ករណី​សុំ​អាជ្ញាធរ​រុះរើ​សំណង់​ពីមុខ​ដី​ទំនាស់ ភាគី​ម្ខាង​មិន​ចូល​ដោះ ហើយ​លក់​ដី​បាត់​ទៅទៀត​

574
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ករណី​សុំ​អាជ្ញាធរ​រុះរើ​សំណង់​ពីមុខ​ដី​ទំនាស់ ភាគី​ម្ខាង​មិន​ត្រឹមតែ​ចូលខ្លួន​ដោះស្រាយ​ទេ ថែមទាំង​លក់​ដី​ទំនាស់​បាត់ទៅ​ទៀត​។ ដី​នោះ​ស្ថិត​នៅជាប់​រង្វង់​មូល​ទំនប់​ក​៥​ភូមិ​ទំនប់​ក​៥(​អតីត​ភូមិ​ទួលប្រាសាទ​)​សង្កាត់​/​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​

លោក លី សារី ដឹកនាំ​ក្រុមការងារ​ចម្រុះ​ខេត្តបន្ទាយមានជ័យ ដី​នោះ​ស្ថិត​នៅជាប់​រង្វង់​មូល​ទំនប់​ក​៥​ភូមិ​ទំនប់​ក​៥(​អតីត​ភូមិ​ទួលប្រាសាទ​)​សង្កាត់​/​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ (​រូប​: ភ្នំ​ស្វាយ​)​

​ការដោះស្រាយ​វិវាទ​ដីធ្លី​នេះ ធ្វើ​នៅ​សាលប្រជុំ​សាលាក្រុង​ប៉ោយប៉ែត​និង​ចុះទៅ​ទីតាំង​ដី​ដូចខាងលើ កាលពី​ថ្ងៃទី​៨​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ដោយ​មន្ត្រី​ក្រុមការងារ​ចម្រុះ​ខេត្ត​ដឹកនាំ​អោយ​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​។​

​ដើមបណ្តឹង​ដី​ទំនាស់​នេះ អ្នកស្រី​ឈុន យ៉ា​ត ឲ្យ​ដឹងថា អ្នកស្រី​បានដាក់​ពាក្យស្នើសុំ​អន្តរាគមន៍​កាលពី​ថ្ងៃទី​២៨​ខែកុម្ភៈ​ឆ្នាំ​២០១៨ និង​មាន​ចំណារ​ឯកភាព​របស់​អភិបាលខេត្ត ព្រមទាំង​ចំណារ​អន្តរាគមន៍​របស់​ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ​។​

​ដី​នោះ អ្នកស្រី​បាន​ទិញ​និង​មាន​លិខិតស្នាម​បញ្ជាក់​ត្រឹម​ត្រូ​វូ​វ​ពី​អាជ្ញាធរ ។​ប៉ុន្តែ​តម​ក​ក៏មាន​ឈ្មោះ​នៃ សារ៉ាន ចូលមក​រស់នៅ​ឆ្នាំ​២០១៤ ហើយ​បាន​លក់​ទៅអោយ​ត​តី​យ៍​ជន​ទៀត​។ បញ្ហា​ដូច្នេះ អ្នកស្រី​បាន​ប្តឹងទៅ​មេភូមិ ចៅសង្កាត់ ហើយ​បាន​សម្របសម្រួល​ដោះស្រាយ​បញ្ចប់​និង​ចាក់ដី និង​ដាំ​បង្គោលព្រំ​៤​ដើម ។​ប៉ុន្តែ​នៅ​ឆ្នាំ​២០១៨​នេះ ឈ្មោះ​ថេត ឈ​ត អ្នកមើល​ដី​អោយឈ្មោះ​តឹក សេដ្ឋា បានមក​ដាំសសរ​។ ដី​នោះ​២​ឡូ​តិ៍ ក្នុង​១​ឡូ​តិ៍​២០​ម​គុណ​៥០​ម​។ ហេតុនេះ ស្នើសុំ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​ដក​បង្គោល​សសរ និង​រក​យុត្តិធម៌​។​

​លោក សុង តុល មេភូមិ​ទួលប្រាសាទ​អោយដឹងថា លោក​ក្តាប់បាន​រឿង​ដី​នេះ ដោយ​ភូមិ​និង​នគរបាល​ការពារ​ព្រំដែន​គោក​វរ​:៩១១ បាន​ទុក​ចំណីផ្លូវ​(​ដី​សងខាង​ទំនប់​ក​៥ ដែលជា​ទំនប់​យុទ្ធសាស្ត្រ​ការពារ​ព្រំដែន​កម្ពុជា ថៃ​) ។ តែ​តម​ក បុគ្គល​នគរបាល​នេះ​បាន​បែងចែក លក់ដូរ​អស់​។​

​លោក​ប្រាក់ ប៉ូ​លី ប្រធាន​ម​ន្ទិ​រ​រៀបចំ​ដែនដី​នគ​រោ​ប​នីយកម្ម សំណង់​និង​សុរិយោដី​ខេត្តបន្ទាយមានជ័យ​និយាយថា យោង​ខ្លឹមសារ​ពាក្យ​ណ្តឹ​ង ឃើញថា ភាគី​ទំនាស់​ទាមទារ​លើដី​ចំណីផ្លូវ​(​អតីត​ទំនប់​ក​៥) ហើយ​អោយ​រុះរើ​សំណង់​ចេញពី​ដី​ចំណីផ្លូវ​មុខ​ដី​មាន​ម្ចាស់​កម្មសិទ្ធិ​។

​ភាគី​ទំនាស់​ត្រូវ​ដឹងថា ដី​នោះ​ជា​កម្មសិទ្ធិសាធារណ​:​របស់​រដ្ឋ​ដែល​គ្រប់គ្រង​ដោយ​គណ​:​កម្ម​ការ​ដី​រដ្ឋ​តាម​ឋានានុក្រម​ក្នុងនោះ​មាន​ម​ន្ទិ​រ​សាធារណការ​និង​ដឹកជញ្ជូន​, មន្ទីរ​រៀបចំ​ដែនដី និង​អាជ្ញាធរ​ដែនដី​ជាដើម​។ ហេតុនេះ ភាគី​ទំនាស់​ត្រូវគោរព និង​រុះ​រើចេញ​នូវ​សំណង់​ដែល​រំលោភ​លើដី​ចំណីផ្លូវ​នេះ​។​

​ចំណែក​លោក​ឈុន ប៊ុន​ថា នាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត​ឲ្យ​ដឹងថា ក្រុមការងារ​ត្រូវតែ​ចុះ​ពិនិត្យ​ទីតាំង​ដី​ទំនាស់​នោះ ព្រោះ​ដំបូង​ឡើង​នៅតាម​ព្រំដែន​នេះ គ្រប់គ្រង​ដោយ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ និង​មានការ​ទទួលស្គាល់​ពី​អាជ្ញាធរ​ភូមិ ឃុំ​។​

​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​ដែល​ដឹកនាំ​កិច្ចសម្របសម្រួល ដំណោះស្រាយ​វិវាទ​នេះ បាន​ណែនាំ​ថា ទីតាំង​ដី​តាំង​ដី​ទំនាស់ ហើយ​ហាម​អាជ្ញាធរ​បញ្ជាក់ ទទួលស្គាល់ ផ្ទេរ លក់ដូរ​គ្រប់​ប្រភេទ​រង់ចាំ​ដោះស្រាយ​។ អាជ្ញាធរ​ស្រាវជ្រាវ​អ្នកពាក់ព័ន្ធ​ជាប់​ព្រំ​រួច​រាយការណ៍​មក​ក្រុមការងារ​ដើម្បី​មាន​មូលដ្ឋាន​កោះប្រជុំ​ពេល​ក្រោយ​។​

​ក្រុមការងារ​មិនអាច​ចេញ​លិខិត​អោយ​រុះរើ​បាន​គឺ​រង់ចាំ​ក្រុមការងារ​ដោះស្រាយ​ចប់​សិន ។ ហាម​គូភាគី​ធ្វើ​សកម្ម​ភ​ភាព​សាងសង់​លក់ដូរ​ផ្ទេរ​ប្រភេទ​លើ​ទីតាំង​ដី​៕ ល​