ករណី​ឃាតកម្ម​: សម្លាប់​មនុស្ស​យក​សព​ទៅកប់​ក្រោយ​សណ្ឋាគារ​លី​

289
ចែករម្លែក
  • 143
    Shares
ករណី​ឃាតកម្ម​: សម្លាប់​មនុស្ស​យក​សព​ទៅកប់​ក្រោយ​សណ្ឋាគារ​លី​

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ករណី​កប់​សព​ផ្លុ​ង​ចោល ក្នុង​បរិវេណ​ដី​ស្រះ​ទឹក​សណ្ឋាគារ​លី (​នាគ​មាស​) ក្នុងភូមិ​អូរជ្រៅ ។​ហេតុការណ៍​នេះ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពី​សំណាក់​ប្រជាពលរដ្ឋ ក្នុងភូមិ​អូរជ្រៅ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​ម៉ោងជាង​៩​ព្រឹក​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៩​។​


​លោក វ៉ាត ចេង អនុ​ភូមិ​អូរជ្រៅ បាន​ឲ្យ​ដឹងថា ដោយមាន​សេចក្តីរាយការណ៍ ពី​ប៉ូលីស ការពារ​ព្រំដែន វរ​៨៩១ ទើប​លោក​រាយការណ៍​ប​ន្ត ទៅ​ថ្នាក់លើ ។ លោក​បាន​បន្តថា មាន​ករណី យក​សព​មក​កប់​ចោល នៅ​បរិវេណ​ខាងលើ នេះ​តែ​លោក មិនទាន់​បានដឹងថា ជា​បុរស ឬ ស្ត្រី ឡើយ ដោយ​សព​មាន​សភាព ដេក​ផ្កាប់មុខ ទើប​លោក ទុក​តួនាទី​ឲ្យ សមត្ថកិច្ច​ធ្វើ​កោសល្យ​វិ​ច្ច័​យ ។​


​ពាក់ព័ន្ធ​ទៅ​ករណី​ខាងលើនេះ ខាង​សមត្ថកិច្ច ក៏ ដូចជា កងរាជអាវុធហត្ថ​មូលដ្ឋាន ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា​លោក​កំពុង​រង់ចាំ គណៈកម្មការ ជំនាញ​កោសល្យ​វិ​ច្ច័​យ​ខេត្ត មក​សិន ទើប​ដឹងថា ជា​បុរស​ឬ ស្ត្រី ហើយ​រឿងនេះ លោក​កំពុង​រក​តម្រុយ និង អាចឈាន​ដល់​ការ រកមុខ​សញ្ញា​ជនបង្ក យកមក​ទទួលខុសត្រូវ ចំពោះមុខ​ច្បាប់​។
​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៤ ខែមេសា នៅវេលា​ម៉ោង ០៨ និង​៣០​នាទី ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានមក​រាយការណ៍​ថា មាន​ស្នាម​គាស់កកាយ​ដី​ស្នាម​កប់​រណ្ដៅ​ថ្មីៗ​មួយកន្លែង​ត្រង់ចំណុច​ខាងកើត​ស្រះ​ទឹក ក្រោយ​សណ្ឋាគារ​លី​(​នាគ​មាស​)​ស្ថិត​ក្នុងភូមិ​អូរជ្រៅ សង្កាត់​/​ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​


ក្រោយមក​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ប្រតិបត្តិការ​ដល់​កន្លែងកើតហេតុ​ខាងលើ ព្រមទាំង​អាជ្ញាធរ​ភូមិ​អូរជ្រៅ​គាស់​កាយ​មើលឃើញ​សាកសព​មនុស្ស​ច្រក​ថង់​ស រុំ​កា​រ៉ុង​ឆ្នូត​ពណ៌​ក្រហម​ខៀវ​មាន​ក្លិន​ស្អុយរលួយ​មិ​ស្គាល់​អត្តសញ្ញាណ (​សាកសព​រលួយ​ស្អុយ​)​។​


តាម​ការសន្និដ្ឋាន​បឋម​របស់​សមត្ថកិច្ច ករណីនេះ គឺជា​អំពើ​ឃាតកម្ម​គិតទុក​ជាមុន​។​
​បច្ចុប្បន្ន កម្លាំង​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ តាម​នីតិវិធី​៕​សរន​