ករណី​ឃាតកម្ម​ត្រូវបាន​សមត្ថកិច្ច​រារាំង​មិន​ឲ្យ​ផ្ដិត​យក​រូបភាព​មានការ​លាក់បាំង​

625
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ដោយ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា មាន​ករណី​ឃាតកម្ម​នៅតាម​បណ្ដោយ ផ្លូវ​៥៩៨​ត្រង់ចំណុច​ផ្ទះ​ម៉ាស្សា​មួយ​ក្បែរផ្លូវ​រថភ្លើង​ម្ដុំ​លក់​ងៀវ ត្រឡោកបែក ស្ថិតនៅក្នុង​សង្កាត់​ទឹកល្អក​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​ក្នុងពេលដែល​កម្លាំង​សមត្ថកិច្ច​ចុះទៅ​កន្លែងកើតហេតុ បាន​ហាមឃាត់​អ្នកសារព័ត៌មាន​មិន​ឲ្យ​ថត​យក​រូបភាព ហាក់​មានការ​លាក់បាំង និង​មាន​ប្រភព​ខ្លះ​ប្រាប់ថា នេះ​ជា​ករណី​សម្លាប់​នារី​ម៉ាស្សា ហើយ​សមត្ថកិច្ច​ប្រាប់ថា សព​ដឹក​យកទៅ​ទុក​នៅ​វត្ត​ទឹកថ្លា​ហើយ​។ តែ​នៅផ្ទះ​កើតហេតុ នៅមាន​ធំ​ក្លិនស្អុយ​នៅឡើយ ហើយ​ត្រូវបាន​សមត្ថកិច្ច​ហាម​មិន​ឲ្យ​អ្នកសារព័ត៌មាន​ផ្ដិត​យក​រូបភាព សង្ស័យ​មាន​អាថ៌កំបាំង​អ្វី​ផ្សេង​៕ ល​