ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ក្លាយជា​ករណី​ស្រី​ប្រកាន់​ប្រុស​ប្រកែក​៖​ឃាត់ខ្លួន​បុរស​ម្នាក់​

267

(​ភ្នំពេញ​)៖ បុរស​ម្នាក់​ដែល​ចាប់​ស្ត្រី​មាន​ប្តី​ម្នាក់​ថើប​សុដន់​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ នៅ​កណ្តាលវាល បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ពោធិ​សែន​ជ័យ កំពុង​សាកសួរ​នៅ​ថ្ងៃទី​២៥​ខែវិច្ឆិកា រួច​កសាង​សំណុំរឿង​បញ្ជូនមក​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​។​

​បុរស​រូបនេះ​ឈ្មោះ ភួង វិចិត្រ អាយុ​២៨​ឆ្នាំ មុខរបរ​បើករថយន្ត ស្នាក់នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ត្រូវ​ប្តី​ជនរងគ្រោះ​លុះ​នៅវេលា​ម៉ោង​១២​និង​ង​៣០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ប្តី​ជនរងគ្រោះ​ឃាត់ខ្លួន​នៅ​បន្ទប់​ជួល​ជាន់​ទី​២ ហើយ​ប្តឹង​សមត្ថកិច្ច​យកទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរ​ចោមចៅ​១​តែម្តង​។ ជនរងគ្រោះ​ឈ្មោះ ផ​.​ស​.​ម ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​បន្ទប់​ជួល សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​តាម​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​បាន​និយាយថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​កំពុង​អង្គុយ​មុខ​បន្ទប់​ជួល ស្រាប់តែ​ជនសង្ស័យ​ស្នាក់នៅ​បន្ទប់​ជួល​ជាន់​ក្រោម បាន​ឡើង​ទៅរក​មិត្តស្រី​របស់ខ្លួន​នៅ​ជិត​ខ្លួន​។ ប៉ុន្តែ​ពេល​ឡើង​ទៅដល់​មិត្តស្រី​បានចេញ​ទៅធ្វើ​ការបាត់ ហើយ​បានឃើញ​ស្ត្រី​រងគ្រោះ​ក៏​សុំ​ទឹក​ហូប​មួយ​កែវ​។ ពេល​ស្ត្រី​រងគ្រោះ​ដើរ​ចូលទៅ​ចាក់ទឹក​ឲ្យ ស្រាប់តែ​ជនសង្ស័យ​បាន​ដើរ​តាម​ពីក្រោយ​ជនរងគ្រោះ ហើយ​បាន​ចាប់​ឱប​ពីក្រោយ ហើយ​ចាប់​ថើប​សុដន់​ស្ត្រី​រងគ្រោះ​។ ស្ត្រី​រងគ្រោះ​បាន​និយាយថា កុំ​ធ្វើ​អីចឹង​ប្តី​ខ្ញុំ​មកដល់​ឥលូវ​ហើយ ទើប​ជនសង្ស័យ​ចេញទៅ​ក្រៅ​បាត់ទៅ​។ បន្ទាប់មក​ស្ត្រី​រងគ្រោះ​បាន​ទៅ​ខ្ចី​ទូរស័ព្ទ​ម្ចាស់ផ្ទះ​ទូរស័ព្ទ​ប្រាប់​ប្តី​ថា ខ្លួន​ត្រូវ​បុរស​ម្នាក់​ចាប់​ឱប នឹង​ចាប់​ថើប​សុដន់​រូបនាង​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា ខណៈពេល​ប្តី​បាន​ចេញពី​ធ្វើការ ហើយ​មកដល់​ផ្ទះ​បាន​សួរនាំ​បន្ថែម​រឿង​រាវ​ខាងលើ​។ លុះ​នៅវេលា​ម៉ោង​១២៖៣០​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ប្តី​ជនរងគ្រោះ​បាន​ឃាត់​ជនសង្ស័យ​បាន​នៅ​បន្ទប់​ជួល​ជាន់​ទី​២ ហើយ​ប្តឹង​សមត្ថកិច្ច​យកទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរ​ចោមចៅ​១​។​

​ជនសង្ស័យ​បាន​បដិសេធថា ខ្លួន​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​រប​ស់​ស្ត្រី​រងគ្រោះ​ទេ គ្រាន់តែ​សួរ​នាង ហើយ​នាង​ប្រាប់ថា អត់​ទាន់​ហូបបាយ ក៏​យក​បាយ​ឲ្យ​នាង​ហូប​តែប៉ុណ្ណោះ​។​

​ក្រោយពេល​កើតហេតុ ស្ត្រី​រងគ្រោះ​បានដាក់​ពាក្យបណ្តឹង ហើយ​ជំនាញ​ព្រហ្មទណ្ឌ​ប៉ុ​សិ៍្ត​ចោមចៅ បាន​កសាង​សំណុំរឿង បញ្ជូនទៅ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាត់ការ​តាមច្បាប់​៕L ដោយៈ ស​រិ​ទ្ធ​