ករណី​គ្រឿងញៀន​នៅ​ក្លិប​លុ​ច្ស​សារី ៖ តុលាការ​សម្រេច​ចោទប្រកាន់​ជនសង្ស័យ​១៧​នាក់ ជា​ផ្លូវការ

199
ចែករម្លែក

ដោយ​: ឆាយា​នាថ​
​ភ្នំពេញ​:
នៅវេលា​ថ្ងៃត្រង់​ទី​១៣ ខែមិថុនា នេះ តុលាការ សម្រេច​ចោទប្រកាន់​ជនសង្ស័យ​១៧​នាក់​ក្នុងចំណោម​ជាង​៤០០​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ក្លិប​លុ​ច្យ​សារី ជា​ផ្លូវការ ។​

​អ្នក​នាំ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុ​ផា​ណា ថ្លែង​តាម Telegram ថា “ ក្រោយពី​បានទទួល​និង​ពិនិត្យ​សំណុំរឿង​ព្រមទាំង​សាកសួរ​ចម្លើយ​លើ​ជនសង្ស័យ​ចំនួន​១៧ នាក់ ចប់សព្វគ្រប់ តំណាង​អយ្យការ​បានសម្រេច​បើក​ការ​ស៊ើបសួរ​ដោយ​ចោទប្រកាន់​ពីបទ ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ សម្រួល​និង​ចាត់ចែង​អោយប្រើ​ប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ រក្សាទុក​សាំរ​ធាតុ​ញៀន​ដោយ​ខុសច្បាប់ និង​បទ សមគំនិត តាម​មាត្រា​៤០ មាត្រា​៤២ និង​មាត្រា​៤៤ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រឿងញៀន និង​មាត្រា​២៩ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​បញ្ជូន​ជនល្មើស​និង​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​”​។​

​របាយការណ៍​ពី​សមត្ថកិច្ច បង្ហាញថា ជនសង្ស័យ​ទាំង​១៧​នាក់ មាន​ជនជាតិ​វៀតណាម​៥​នាក់ ផង​នោះ រួមមាន ៖
-​ទី​១​ឈ្មោះ QUYEN KIM CHINH ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិ​វៀតណាម តួនាទី​ជា​អ្នកគ្រប់គ្រង​បុគ្គលិក​
-​ទី​២​ឈ្មោះ ស្រៀ​ង ផល្លី ហៅ តា​លី ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ តួនាទី​ជា​អ្នកគ្រប់គ្រង​បុគ្គលិក និង​នាំ​ភ្ញៀវ​ចូល​បន្ទប់​
-​ទី​៣​ឈ្មោះ NGUYEN HUU LONG ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​វៀតណាម តួនាទី​ជា​អ្នកគ្រប់គ្រង​ក្លឹប​ឌី​ស្កូ​
-​ទី​៤​ឈ្មោះ NGUYEN PHUOC ANH ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិ​វៀតណាម តួនាទី​ជា​គណនេយ្យករ​
-​ទី​៥​ឈ្មោះ LE HUNG KIEN ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ​វៀតណាម តួនាទី​ជា​បុគ្គលិក​ទទួល​កំ​ម៉​ង់​
-​ទី​៦​ឈ្មោះ NGUYEN TUAN DUONG ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ​វៀតណាម តួនាទី​ជា​បុគ្គលិក​ទទួល​កំ​ម៉​ង់​
-​ទី​៧​ឈ្មោះ ទូត សា​ម៉េ​ត ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជនជាតិខ្មែរ តួនាទី​ជា​បុគ្គលិក​នាំ​ភ្ញៀវ​ចូល​បន្ទប់​
-​ទី​៨​ឈ្មោះ ឡាង សាត ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ជនជាតិខ្មែរ តួនាទី​ជា​បុគ្គលិក​នាំ​ភ្ញៀវ​ចូល​បន្ទប់​
-​ទី​៩​ឈ្មោះ អុល សុរ​តនៈ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ តួនាទី​ជា​សន្តិសុខ​
-​ទី​១០​ឈ្មោះ សុង ហាក់ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិខ្មែរ តួនាទី​ជា​សន្តិសុខ​
-​ទី​១១​ឈ្មោះ អៀង ញ៉ា​វណ្ណ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ជនជាតិខ្មែរ តួនាទី​ជា​សន្តិសុខ​
-​ទី​១២​ឈ្មោះ ស៊ុ សុភ័ន្ត ភេទ​ប្រុស​អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ តួនាទី​ជា​សន្តិសុខ​
-​ទី​១៣​ឈ្មោះ ផេង សំណាង ភេទ​ប្រុស​អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ តួនាទី​ជា​សន្តិសុខ​
-​ទី​១៤​ឈ្មោះ ណែ​ត សា​យ័ន្ត ភេទ​ប្រុស​អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ តួនាទី​ជា​សន្តិសុខ​
-​ទី​១៥​ឈ្មោះ ឈាន សុថា ភេទ​ប្រុស​អាយុ ៣៣​ឆ្នាំ ជនជាតិខ្មែរ តួនាទី​ជា​សន្តិសុខ​
-​ទី​១៦​ឈ្មោះ ទុយ ភ័ស ភេទ​ប្រុស​អាយុ ៤១​ឆ្នាំ ជនជាតិខ្មែរ តួនាទី​ជា​សន្តិសុខ​
-​និង​ទី​១៧​ឈ្មោះ អៀម ណា​រ៉ា​ន់ ហៅ ចិន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ តួនាទី​ជា​សន្តិសុខ​។​

​សូមបញ្ជាក់ថា មនុស្ស​ជាង​៤០០​នាក់ ដែល​បង្ក្រាបបាន​ក្នុង លុ​ច្ស​សារី ក្លិប ខណ្ឌដូនពេញ នា​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៨ ខែមិថុនា កន្លងទៅ ត្រូវបាន​មជ្ឈដ្ឋាន​ជាច្រើន ចាត់ទុកថា នេះ​ជាការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​លើក​ទី​២​ហើយ បន្ទាប់ពី​មជ្ឈមណ្ឌល​កម្សាន្ត Rock របស់​អ្នកឧកញ៉ា គិត ធាង គឺ លុ​ច្ស​សារី ក្លិប​។​

​ប្រជាពលរដ្ឋ សង្ឃឹមថា លោក​ឧត្ដមសេនីយ៍ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ចុះបង្ក្រាប​ផ្ទាល់ នឹង​ស្រាវជ្រាវ វែកមុខ​រក​មេខ្លោង​ឱ្យឃើញ ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕ ល​/សរន