ករុណា ពេជ្រ ចែក​អំណោយ​និង​បួងសួង​សុំ​ឲ្យ​ស្ថានភាព​ជំងឺ​ឪពុក​បាន​ធូរស្រាល​

1482
ចែករម្លែក

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: ក្រោយពេល​ចុះ​ពិនិត្យ​ផ្ទាល់ និង​មើលឃើញ​ពី​ស្ថានភាព​ទឹកជំនន់ នៅក្នុង​ខេត្តកំពង់ស្ពឺ មាន​ស្ថានភាព​ធ្ងន់ធ្ងរ បង្ករ​ការលំបាក​ដល់​ប្រជាពលរដ្ឋ តារាចម្រៀង ប្រចាំ​ផលិតកម្ម​ថោ​ន លោក ករុណា ពេជ្រ និង​ក្រុម​អ្នកសិល្បៈ បាន​នាំយក​អំណោយ​ទៅ​ចែកជូន ដល់​ប្រជាពលរដ្ឋ នៅ​ភូមិ​រំលោង​សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ខេត្ត កំពង់ស្ពឺ ចំនួន ១៩៧​គ្រួសារ និង ឃុំ តាំង​ស្យា ស្រុក​ភ្នំស្រួច ខេត្ត កំពង់ស្ពឺ ១៤៨ គ្រួសារ សរុប ទាំងអស់ ៣៤៧ គ្រួសារ កាលពី​ព្រឹក​ថ្ងៃ អង្គា​រ៍ ទី​២៤ កក្កដា ២០១៨​។

​លោក ករុណា ពេជ្រ បាន​ដឹកនាំ តារាចម្រៀង​ប្រចាំ ផលិតកម្ម ថោ​ន ដូចជា អ្នកនាង កា​តុ​, លោក សុគន្ធ ថេ​រា​យុ ,​និង កញ្ញា ឈិ​ត សុវណ្ណ​បញ្ញា បាន​ចូលរួម វិភាគទាន និង​បាន​ពាំ​នាំនូវ​អំណោយ និង​ថវិកា របស់​បណ្តា​ក្រុមហ៊ុន និង សប្បុរសជន ក្នុង និង ក្រៅប្រទេស​ន ជូន​ដល់​អ្នក​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ នៅ​ភូមិ​រំលោង​សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ខេត្ត កំពង់ស្ពឺ ចំនួន ១៩៧​គ្រួសារ និង ឃុំ តាំង​ស្យា ស្រុក​ភ្នំស្រួច ខេត្ត កំពង់ស្ពឺ ចំណីអាហារ​នឹង សម្ភារៈ​មានដូចជា ១-​មី ១​កេស​។ ២- អង្ក ២០​គីឡូក្រាម​។ ៣- ទឹកត្រី ១​យួ​។ ៤- ឃិត ១ កញ្ចប់ និង ថវិកា ពីរម៉ឺន​រៀល​។

​លោក ករុណា ពេជ្រ បាន​ឲ្យ​ដឹងថា ដោយ​មើលឃើញ​ការខ្វះខាត និង ការអំពាវនាវ របស់​ឯកឧត្តម ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ត្រ​ខេត្តកំពង់ស្ពឺ សុំ​ជួយ​ដល់​បងប្អូន​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្តកំពង់ស្ពឺ ដូច្នេះ ក្នុងនាម​លោក​ជា​អ្នកសិល្បៈ​និង​មាន​ស្គាល់​ក្រុមហ៊ុន​ផង ដូច្នេះ​ហើយក៏​អញ្ជើញ​សិល្បករ សិល្បការិនី ចូលរួម​ជាការ​បរិច្ចាក របស់​ក្រុមហ៊ុន​នានា ក៏បាន​ចែកជូន​ដល់​បងប្អូន ៣៤៧ គ្រួសារ​សម្រាប់​ពីរ​ទីតាំង​ខាងលើ​សិន​។

​ករុណា ពេជ្រ ក៏បាន​បន្ថែមថា ក្នុង​អំណោយ​ដែល​ចែកជូន​ទាំងនោះ ក៏មាន​ថវិកា​ផ្ទាល់ខ្លួន​របស់លោក​មួយ​ចំនួន​ចូល​ដែរ​។ លោក​ថា ការចែករំលែក ដូចជា​ផ្តល់​ថវិកា​ជូន​បងប្អូន​នេះ ក៏​ជាការ​រួមចំណែក ប្រៀប​បីដូច​ជាការ​ធ្វើបុណ្យ​មួយ​សម្រាប់​ជួយ​ដល់​ឪពុក​របស់លោក ដែល​កំពុងតែ​ព្យាបាល​ជំងឺ​។ ដូច្នេះ​លោក​សង្ឃឹមថា ការចែករំលែក​ក្តី​ស្រលាញ់ និង​ជួយ​គ្នា​ក្នុង​គ្រា​លំបាក គឺជា​ការប្រសើរ​និង មានចិត្ត​ជ្រះថ្លា​ក្នុង​ការធ្វើ​បុណ្យទាន​៕