ករុណា ពេជ្រ ត្អូញត្អែរឿងលក់ផ្ទះ មិនសមប្រកប

364
ចែករម្លែក

ដោយៈបញ្ញាសាស្រ្ត
ភ្នំពេញៈ
តារាចម្រៀង ករុណា ពេជ្រ មើលទៅម្តងនេះ ប្រហែលជាមានទុក្ខផ្ទួន ៗគ្នា ហើយ ស្របពេលដែលប៉ារបស់លោកបានធ្លាក់ខ្លួនពិការនៅមួយកន្លែង និងការមើល ថែអស់ប្រាក់ជាច្រើនម៉ឺន ដុល្លារនោះ ករុណា ពេជ្រ ក៏បានប្រកាសដាក់លក់ផ្ទះ ដើម្បី បានប្រាក់កាស យកទៅផ្គត់ផ្គង់គ្រួសារបន្ថែមទៀត។

ប៉ុន្តែ កាលពីថ្ងៃអង្គារ៍ ទី២២ តុលា ២០១៩ នេះ អ្នកគាំទ្រជាច្រើន បានឃើញសារ រៀបរាប់ពីតារាចម្រៀង មានឥទ្ធពលនៅក្នុងផលិតកម្មថោន បានបង្ហាញសារ ដ៏គួរ អោយក្តុកក្តួលថា «ពិបាកចិត្តណាស់លោកអើយ​ …. ទុក្ខជាន់ទុក្ខ..អត់លុយមើលប៉ា​ ទើបបានប្រកាស់លក់ផ្ទះ​ ដល់ពេលលក់ផ្ទះបានហើយ​ ប៉ុន្តែអត់បានលុយ​ ….រយះ ពេល​ 9 ខែហើយ​ បានតែ​ 21% នៃតំលៃផ្ទះទាំងអស់…. ខ្ញុំពន្យាពេល យោគយល់ បាន​ តែពេលខ្ញុំអាចរកវិធីដោះស្រាយបាន​ ប៉ុន្តែពេលនេះខ្ញុំយល់លែងបានហើយ​ ព្រោះខ្ញុំទាល់​ វណ្ឌ័ក​ ហើយ….​ រំលោះធនាគារផង​ ចំណាយមើលប៉ា​មួយខែរាប់ពាន់ផង​ ហើយត្រូវសង់ផ្ទះថ្មីទៀត…..មិនគួរណា​ ខ្ញុំកំពុងលំបាកហើយ​ មកបន្ថែមការ លំបាក ដល់ខ្ញុំមួយជាន់ថែមទៀត….»។

សូមរំលឹកថា ប៉ារបស់តារាចម្រៀង ករុណា ពេជ្រ មានជំងឺដាច់សរសៃឈាមខួរ ក្បាល ដែលត្រូវការប្រាក់ព្យាបាលជាច្រើនម៉ឺនដុល្លារ ទន្ទឹមនិងពេលនេះ ករុណា ពេជ្រ បានដាក់លក់ផ្ទះវីឡាយ៉ាងធំស្កឹមស្កៃនៅម្តុំវត្តសំរោងអណ្តែត ការដាក់លក់ត្រូវបាន អ្នកទិញ កក់ប្រាក់ត្រឹមតែ២១ភាគរយប៉ុណ្ណោះ តែរហូតមកដល់ពេលនេះ មិនទាន់ដឹង ថាយ៉ាងណានោះទេ ខណៈដែល ករុណា ពេជ្រ មិនទាន់ធ្វើការបកស្រាយ ព្រោះតែ ទូរស័ព្ទចូលប៉ុន្តែមិនមានអ្នកលើក៕