ករណី​ចែក​ខិត្តប័ណ្ណ​សេវាកម្ម​ផ្លូវភេទ​: “​នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​ជនជាតិ​ចិន​៦​នាក់​ធ្វើ​ការអប់រំ​”

1369
ចែករម្លែក
  • 87
    Shares

​ដោយ​: ឆាយា​នាថ + មុនីរ័ត្ន / ព្រះសីហនុ​: កាលពី​យប់​ថ្ងៃទី​១២ ខែសីហា សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ បាន​សហការគ្នា ស្រាវជ្រាវ​ឆ្មក់​ចាប់បាន​ជនជាតិ​ចិន ដែលជា​អ្នកដើរ​ផ្សព្វផ្សាយ​ចែក​ខិ​ត្ត​បណ្ណ​ម៉ាស្សា​នោះ បាន​ចំនួន​៦​នាក់ និង​ដកហូត​បាន​ខិត្តប័ណ្ណ ជាច្រើន​សន្លឹក​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ផេ​កអគ្គ​ស្នងការ​នគរបាល​ជាតិ ចេញផ្សាយ​នៅ​រសៀល​ថ្ងៃទី​១៣ ខែសីហា​នេះ​។

​លោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងបញ្ជាក់ប្រាប់រស្មីកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែសីហា នេះថា ទាក់ទងករណីចែកខិត្តប័ណ្ណនេះ គឺសមត្ថកិច្ចបានចាប់ខ្លួន មនុស្សចំនួន០៦នាក់ (ប្រុស) កាលពីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨។ “យើងឃាត់ខ្លួនអប់រំ យើងសិក្សាជាមួយផ្លូវច្បាប់ ថាការបង្ហាញរូបភាពស្រាតនឹង ដើរសូកសៀតតាមបឹងកាឡូ យើងរកទោសដាក់វាអត់ទាន់បាន ប៉ុន្តែបើលើកទី២ យើងមានវិធានការតាមផ្លូវច្បាប់”។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ

លោកវរសេនីយ៍ទោ ភុល ភស្តា អធិការនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដាក់បទបញ្ជាឲ្យតាមឃ្លាំមើល និងបង្ក្រាបឲ្យបានជនជាតិចិន ដែលប្រកបរបរខុសច្បាប់នៅកម្ពុជា ដូចជាកន្លងមក មានការដើរផ្សព្វផ្សាយចែកខិត្តប័ណ្ណម៉ាស្សា មានរូបភាពទាក់ទាញ បង្កប់សេវាកម្មផ្លូវភេទ បែបពេស្យាចារ៕