ករណី​ជន​មិន​ស្គាល់មុខ​ចាប់​ក្មេងស្រី​យក​ស្គ​ត់បិទ​មាត់​ដាក់​ក្នុង​រថយន្ត​រួច​ទម្លាក់​ចុះ​វិញ​ស្ថិតក្នុង​ការងឿងឆ្ងល់​

426

​(​ព្រៃវែង​)៖​ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅក្នុង​ខេត្តព្រៃវែង​ខណៈ​ព័ត៌មាន​បាន​លិច​ឮថា​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយក្រុម​មក​លួង​ចាប់​ក្មេងស្រី​អាយុ​១០​ឆ្នាំ​ម្នា​ក់រំ​ដៃ​និង​បិទ​ស្គ​ត់មាត់​ដាក់​ក្នុង​រថយន្ត​រួច​ទម្លាក់​ចុះ​វិញ​។​ករណីនេះ​បានធ្វើ​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​មាន​ចម្ងល់​ចំពោះ​សភាពការណ៍​ស្ថិត​មិន​ច្បាស់លាស់​ដែល​ត្រូវ​ស្រាវជ្រាវ​។​ហេតុការណ៍​នោះបាន​កើតឡើង​នៅ​ចំណុច​ភូមិ​ត្រោក​ឃុំ​សំរោង​ស្រុ​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០១៧​។​

​ប្រភពព័ត៌មាន​បាន​អះអាងថា​ហេតុ​កាណ៍​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​នោះ​ដោយ​អ្នកភូមិ​ប្រទះឃើញ​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ​ហយ​ស្រីរ័ត្ន​អាយុ​១០​ឆ្នាំមាន​ទីលំនៅ​កន្លែងកើតហេតុ​។​ក្មេងស្រី​នោះបាន​ដើរ​យំ​ដោយមាន​សភាព​ស្លែ​ក​ស្លាំង​និង​មាន​ស្នាម​គេ​រំ​ចងដៃ​និង​បិទ​ស្គ​ត់មាត់​ទៀតផង​។​ពេលនោះ​ពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​សួរ​ទៅ​ក្មេងរងគ្រោះ​ថា​មានរឿង​អី​បានជា​ដើរ​យំ​?​នាង​បាន​ប្រាប់ថា​!​នាង​ត្រូវបាន​មនុស្ស​២​នាក់​ប្រុស​ម្នាក់​និង​ស្រី​ម្នាក់​បើករថយន្ត​មក​ជិត​ហើយ​លួង​នាង​ឲ្យ​ឡើង​រថយន្ត​របស់គេ​។​

​ក្មេងស្រី​បាន​ប្រាប់​អ្នកភូមិ​បន្តថា​ពេលដែល​ឡើងលើ​រថយន្ត​ភ្លាម​ពួកគេ​បាន​បាញ់ថ្នាំ​អ្វី​ម្យ៉ាង​មកលើ​រូបនាង​ធ្វើ​ឲ្យ​នាង​មាន​សភាព​ទន់​ដៃជើង​។​ខណៈនោះ​ម្នាក់​ប្រុស​បាន​ចាប់ដៃ​នាង​ចង​និង​យក​ស្គ​ត់​មក​បិទមាត់​នាង​ជិត​និង​បញ្ជា​ឲ្យ​នៅ​ស្ងៀម​ក្នុង​រថយន្ត​។​នាង​បាន​បន្តថា​មួយសន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​ជនសង្ស័យ​ទាំងពីរ​នាក់​ទម្លាក់​នាង​ចោល​ក្បែរ​ជ​ញ្ចើ​ម​ផ្លូវ​តែម្ដង​ធ្វើ​ឲ្យ​នាង​មានការ​ភិតភ័យ​យ៉ាងខ្លាំង​ព្រោះថា​នាង​មិនដែល​ស្គាល់​ជនសង្ស័យ​ទាំង​នោះទេ​ពីមុនមក​។​
​ប្រភពពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​នៅ​ចំណុច​ខាងលើ​គេ​ឃើញ​ជន​ប្លែក​មុខ​ចំនួន​២​នាក់​បាន​បើករថយន្ត​ម៉ាក​តូ​យូ​តា​កា​មា​រី​ពណ៌​ស​ស៊េរី​ឆ្នាំ​១៩៩១​អត់​ស្លាក​លេខ​បើក​ទៅមុខ​ទៅក្រោយ​តែ​មិនមាន​អ្នកណា​ចាប់អារម្មណ៍​ថា​!​ជា​ពួក​ចាប់ជំរិត​ក្មេង​នោះទេ​សូម្បីតែ​រថយន្ត​នោះ​កំពុង​ដឹក​ក្មេងស្រី​នៅ​ខាងក្នុង​ក៏ដោយ​។​

ប៉ុន្តែ​ចៃដន្យ​មាន​បុរស​ម្នាក់​ឈ្មោះ​ចាន់​គា​អាយុ​៥៣​ឆ្នាំ​ដែល​រស់នៅ​ក្បែ​កន្លែងកើតហេតុ​បាន​ស្រែក​ឮៗ​និង​បោយ​ដៃ​ហៅ​បុរស​ម្នាក់ទៀត​ដែល​គេ​ធ្លាយ​កង់​ម៉ូតូ​ថា​!​មកវិញ​មក​ផ្ទះ​ខ្ញុំ​មាន​ពោះវៀន​ម៉ូតូ​សម្រាប់​ផ្លាស់​ព្រោះ​ម៉ូតូ​នោះ​ប៉ះ​មិនកើត​ទេ​។​ជាមួយគ្នា​នោះ​ក៏​ធ្វើ​ឲ្យ​រថយន្ត​ខាងលើ​ដែល​ដឹក​ក្មេងស្រី​មានការ​ភិតភ័យ​ថា​បែកការណ៍​ក៏​ទម្លាក់​នាង​ចុះ​ហើយ​បន្ត​បើករថយន្ត​គេច​បាត់ទៅ​។​

​ជុំវិញ​ករណីនេះ​លោក​ពៅ​ជីវី​ស្នងការរង​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹងថា​លោក​បានទទួល​ព័ត៌មាន​នេះហើយ​តែ​យ៉ាងណា​នោះ​កម្លាំង​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​។​លោក​អ៊ុង​ផាន​អធិការនគរបាល​ស្រុក​ស្វាយ​អ​ន្ទ​របា​ន​ឲ្យ​ដឹងថា​លោក​ទទួល​ពត៌មាន​ថា​មាន​ករណី​ដែល​ជនសង្ស័យ​ចាប់​កុមារី​ហយ​ស្រីរ័ត្ន​នេះ​ជា​រឿង​ដែល​គួរ​ឲ្យ​ឆ្ងល់​។​

លោក​អធិការនគរបាល​បាន​បន្តថា​ព្រោះ​ពេល​កើតហេតុ​កម្លាំង​របស់លោក​នៅ​ទីនោះ​ច្រើន​ព្រោះ​យក​អំណោយ​ទៅ​ចែកជូន​ជនពិការ​ម៉េច​ក៏​ជនសង្ស័យ​មក​ធ្វើ​សកម្មភាព​ជិត​សមត្ថកិច្ច​ទៅវិញ​។​ម្យ៉ាងវិញទៀត​ប្រសិនជា​ក្រុម​ជនសង្ស័យ​ចាប់​ក្មេងស្រី​ដាក់​ក្នុង​រថយន្ត​មែន​!​ហេតុ​អី​ក៏​ទម្លាក់​ចុះ​ពី​រថយន្ត​វិញ​ដោយ​គ្រាន់តែ​ជាង​ម៉ូតូ​ស្រែកហៅ​អ្នក​ដែល​គេ​ធ្លាយ​ម៉ូតូ​សោះ​ដែលមាន​ចម្ងាយ​ពី​រថយន្ត​ប្រហែល​ជាង​៥០​ម៉ែត្រ​ឯណោះ​។

​លោក​បន្ត​ថាបើ​ក្រុម​នោះ​វា​មានចិត្ត​ចាប់​ក្មេង​យកទៅ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​មែន​ប្រាកដជា​បើករថយន្ត​ដឹក​ក្មេង​យកទៅ​បាត់​ហើយ​ព្រោះ​ពេលនោះ​មិនមាន​ន​ណា​ចាប់អារម្មណ៍​ឡើយ​ខណៈដែល​រថយន្ត​នោះ​មាន​បិត​កញ្ចក់​ខ្មៅ​ទៀត​។​តែ​ទោះជា​យ៉ាងណា​ករណីនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ការពិត​ថា​តើ​ជា​ករណី​ចាប់​ក្មេង​មែនឬ​ជា​ករណី​អ្វី​ផ្សេង​៕S/​ដោយ​៖​ចាន់ថន​

ចាប់​ក្មេងស្រី​យក​ស្គ​ត់បិទ​មាត់​ដាក់​ក្នុង​រថយន្ត​រួច​ទម្លាក់​ចុះ​វិញ​ស្ថិតក្នុង​ការងឿងឆ្ងល់​