ករុណា ពេជ្រ ក្តុកក្តួល​ពេល​ឃើញ​ផ្ទះ​ល្វឹងល្វើយ តែ​ជំងឺ​ឪពុក​មិន​ធូរស្រាល​

1181
ចែករម្លែក

​ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: ក្រោយពេល​តស៊ូ​ព្យាបាល​ជំងឺ​ឪពុក​អស់​ជាច្រើន​ខែ មិនទាន់បាន​លទ្ធផល​ល្អប្រសើ តារាចម្រៀង ករុណា ពេជ្រ បាន​បង្ហើរ​វាចា​ប៉ុន្មាន​ម៉ាត់ តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឲ្យ​អ្នកមើល​ក្តុកក្តួល​អារម្មណ៍ នូវ​ពាក្យ​ពេជ្រ​រៀបរាប់​។​

​តារាចម្រៀង​រូបនេះ ហាក់បីដូចជា​អស់សង្ឃឹម ដែល​វីឡា​ដ៏​ស្កឹមស្កៃ​ត្រូវ​ស្ងាត់ជ្រងំ ព្រោះតែ​ឪពុក​ជាទី​ស្រលាញ់​ត្រូវ​ពិកា មិនអាច​ក្រោក​ដើរទៅ​ណា​មក​ណា មើលថែ​ទាំង​ផ្ទះ​ដូច​កាល​គ្រា​មុន​។ ករុណា ពេជ្រ បង្ហាញ​អារម្មណ៍​សោកសៅ​ថា “​អារ​ម្ម​ណ៏​ពេលព្រឹក​មួយ​នេះ … ប៉ា អើយ​… ផ្ទះ​យើង​ស្អាត​ណាស់ នៅមុខ​គេ ទូលាយ ចំ​កែង មុខ​សួន​ដល់​ទៅ 2 ផ្លូវធំ … ប៉ា ថា​ស្រលាញ់​ផ្ទះមួយ​នេះ​ណាស់​…
​កូន​បាន​សន្សំ​រំ​លោះ​អស់​រយះពេល​ជិត 6 ឆ្នាំ ហើយ នៅសល់តែ​3 ខែ​ទៀត​ទេ ដាច់​អស់ហើយ​… សង្ឃឹមថា 3 ខែ ទៀត ប៉ា នឹង ដឹងខ្លួន ហើយ​ប៉ា​នឹង​បាន​សប្បាយចិត្ត​ណា​….

​លោក​ក៏បាន​បន្ត​ពាក្យ​ពេជ្រ បន្ថែមថា “​ប៉ា តែង​ប្រដៅ​ថា មាន​លុយ​ចេះ​ទុកដាក់ ខំ​សន្សំ កុំអោយ​លំបាក​ទៀត ព្រោះ​កូន​ធ្លាប់​លំបាក​តាំងពីក្មេង​មកហើយ​… ត្រូវ​ចេះ​អត់ធ្មត់ ខំ​ធ្វើបុណ្យ កសាង​អំពើ​ល្អ រក្សា​ចិត្ត​ស្មោះត្រង់ កុំ​លោភលន់ កុំ​ច្រណែន​អ្នកដទៃ​…

​ពេលនេះ​កូន​ព្យាយាម​ធ្វើតាម​ប៉ា មិនទាន់​អស់​ផង ស្រាប់តែ​ប៉ា ឈឺ លើសឈាម ដាច់​សរសៃឈាម លែង​ស្គាល់​កូន បានត្រឹមតែ​បើកភ្នែក មិនអាច​ធ្វើ​អ្វី​បាន ដូច​មនុស្ស​រុក្ខជាតិ …​ហ៊ឺ​… មួយជីវិត​នេះ កូន​មិនដែល​តក់ស្លុត​ទេ ប៉ុន្តែ​ពេល​ប៉ា​ឈឺ​នេះ កូន​ស្លុត​ខ្លាំងណាស់​…. កូន​នៅតែ​បន្ត​ព្យាយាម​ព្យាបាល​ប៉ា ប៉ុន្តែ​ការព្យាបាល​នោះ មិនដឹង​ជួយ​ប៉ា បានដឹងខ្លួន​ប៉ុណ្ណា​ទេ​…!!! Su … Su … ប៉ា​..!!៕