ករណី​លោក​ជុន​ច័ន្ទ​បុត្រ​អនុប្រធាន​វិទ្យុ​អាស៊ីសេរី​បន្លំ​ចូល​ពន្ធនាគារ​តុលាការ​ពុំទាន់​សម្រេច​ទេ

1011
ចែករម្លែក
  • 6
    Shares

​ (​ភ្នំពេញ​)៖​រហូតមកទល់​ពេលនេះ មាន​រយៈពេល​ជាង​៣​ខែ​ហើយ លោក សៀង សុខ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ពុំទាន់​សម្រេច​ចោទប្រកាន់​ឬ​តម្កល់​រឿង​ទុក​ឥត​ចាត់ការ ចំពោះ​សំណុំរឿង​លោក ហួត ឃី​ន​វុទ្ធី ហៅ​ជុន ច័ន្ទ​បុត្រ អនុប្រធាន​វិទ្យុ​អាស៊ីសេរី​ផ្នែក​ខេមរភាសា ទេ ពោលគឺ​កំពុង​បន្ត​នីតិវិធី​នៅឡើយ ។​
លោក ជុន ច័ន្ទ​បុត្រ បានគេច​ខ្លួន​ទៅ​សហរដ្ឋអាមេរិក បន្ទាប់ពី​តុលាការ នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៧ ចេញ​ដីកា​បញ្ជា​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច​នាំខ្លួន​លោក​ជុន ច័ន្ទ​បុត្រ ។​

​តុលាការ​បាន​បញ្ជា​ឲ្យ​កងកម្លាំង​មាន​សមត្ថកិច្ច​នាំខ្លួន​លោក ជុន ច័ន្ទ​បុត្រ ដើម្បី​សាកសួរ​ពី​ដំណើររឿង ” ផ្តល់​សេចក្ដីប្រកាស​ដោយ​ភូតកុហក បន្លំ​ខ្លួន​ចូល​ពន្ធនាគារ ” ប្រព្រឹត្ត​នៅ​ចំណុច​មណ្ឌល​អប់រំ​កែប្រែ​ទី​១ ភូមិ​កំរៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៧ ។​

​លោក ឌុន វិបុល មេធាវី​ការពារ​ក្ដី​លោក​ជុន ច័ន្ទ​បុត្រ ថ្លែង​នៅ​ថ្ងៃទី​១៧ ខែសីហា ថា រហូតមកទល់​ពេលនេះ តុលាការ​ពុំទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ចំពោះ​ករណីនេះ​។ លោក​មេធាវី​ថា ” បន្ទាប់ពី​តុលាការ​ចេញ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន ដូចជា​ស្ងប់ស្ងាត់ អត់​ទាន់​ទទួលដំណឹង​អ្វី​ពី​តុលាការ​ទេ ” ។ លោក​ថា លោក​បាន​ស្នើសុំ​ថតចម្លង​សំណុំរឿង តែ​ត្រូវ​តុលាការ​បដិសេធ ។​
​គួរ​បញ្ជាក់ថា លោក សៀង សុខ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះហៅ លោក ជុន ច័ន្ទ​បុត្រ ចូល​បំភ្លឺ​ក្នុងនាម​ជា​ជនសង្ស័យ ដើម្បី​សាកសួរ​ពី​ដំណើររឿង ” ផ្តល់​សេចក្ដីប្រកាស​ដោយ​ភូតកុហក បន្លំ​ខ្លួន​ចូល​ពន្ធនាគារ ” ។ ប៉ុន្តែ​លោក​ជុន ច័ន្ទ​បុត្រ បានគេច​ខ្លួន​ទៅ​សហរដ្ឋអាមេរិក ។​

កាលពី​ព្រឹក ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៧ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខ​ហួរ និង លោក ឡុង រី បាន​នាំ​លោក ហួត ឃី​ន វុទ្ធី ហៅ​ជុន ច័ន្ទ​បុត្រ អនុប្រធាន​វិទ្យុ​អាស៊ីសេរី ដោយ​បន្លំ​ខ្លួន​ជា​ជំនួយការ​របស់​ពួកគាត់​ចូលទៅ ពន្ធនាគារ​ព្រៃ​ស ដើម្បី​ចុះសួរសុខទុក្ខ សកម្មជន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ចំនួន​១៦​នាក់ ដែល​កំពុង​ជាប់ឃុំ នៅក្នុង​ពន្ធនាគារ​ព្រៃ​ស ៕S/​ដោយ​៖​ស​រិ​ទ្ធ​

#