ករណី​ជំងឺ​អេ​បូ​ឡា​នៅ​សាធារណរដ្ឋ​កុង​ហ្គោ​កើន​ឡើងដល់ ៧៨ ករណី​, ស្លាប់ ៤៤ នាក់​

1055
ចែករម្លែក
  • 5
    Shares

​ក្រុមមន្ត្រី​សាធារណរដ្ឋ​កុង​ហ្គោ​និង​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៧​សីហា​ថា ករណី​ជំងឺ​អេ​បូ​ឡា​ចំនួន ៧៨ ត្រូវបាន​កត់ត្រា​នៅក្នុង​ការផ្ទុះ​រាតត្បាត​នៅ​ភាគ​ឦសាន​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ដោយ​ឆក់យក​ជីវិត​មនុស្ស ៤៤ នាក់​។​

​ក្រសួងសុខាភិបាល​បានឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការផ្ទុះ​ឡើង​នូវ​ជំងឺ​អេ​បូ​ឡា​ចុងក្រោយ​បំផុត​នេះ ដែល​ងាយ​ឆ្លង​ខ្លាំង​និង​ជា​ញឹកញយ​នឹង​ស្លាប់​ប្រសិនបើ​មិនបាន​ព្យាបាល បាន​ជំរុញឱ្យមាន​ការធ្វើ​ទស្សនកិច្ច​ដោយ​ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​របស់​សហរដ្ឋអាមេរិក (CDC) ។​

​យោងតាម​របាយការណ៍​ពី​អាជ្ញាធរ​កុង​ហ្គោ​និង​អង្គការ​សុខភាព​ពិភពលោក​បានឱ្យដឹងថា “​សរុបមក​មាន ៧៨ ករណី​នៃ​ជំងឺ​អេ​បូ​ឡា​ត្រូវបាន​គេ​រាយការណ៍​នៅក្នុង​តំបន់ ដែល​ក្នុងនោះ ៥១ នាក់​ត្រូវបាន​បញ្ជាក់ និង ២៧ ករណី គឺ​ប្រហែលជា​ឆ្លង ខណៈ​ករណី​សង្ស័យ ២៤ ទៀត​កំពុង​ត្រូវបាន​ស៊ើបអង្កេត​”​។​

​ករណី​ដែល​ត្រូវបាន​បញ្ជាក់ គឺ​ត្រូវបាន​ផ្ទៀងផ្ទាត់​តាមរយៈ​ការធ្វើ​តេស្ត​នៅ​មន្ទីរពិសោធន៍​លើ​សំណាក​ដែល​បាន​យក​ពី​អ្នកជំងឺ​។ ករណី​ដែល​ត្រូវបាន​ចាត់ទុកថា “​ប្រហែលជា​ឆ្លង​” ជា​ញឹកញយ​គឺពាក់ព័ន្ធ​នឹង​មនុស្ស​ដែលមាន​ទំនាក់ទំនង​ជាមួយ​អ្នកជំងឺ​អេ​បូ​ឡា​ដែល​បានបញ្ជាក់ ប៉ុន្តែ​មិនទាន់​ត្រូវបាន​ធ្វើតេស្ត​។​

​អ្នកនាំពាក្យ​របស់ WHO លោ​កថា​រីក ចា​សារី​វិច បាន​ប្រាប់​អ្នកកាសែត​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​ថា “​យើង​រំពឹង​ករណី​ឆ្លង​អេ​បូ​ឡា​កើនឡើង​ថែមទៀត​”​។

​ការផ្ទុះ​ឡើងជា​ថ្មី​នេះ​គឺជា​ការផ្ទុះ​ឡើង​លើក​ទី​១០​ហើយ​ដែល​បាន​វាយប្រហារ​សាធារណរដ្ឋ​កុង​ហ្គោ ចាប់តាំងពី​ឆ្នាំ ១៩៧៦ នៅពេល​ជំងឺ​អេ​បូ​ឡា​ត្រូវ​បានកំណត់​អត្តសញ្ញាណ​បាន និង​ត្រូវបាន​ដាក់ឈ្មោះ​តាម​ទន្លេ​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​នេះ​៕ ដោយ៖ កញ្ញាដាលីស

ករណី​ជំងឺ​អេ​បូ​ឡា​ចំនួន ៧៨ ត្រូវបាន​កត់ត្រា ក្នុងនោះ​ស្លាប់ ៤៤ នាក់​នៅ​អេ​បូ​ឡា​នាពេល​ថ្មីៗ​នេះ