ករណី​ខ្សែ​វិ​ដេ​អូ “​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​” ក្រសួងមហាផ្ទៃ​ស្រាវជ្រាវ​រក​អ្នក​ទទួលខុសត្រូវ​

868
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​ថ្លែង​បញ្ជាក់ថា កន្លងទៅនេះ មាន​ខ្សែ​វិ​ដេ​អូ​មួយ​ដែលមាន​ចំណងជើង​ថា “​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​” យកទៅ​ចាក់ផ្សាយ​នៅ​ទូរទស្សន៍ Russia Today (RT) គឺ​កំពុងតែ​ស្ថិតនៅក្នុង​ដំណាក់ កាល​ស្រាវជ្រាវ ដើម្បី​ឲ្យ​ដឹងថា តើ​រឿង​នោះ​ជា​រឿង​ពិត ឬក៏​ជា​រឿងប្រឌិត​។ ​សម្តេច​មិន​ហ៊ាន​វ៉ៃ​តម្លៃ​ថា រឿង​នឹង​វា​ពិត​កម្រិតណា ឬ​វា​មិន​ពិត​កម្រិតណា​នោះទេ ប៉ុន្តែ​យ៉ាង ណាក៏ដោយ​ក្នុងនាម​សមត្ថកិច្ច​ត្រូវតែ​សិក្សា​ស្រាវជ្រាវ​បញ្ហា​នេះ​ឲ្យ​បាន​ម៉ត់ចត់ ដើម្បី​រក​វិធានការ​ប​ដោះស្រាយ​ឲ្យ​បាន​សមស្រប​។​

សម្តេចក្រឡាហោមសខេង(រូបថតមុនីរ័ត្ន)


ការ​ថ្លែង​បញ្ជាក់​នេះ បាន​ធ្វើឡើង​នៅក្រៅ​ពិធី​ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស កាលពី​រសៀល​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ នៅ​សាល​ល​មហោស្រព​កោះ​ពេជ្រ​។​
​សម្តេច​​ក្រឡាហោម​បាន​បញ្ជាក់ប្រាប់រស្មីកម្ពុជាថា “​កាលណា​យើង​មិនដឹងថា រឿង​នឹង​វា​រឿង​ពិត​ដល់​កម្រិតណា​ឬ​មិន​ពិត​កម្រិតណា យើង​ចាត់វិធានការ​ទៅ​វា​មិនអាច​ត្រឹមត្រូវ​ទេ ។ដូច្នេះ​មកទល់ពេលនេះ យើង​មិនទាន់​សន្និដ្ឋានថា រឿង​នឹង​វា​ពិត ឬ​មិន​ពិត​! ។ស្ថិតនៅក្នុង​ដំណាក់កាល​ដែល​យើង​សិក្សា​ស្រាវជ្រាវ​រក​អ្នកទទួលខុសត្រូវ​ធ្វើ​ដើម្បី​បញ្ជាក់ថា រឿង​នឹង​ពិត​ឬ​មិន​ពិត​។ តែ​ក៏បាន​ព័​ត៌​មាន​ខ្លះ​ហើយ ពិសេស​ពី​តួអង្គ ដែល​ដើរតួ​ក្នុង​រឿងនេះ ហើយក៏​បាន​ព័​ត៍​មាន​ខ្លះ តែ​យើង​ត្រូវការ​ប្រភព​ព័​ត៍​មាន​ផ្សេងៗ​ទៀត​។ មកដល់ពេលនេះ ព័​ត៌​មាន​ដែល​យើង​ទទួលបាន យើង​អត់​ទាន់​ធ្វើការ​សន្និដ្ឋាន​ជាក់លាក់​ថា វា​យ៉ាងម៉េច​នោះទេ​។ នេះ​ជា​បញ្ហា​ដែល​ខ្ញុំ​សូមបញ្ជាក់ ពីព្រោះថា បើ​មិន​ចឹ​ង​ទេ អ្នកមួយ​ចំនួន ឬក៏​អង្គការ​មួយចំនួន​មានប្រតិកម្ម​យ៉ាងនេះ យ៉ាងនោះ ផ្សេងៗ​គ្នា​”​។


​ខ្សែភាពយន្ត​ឯកសារ​នេះ​មាន​រយៈពេល​២៧​នាទី​បាន​រៀបរាប់​លម្អិត​អំពី​គ្រួសារ​ក្រីក្រ​នៅ​កម្ពុជា​ដែល​លក់​ព្រហ្មចារី​ស្រី​របស់​ពួកគេ​ក្នុងតម្លៃ​ប្រហែល ៤០០​ដុល្លារ​ក្នុង​ម្នាក់ៗ​។ ខ្សែភាពយន្ត​នេះ​បាន​និយាយថា​នៅក្នុង​ក្លិប​រាត្រី​និង​ខារ៉ាអូខេ​ក្មេងស្រី​ជំទង់​បាន​ញ៉ាំ​ភេសជ្ជៈ​និង​ផ្តល់​ការ​សេវា​ផ្លូវភេទ​ដល់​អតិថិជន​បួន​ឬ​ប្រាំ​នាក់​ក្នុង​មួយថ្ងៃ​។​


​នៅក្នុង​ខ្សែភាពយន្ត​នេះ​ក្មេងស្រី​ឈ្មោះ​គៀង​ស្រី​ម៉ិច​បាន​និយាយថា​ម្តាយ​របស់​អ្នកស្រី​បាន​បង្ខំ​ឱ្យ​នាង​ចូល​ពេស្យាចារ​។​នៅក្នុង​ក្លឹប​ខារ៉ាអូខេ​ភ្ញៀវ​បាន​ហៅ​ឱ្យ​អង្គុយ​ជាមួយ​ពួកគេ​។​ពួកគេ​បានឱ្យ​នាង​ផឹកស្រា​បៀរ​។ ប្រសិនបើ​ទៅ​គេង​ជាមួយ​ពួកគេ​និង​ទទួល​បាន​ច្រើនជាង​នេះ​។​បើ​មិន​ដូច្នោះ​ទេ​ទទួលបាន ១០ ឬ ២០​ដុល្លារ​សម្រាប់​ការផឹក​ជាមួយ​​ពួកគេ​៕​សរន