ករណី​រថយន្ត​ដឹក​ថ្ម​ធ្ងន់​បាក់​ស្លាបប្រចៀវ​នៅ​រង្វង់​មូល​ជំទាវ​ស្រី​គ្រប់លក្ខណ៍​បង្ក​ជា​គំរូ​អាក្រក់​មួយ​

3030
ចែករម្លែក

បន្ទាយមានជ័យ​៖ រថយន្ត​ដឹក​ថ្ម មួយគ្រឿង​ដឹក​ថ្ម​ធ្ងន់​លើស បង្ក​បាក់​ដែក​ស្លាបប្រចៀវ​កង់​មុខ​ទាំង សងខាង​នៅ​ចំណុច​រង្វង់​មូល​ជំទាវ​ស្រី គ្រប់លក្ខណ៍​ដែលជា​ទីសក្ការៈ​មួយ​ថែទាំ​សម្អាត​ជា ប្រចាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ នគរបាល​ខេត្ត​។ ឧប្បត្តិ​ហេតុនេះ​បាន កើតឡើង​កាលពី​ម៉ោង​៦​ព្រឹក​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៨ រហូតដល់​ល្ងាច​ថ្ងៃ​ដដែល​នៅ​ចំណុច រង្វង់​មូល​ជំទាវ​ស្រី គ្រប់លក្ខណ៍​ស្ថិតក្នុង​ភូមិ​៣ សង្កាត់ ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ។​

​រថយន្ត​បែន​ច្នៃ​ដឹក​ដី​មួយគ្រឿង ម៉ាក​ហ៊ី​ណូ ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង​៣​ៅ ១១៦៨ ដឹក​ថ្ម​ពេញ​ធ្វើដំណើរ ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង ។ ទំនងជា ដឹក​ធ្ងន់​ពេក រថយន្ត​ក៏​ជួប​ការ​នូវ​ការ ខូចខាត​ដូចខាងលើ ហើយ​បង្កឱ្យមាន ការកកស្ទះ​និង​លំបាក​ធ្វើចរាចរ​រាប់​ម៉ោង​។ មាន​កម្លាំង នគរបាល​ចរាចរណ៍ បួន​នាក់ មក​សម្រួល​ចរាចរ ប៉ុន្តែ​មិន​សហការ​ផ្តល់ព័ត៌មាន​ឡើយ ដោយ​រុញ​ឱ្យទៅ សួរ​ថៅកែ​ឡាន និង​មេ​ប៉ូលិស​ឯណោះ ។​

​ត​មក​មន្ត្រី​ប៉ូលិសចរាច​រណ៍​ម្នាក់ ទៀត ដែល​គេ​ស្គាល់​ថា ឈ្មោះ មុំ មករា ហៅ អ៊ិ​ច ក៏​មិន​ព្រម​ផ្តល់ព័ត៌មាន ហើយ ខំ​លាក់បាំង​រឿងនេះ​ទៀត ។ ករណី​រថយន្ត​ដឹក​ថ្ម​ធ្ងន់​បាក់ដង ស្លាបប្រចៀវ តាំងពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​ជិត​៣ រសៀល ទើប​គេ​សាង​ថ្ម​ដាក់​រថយន្ត​មួយ គ្រឿង​ទៀត​នោះ ។​

​សាធារណជន នៅ​ថ្ងៃទី​៣ មេសា ទុក​ករណីនេះ​ជា​គំរូ​អាក្រក់​មួយ​ដែល​មន្ត្រី​សាធារណៈ​គួរ​កុំ ឱ្យមាន​ឥរិយាបថ​បែបនេះ​ទៀត ៕ ដោយ​: ប​.​ជ័យ​

#