕ ល​

#