ករណី​លួច​ដក​ប្រាក់​តាម​ទូរ​អេ​ធី​អឹម​ក្នុង​រាជធានី​ភ្នំពេញ​: ឃុំខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់​

315

(​ភ្នំពេញ​) ៖ បុរស​ជនជាតិ​ចិន​ម្នាក់ ដែល​ធ្វើ​សកម្មភាព​លួច​ដក​ប្រាក់​តាម​ទូរ​អេ​ធី​អឹម របស់​ធនាគារ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ បាន​ត្រូវ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន ដាក់​ព​ន្ឋ​នាគារ​កាលពី​រសៀល​ថ្ងៃទី​២០ ខែតុលា ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​រក​មេក្លោង និង គូកន​មួយ ចំនួន​ទៀត​ដែល​គេចខ្លួនបាត់​។​

​បុរស​ជនជាតិ​ចិន​រូ​ប​នេះ​ឈ្មោះ ចិន ជី​ង​យាន អាយុ​៣០​ឆ្នាំ បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​ព្រហ្ម ទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ហាង​កាហ្វេ​ដា​លី ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ តាម​ការឯកភាព​ពី​លោក​សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​៕L ដោយ​៖ ស​រិ​ទ្ធ​