ករណី​បង្កៃគ្រាប់​បេ​៤០​ជិត​សាលារៀនៈ​ឃាត់ខ្លួន​អតីត​យោធា​ម្នាក់​

1024
ចែករម្លែក
ជនសង្ស័យ​ឈ្មោះ​ហេង ចន្ថា អតីត​យោធា

ដោយៈ​មុនី​រ័ត្ន​,​អូ​ស្មាច់​/​ភ្នំពេញៈ​នៅ​រសៀល​ថ្ងៃទី​១៧ មិថុនា ២០១៩​នេះ ជនសង្ស័យ​ឈ្មោះ​ហេង ចន្ថា អតីត​យោធា នៅ​វរ​សេនា​តូច​លេខ​៤០២ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​កំពុង​សាកសួរ អំពី​ករណី​បង្កៃគ្រាប់​បេ​៤០(B40) និង​ដេ​កា​៧៥(DK៧៥) កាល​ម្សិលមិញ​ថ្ងៃទី​១៦ មិថុនា ក្នុង​បរិវេណ​សាលា​អនុវិទ្យាល័យ​រួត​ចំប៉ី ស្ថិតនៅ​ភូមិ​រួត​ចំប៉ី សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​


​ការចាប់ខ្លួន​នេះ​គឺ​បន្ទាប់ពី​សម្ដេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជា​ឱ្យកម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​តាម​ស្វែងរក​ចាប់ខ្លួន​ជន​ដែល​បានដាក់​បង្កៃគ្រាប់​បេ​40 នេះ​។​
​ឲ​មន្ត្រីជាន់ខ្ពស់​ក្នុងការ​នគរបាលជាតិ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ ហេង ចន្ថា អតីត​យោធា នៅ​វរ​សេនា​តូច​លេខ​៤០២ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​កំពុង​សាកសួរ អំពី​ករណី​បង្កៃគ្រាប់​B40 និង​DK៧៥ កាល​ម្សិលមិញ​ថ្ងៃទី​១៦ មិថុនា ក្នុង​បរិវេណ​សាលា​អនុវិទ្យាល័យ​រួត​ចំប៉ី ។​ការឃាត់ខ្លួន​នៅ​ម៉ោង​ពី​រសៀល​៕​សរន​