ករណី​បុរស​មួយ​ហ្វូង​ចាប់រំលោភ​ក្មេងស្រី​អាយុ ៨ ឆ្នាំ ៣​ថ្ងៃ​ជាប់​រួច​សម្លាប់ចោល កំពុង​បង្ក​ភាព​តានតឹង​រវាង​ពួក​ហិណ្ឌូ និង មូស្លីម នៅ​ឥណ្ឌា​

1322
ចែករម្លែក
  • 29
    Shares

​ខណៈ​កំពុង​នាំ​សេះ​ស៊ី​ស្មៅ​នៅ​វាលស្មៅ​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​កាលពី​ខែមករា ក្មេងស្រី​អាយុ ៨ ឆ្នាំ​ម្នាក់ បាន​ដើរ​តាម​បុរស​ម្នាក់​ចូលទៅ​ក្នុងព្រៃ​។​

​ប៉ុន្មាន​ថ្ងៃ​ក្រោយមក សាកសព​ក្មេងស្រី​តូច ឈ្មោះ អាស៊ី​ហ្វា បា​ណូ (Asifa Bano) ត្រូវបាន​រកឃើញ​នៅ​ទីនោះ​។​

​ប៉ូលិស​បាន​និយាយថា អាស៊ី​ហ្វា ត្រូវបាន​គេ​ឱ្យ​ថ្នាំសម្រើប​លេប ហើយ​ត្រូវ​បុរស​ជាច្រើន​នាក់​ចាប់រំលោភ​៣​ថ្ងៃ​ជាប់​គ្នា​។​

​ទីបំផុត អាស៊ី​ហ្វា ត្រូវគេ​ច្របាច់ក​ស្លាប់​នៅ​ថ្ងៃទី ១៧ ខែមករា ខណៈ​ប៉ូលិស​និយាយថា ការសម្លាប់​អាច​នឹង​កើតឡើង​ឆាប់​ជាង​នេះ ប្រសិនបើ​បុរស​ម្នាក់​ក្នុងចំណោម​នោះ មិនបាន​ទទូច​ឱ្យ​រង់ចាំ​សិន ដើម្បី​ខ្លួន​អាច​រំលោភ​នាង​នៅ​ថ្ងៃ​ចុងក្រោយ​។​

​យោងតាម​ឯកសារ​ចោទប្រកាន់​របស់​ប៉ូលិស​នៅ​រដ្ឋ​ចាំ​មូ និង រដ្ឋកា​ស្មៀ ដែល​ចេញផ្សាយ​ដោយ​វេ​ប​សាយ Firstpost របស់​ឥណ្ឌា​បានឱ្យដឹងថា ពួក​ឃាតករ​សម្លាប់​អាស៊ី​ហ្វា​បាន​យក​ដុំថ្ម​វាយ​ក្បាល​នាង ២ ដង​ថែមទៀត ដើម្បី​ប្រា​ដក​ថា​នាង​ពិតជា​ស្លាប់​មែន​។​

​ក្នុង​ប៉ុន្មាន​ខែ​មកនេះ ការស្លាប់​របស់​អាស៊ី​ហ្វា​បាន​នាំមក​នូវ​ក្តី​ឈឺចាប់​យ៉ាងខ្លាំង​មកឱ្យ​ទីក្រុង​កា​ធូ (Kathua) កន្លែង​ដែល​នាង​ត្រូវគេ​សម្លាប់​។​

​ប៉ុន្តែ​វា​ក៏​នាំមក​នូវ​ការបែកបាក់​ផងដែរ​។ ករណី​របស់​អាស៊ី​ហ្វា គឺជា​ឧទាហរណ៍​ចុងក្រោយ​បំផុត​នៃ​ការបែកបាក់​ខាង​សាសនា​នៅ​ឥណ្ឌា​។ ខណៈ​អ្នកខ្លះ​ថ្កោលទោស​អំពើហិង្សា​ផ្លូវភេទ​និង​ទាមទារ​រក​យុត្តិធម៌​សម្រាប់​គ្រួសារ​របស់​អាស៊ី​ហ្វា អ្នក​ផ្សេងទៀត​ទាមទារ​រក​យុត្តិធម៌​សម្រាប់​បុរស​ដែល​ត្រូវបាន​ចោទប្រកាន់​ទាំងនោះ​។​

​បុរស​ទាំង ៨ នាក់ ដែល​គេ​ចោទប្រកាន់​ពីបទ​រំលោភ​និង​សម្លាប់​អាស៊ី​ហ្វា គឺជា​អ្នក​កាន់សាសនា​ហិណ្ឌូ​។ អាស៊ី​ហ្វា​គឺជា​អ្នក​កាន់សាសនា​អ៊ីស្លាម នៅ​ក្រុម​កុលសម្ព័ន្ធ​បា​កា​វ៉ាល់​៕ ដោយ៖ កញ្ញាដាលីស

អាស៊ី​ហ្វា ត្រូវ​បុរស ៨ នាក់​រំលោភ ៣ ថ្ងៃ​ជាប់ រួច​ច្របាច់ក​សម្លាប់ចោល
ក្រុម​សកម្មជន​កំពុង​ដុត​សំបក​កង់​តវ៉ា​ទាមទារ​យុត្តិធម៌​សម្រាប់​អាស៊ី​ហ្វា