ករណី​ជួញដូរ​ថ្នាំញៀន​ជិត​៤០​គីឡូៈ ចាប់ខ្លួន​ជនជាតិ​ចិន​បួន​នាក់​

167
ចែករម្លែក
ករណី​ជួញដូរ​ថ្នាំញៀន​ជិត​៤០​គីឡូៈ ចាប់ខ្លួន​ជនជាតិ​ចិន​បួន​នាក់​

ដោយៈ វង្ស សុភាព​/​ភ្នំពេញៈ​ករណី​ជួញដូរ​ថ្នាំញៀន​ដ៏​ធំ​ដែលមាន​ទម្ងន់​ជិត ៤០​គីឡូក្រាម សមត្ថកិច្ច​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន​បួន​នាក់ ក្នុង​មាន​ជនជាតិ​ចិន ចិនតៃវ៉ាន់ និង​ហុងកុង​។ ការបង្ក្រាប​ករណី​ជួញដូរ​ថ្នាំញៀន​ទ្រង់ទ្រាយ​ធំ​នេះ​គឺ​កម្លាំង​សមត្ថកិច្ច​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បើក​ប្រតិបត្តិការ​រយៈពេលបី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ខុន​ដូ បន្ទប់​លេខ​១៩ ជាន់​ទី​២៩ សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

មន្ត្រីជាន់ខ្ពស់​អគ្គស្នងកា​រ​នគរបាលជាតិ​បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​៤ ខែតុលា ថា កាលពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៣ ខែតុលា នៅ​ចំណុច​ខុន​ដូ បន្ទប់​លេខ​១៩ ជាន់​ទី​២៩ សង្កាត់​ទន្លេបាសាក់ កម្លាំង​ជំនាញ “​ក​១១” របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បង្ក្រាប​ករណី​ជួញដូរ រក្សាទុក​គ្រឿងញៀន​ខុសច្បាប់​ធំ​មួយ​ករណី​។ នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​បួន​នាក់ ជា​ភេទ​ប្រុស​។ ក្នុងនោះ​មាន​ជនជាតិ​ចិន​ម្នាក់​, តៃវ៉ាន់​ម្នាក់​, ចិន​ហុងកុង​ពីរ​នាក់ ។​

ថ្នាំញៀន​ដ៏​ធំ​ដែលមាន​ទម្ងន់​ជិត ៤០​គីឡូក្រាម សមត្ថកិច្ច​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន​បួន​នាក់ ក្នុង​មាន​ជនជាតិ​ចិន ចិនតៃវ៉ាន់ និង​ហុងកុង

​ប្រភព​ដដែល​បាន​បន្តថា​ ក្នុងការ​បង្ក្រាប ​សមត្ថកិច្ច​បាន​ចាប់យក​វត្ថុតាង​សារធាតុ​ញៀន សរុប​ទម្ងន់ ៣៩ គីឡូក្រាម ២៥៣.១៧​ក្រាម​។ ក្នុងនោះ​មាន​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ៣៥​គីឡូក្រាម ៦៩៣.៩១​ក្រាម​។ សារធាតុ​ញៀន​ប្រភេទ កេ​តា​មីន​(Ketamine) ទម្ងន់ ពីរ​គីឡូ​ក្រាម ៩៨២.៩៧​ក្រាម​។ អ៊ិ​ច​ស្តា​ស៊ី (MDMA) ទម្ងន់ ៥៧៦.២៩​ក្រាម​។​

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់​មុនគេ​ឈ្មោះ YUN LIANFU ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជា​ជន​ជាតិចិន​។​

ការបង្ក្រាប​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​នេះ​គឺ​ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​មានការ​ចង្អុលបង្ហាញ​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង ទទួល​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​៕សរន/Ha