ករណីគ្រឿងញៀន: ប្រុស​ស្រី ២៤​នាក់ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ​!

481
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ២៤​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន រួម និង​ក្រាម​ពណ៍​ស​ថ្លា ១២​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​)​។ ពូកគេ​ទាំង ២៤​នាក់​នេះ ត្រូវបាន​កម្លាំង​ល្បាត​ក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វា​, ខណ្ឌដូនពេញ រួមមាន​ការសហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​បាន ០២​ថ្ងៃ​ផ្សេងគ្នា ក្នុងភូមិ​សាស្ត្រ​រៀងខ្លួន នៃ​រាជធានី​ភ្នំពេញ​។​

​ក្រោយពី​ធ្វើការ​សាកសួរ តាម​វិធាន​ការជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ពួកគេ​ទាំង ២៤​នាក់ ខាងលើ បាន​សារភាពថា​ពិតជា​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ពិតប្រាកដ​មែន ទើប​សមត្ថកិច្ច​អាវុធហត្ថ​បាន​ប្រមូល​វត្ថុតាង និង​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​៕