ករណី​គ្រោះថ្នាក់​ចរាចរ​និស្សិត​ស្រី​ម្នាក់​ស្លាប់​រយៈពេល​មួយឆ្នាំ​ទើប​តុលាការ​សម្រេច​ឱ្យ​ជនបង្ក​សង​២៧.០០០​ដុល្លារ​

162
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ក្រុមគ្រួសារ​រងគ្រោះ​ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរ​ក្រុមហ៊ុន​អេស​អិ​ល​បង្ក​ឱ្យស្លាប់​ម្ដាយ​រងរបួស​ធ្ងន់​ត្រូវ​ចៅក្រម​នៅ​សាលាឧទ្ធរណ៍​បាន​កាត់ក្តី​សម្រេច​ចេញ​សាលក្រម​ថា ឱ្យ​ភាគី​ក្រុមហ៊ុន​សង​សំណង​ចំនួន​២៧.០០០​ដុល្លារ​ទៅ​ជនរងគ្រោះ​។​ប៉ុន្តែ​ក្រុមហ៊ុន​មិនទាន់បាន​អនុវត្ត​នៅឡើយ​ទេ​។​

ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​ត្រូវបាន​លោក​ស៊ិន​វិសាល​ចៅក្រម​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​នៅ​សាលាឧទ្ធរណ៍​បានសម្រេច​ថា​ភាគី​ខាង​បង្ក​ក្រុមហ៊ុន​SL​ត្រូវតែ​សង​សំណង​រដ្ឋប្បវេណី​ចំនួន​២៧.០០០​ដុល្លារ​ទៅ​គ្រួសារ​ជនរងគ្រោះ​របស់​និស្សិត​ស្រី​។​

​ទោះជា​មានការ​សម្រេច​នៅ​សាលក្រម​ដូចនេះ​ក្តី​ក៏​ភាគី​ក្រុមហ៊ុន​ភាគី​រង​ជនរងគ្រោះ​មិនទាន់​បានទទួល​សំណង​នេះ​នៅឡើយ​ទេ​។​យ៉ាងណាក្តី​ក្រុមគ្រួសារ​រងគ្រោះ​បាន​លើកដៃ​ដប់​សំពះ​និង​ធ្វើការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ចៅក្រម​និង​ក្រុមការងារ​នៅ​សាលាឧទ្ធរណ៍​ដែល​បានសម្រេច​ជូន​នូវ​ភាពយុត្តិធម៌​ដល់​ពួកគាត់​ហើយ​ពួកគាត់​មានការ​សប្បាយចិត្ត​ជាព​ន់​ពេក​។​

​សូម​រំលឹកថា​ករណី​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថ​យន្ត​ធុន​ធំ​បើក​បុក​ម៉ូតូ​ពីក្រោយ​នៅតាម​ផ្លូវ​៤១​ក្នុងស្រុក​បសេដ្ឋ​ខេត្តកំពង់ស្ពឺ​នៅវេលា​ម៉ោង​៤​និង​៤៥​នាទី​ល្ងាច​ថ្ងៃទី​៨​ខែមករា​ឆ្នាំ​២០១៩​បណ្តាលឱ្យ​និស្សិត​ស្រី​ម្នាក់​ស្លាប់​ឯ​ម្តាយ​រងរបួស​ធ្ងន់​។​រហូតមកដល់​ពេលនេះ​ភាគី​ជនរងគ្រោះ​នៅ​មិនទាន់​ទទួលបាន​នូវ​ដំណោះស្រាយ​សំណង​រដ្ឋប្បវេនី​ឬ​សំណង់​ផ្លូវច្បាប់​ឡើយ​ខណៈដែល​កូនស្រី​ស្លាប់បាត់​ជីវិត​ទៅហើយ​រីឯ​ម្តាយ​របួស​បាក់ដៃ ។​

ជនរងគ្រោះ​ជិះ​ម៉ូតូ ម៉ាក ម៉ូតូ​ម៉ាក ហុងដា​សេ​១២៥ ពណ៌ ខ្មៅ​សេរី​ឆ្នាំ​២០១០ ពាក់​ស្លាក​លេខ​តាកែវ 1C-2352 ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ដល់​ចំណុចកើតហេតុ​ត្រូវបាន​រថយន្ត​បង្ក​បើក​បុក​ពីក្រោយ ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 3C-4356 ដឹក​ការ៉ូ​របស់​ក្រុមហ៊ុន SL ដែលមាន​លោក ស៊ី លាង ជា​ម្ចាស់​ក្រុមហ៊ុន ។​
​ជនរងគ្រោះ​ស្លាប់​ក្នុងករណី​ខាងលើ ឈ្មោះ ជា ហុយ​ណា រីឯ​ម្តាយ​រងរបួស​ធ្ងន់​ឈ្មោះ សួស ស្រី​ពៅ អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ឈ្នួល ឃុំ​កក់ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ៕S/​