កម្លាំង អ​.​ហ​. ទទួល​ការត្រួតពិនិត្យ​សាច់​ទ័ព គ្រឿង​អាវុធ និង​មធ្យោបាយ​ត្រៀម​ការពារ​បោះឆ្នោត​

2055
ចែករម្លែក
  • 81
    Shares

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: កម្លាំង អ​.​ហ​. ទទួល​ការត្រួតពិនិត្យ​សាច់​ទ័ព គ្រឿង​អាវុធ និង​មធ្យោបាយ​ត្រៀម​ការពារ​បោះឆ្នោត​សាកល​ជ្រើសរើស​អ្នកតំណាងរាស្ត្រ និង​ឈាន​រើស​រាជរដ្ឋាភិបាល នា​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទទួល​ផែន​ទំនាក់ទំនង​កិច្ចការ​សាធារណៈ និង​ក៏​ជា​តំណាង​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ផងដែរ និង​ប្រតិភូ​ត្រូវបាន​ស្វាគមន៍​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ និង​មេ​បញ្ជ​ការរង ហើយ​ចុះ​ត្រួតពិនិត្យ​ការងារ​ដូចខាងលើ នៅវេលា​ម៉ោង ០៨​ព្រឹក ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​។​

​លោក​បានរៀបចំ​ប្រជុំ​ត្រួតពិនិត្យ​កម្លាំង​ទ័ព គ្រឿង​បំពាក់ និង​មធ្យោបាយ ដើម្បី​ត្រៀម​ចូលរួម​ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត និង​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នាពេលខាងមុខ និង​ក៏​ដើម្បី​ឈានទៅ​ជ្រើសរើស​រាជរដ្ឋាភិបាល​ថ្មី​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប្រាក់ សិទ្ធិ បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​កងកម្លាំង​ទាំងអស់ ត្រូវយក​អស់​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​អនុវត្តន៍​តួនាទី​-​ភា​កិច្ច ពិសេស​ត្រូវ​អនុវត្តន៍​ឲ្យ​បាន​ហ្មឺ​ង​ម៉ាត់​នូវ​បទបញ្ជា​របស់​ថ្នាក់លើ​។​

​ជា​កិច្ចបញ្ចប់​កម្មវិធី ទោះជា​មេឃ​កំពុង​ក្តៅហែង ក៏​លោក​បាន​ចែក​អាវ​ភ្លៀង​ជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូន​ដល់​កងកម្លាំង​ទាំងអស់ នៃ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ខេត្ត​, មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ស្រុក និង​មូលដ្ឋាន អ​.​ហ​. នៅ​ទូទាំង​ខេត្តបន្ទាយមានជ័យ​៕ ល​