ករុណា ពេជ្រ គ្រោង​យក​អំណោយ​ទៅ​ចែកជូន​អ្នករងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្តកំពង់ស្ពឺ​

671

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: តារាចម្រៀង ករុណា ពេជ្រ បាន​បង្ហើប​ពី​អារម្មណ៍​ឈឺឆ្អាល និង​គ្រោង​យក​ជំនួយ​ទៅ​ជួយ​បងប្អូន​ដែល​នៅក្នុង ស្រុក​ភ្នំស្រួច និង ក្រុង​ច្បា​មន ខេត្តកំពង់ស្ពឺ ដែល​កំពុងតែ​រងគ្រោះ​ដោយ​ទឹកជំនន់​។

​ជានិច្ច​ជា​កាល តារាចម្រៀង រូបនេះ មិនដែល​រំលង​ការងារ​មនុស្សធម៌ ក្នុងការ​ចុះជួយ​ដល់​បងប្អូន​ក្រីក្រ ចាស់ជរា និង​ជនពិការ​។ ជាក់ស្តែង​តាមរយៈ​វីដេអូ​ឃ្លី​ប ដែល​រៀបរាប់​ពី​ទុក្ខលំបាក ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ករុណា ពេជ្រ បាន​សម្តែង​ក្តី​អាណិត ចំពោះ​បងប្អូន​ដែល​ជន់​លិច មិនបាន​យក​សម្ភារៈ​មកជា​មួយ ដោយ​គ្មាន​ចំណីអាហារ គ្មាន​សម្ភារៈប្រើប្រាស់ កំឡុង​ពេលដែល​ផ្ទះសម្បែង​ត្រូវបាន​លិចលង់​គ្មាន​សល់​។

​បើទោះបីជា​កាលៈទេសៈ​នេះ ករុណា ពេជ្រ កំពុងតែ​មានទុក្ខ​ជា​ទម្ងន់​ដោយ​ឪពុក​របស់ខ្លួន មាន​ជំងឺ​ប្រចាំកាយ មិនទាន់បាន​ធូរស្រាល​ក៏​តារាចម្រៀង វ័យ​សាម​ជាង​រូបនេះ នៅតែ​ស្វះស្វែង ប្រកូក​ប្រកាស ស្វែងរក​សប្បុរជន ដើម្បី​បរិច្ចាក​ទឹកប្រាក់ ឬ សម្ភារៈ ចំណីអាហារ យកទៅ​ចែកជូន ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ប្រមាណ ជាង​២០០ គ្រួសារ នៅក្នុង​ស្រុក​ភ្នំ​ស្រូ​ច ក្រុង​ច្បា​មន ខេត្តកំពង់ស្ពឺ​។

​ករុណា ពេជ្រ បញ្ជាក់ថា លោក​នឹង​នាំយក​អំនោយ​ទាំងនោះ ទៅ​ចែកជូន​ជាមួយ​សិល្បៈករ ប្រចាំ​ផលិតកម្ម​ថោ​ន និង​រងចាំ ការបរិច្ចាក​របស់​ស​ប្បុរ​ជន​ជាច្រើនរូប​ទៀត ដែលមាន​បំណង​ចង់​ចែករំលែក​ក្តី​អាណិតអាសូរ​តាមរយៈ លោក សូម​រួសរាន់​ទំនាក់ទំនង ទៅ​លោក​ផ្ទាល់​ព្រោះ ក្រុមការងារ​និង​សិល្បៈ​ប្រចាំ​ផលិតកម្ម​ថោ​ន និង​ចុះទៅ​ចែកជូន នៅ​ថ្ងៃ​អង្គា​រ៍ ទី​២៤ កក្កដា ២០១៨ ខាងមុខ​នេះហើយ​៕