កល្យាណ​, កល្យាណី​, កសិកម្ម​, ហុង​, ខ្ជះខ្ជាយ​, ខ្ជាប់ខ្ជួន​, ខ្ជីខ្ជា​, ខ្ជឹប​, គណនា​, គណៈ​, គណ​, គជ​, គង្គា​, គណិតសាស្ត្រ​, គរុកោសល្យ​, គយគន់​, គប្បី​, គន្លឹះ​, គន្លិកគន្លាក់​

305

​កល្យាណ កល់​-​យ៉ាន​បា​. (​គុ​.) ល្អ​, ដែលមាន​លំអ​។ កល្យាណកម្ម (​កល់​-​យ៉ាណៈ​-​ក័​ម​) ន​. អំពើ​ល្អ​, កុសល កម្ម​។ ព​. ផ្ទ​. លាមកកម្ម​។ កល្យាណការី (​កល់​-​យ៉ាណៈ​កា​រ៉ី​) ជន​អ្នក​ធ្វើអំពើ​ល្អ​, អ្នកធ្វើការ​កុសល​។ ស្ត្រី​ជា​កល្យាណ ការិនី​។ កល្យាណមិត្ត (​កល់​-​យ៉ាណៈ មិ​ត​) មិត្ត​ល្អ​, មិត្ត​ត្រឹមត្រូវ​ដែល​បុគ្គល គួរ​សេពគប់​គួរ​រាប់រក​យកជាគ្នា​។ ព​. ផ្ទ​. បាបមិត្ត​។​
​ ​
​កល្យាណី កល់​-​យ៉ា​ណី​បា​. (​ន​.) ស្ត្រី​មាន​លំអ​, នាង​ល្អៈ ស្ត្រី កល្យាណី​, កែវ​កល្យាណី​, មាស កល្យាណី (​ព​. កា​.) ។​
​ ​
កសិកម្ម កៈ​-​សិ​-​កាំ​បា​. ( ន​. ) ការ​ភ្ជួរ​រាស់​, ការងារ​ដែល​គេ​ប្រកប ក្នុងការ​ភ្ជួរ​រាស់​គឺ​ការធ្វើ​ស្រែចម្ការ​។​
​ ​
​ហុង ( កិ​. ) មូរ​រុំ​ព័ទ្ធ​ជា​សំណុំ​, ជា​ដុំ​មូល​៖ ហុងអំបោះ​។ ខ្ចប់​ដោយ ក្រដាស​ឱ្យ​ជា​កញ្ចប់​រាង​មូល​ឈរ ឬ​ចង ក្របួច​សំពត់​ឱ្យ​ជា​ថង់​រាង​មូល​ឈរ ច្រក​គ្រាប់​អ្វីៗ​៖ ហុង​ស្ករ​-​ស​, ហុង អង្ករ​។ ចម្អិន​សាច់ជ្រូក​ដោយ​គ្រឿងផ្សំ ស្រដៀង​នឹង​ខ​ ៖ ហុង​សាច់ជ្រូក​។ គុ​. សាច់ជ្រូក​ហុង​។​
​ ​
( ន​. ) សាច់ជ្រូក​ដែល​ចម្អិន ដោយ​ផ្សំ​គ្រឿង​ស្រដៀង​នឹង​ខៈ​ហុងជ្រូក​។ រមូរ​សរសៃអំបោះ ឬ​ខ្សែ​ឆ្មារ​ដែល​មូរ រុំ​ព័ទ្ធ​ជា​ដុំ​មូល​៖ អំបោះ​មួយ​ហុង​។ គុ​. ដែល​ហុង​ហើយ​៖ អំបោះ​ហុង​, ជ្រូក ហុង​។​
​ ​
ខ្ជះខ្ជាយ ( កិ​. វិ​. ) ឥត សណ្តាប់ធ្នាប់​, រាត់រាយ​ដូច​គេ​ជះ​ចោល​៖ ចាយវាយ​ប្រាក់កាស​ខ្ជះខ្ជាយ​, ចេះតែ ស៊ីចាយ​ខ្ជះខ្ជាយ​ឥតបើគិត​។ ម​. ព​. កញ្ជះកញ្ជាយ​ផង​។​
​ ​
ខ្ជាប់ខ្ជួន ( គុ​. ឬ​កិ​. វិ​. ) ខ្ជាប់ ណាស់​, មាំមួន​ណាស់​៖ របស់​ខ្ជាប់ខ្ជួន​, គំនិត​ខ្ជាប់ខ្ជួន​, ធ្វើការ​ខ្ជាប់ខ្ជួន​។​
​ ​
​ខ្ជីខ្ជា ( កិ​. វិ​. ) ពាក្យ​សម្រាប់ ចម្រើន​ពាក្យ​ធ្វើ​, ពាក្យ​និយាយ​ឱ្យ​វិសេស ឡើង ធ្វ៉ើៈ​ខ្ជីខ្ជា​, និយាយ​ខ្ជីខ្ជា គឺ​ធ្វើការ ឬ​និយាយ​អ្វី​មិន​ម៉ត់ចត់​។ ជួនកាល​មាន ប្រើ​ជា​គុណសព្ទ​ដែរ​ដូច​ពាក្យ​ថា “​អ្នក ឯង​នេះ​ជា​មនុស្ស​ខ្ជីខ្ជា​ណាស់​” ។​
​ ​
​ខ្ជឹប (​កិ​.) បំ​ព្រួញ​, បង្រួម​រន្ធ​ឱ្យ តូច​ឬ​ឱ្យ​ជិត​។​
​ ​
​គណនា គៈណៈនា​សំ​. បា​. (​ន​.) ការរាប់​, ដំណើរ​រាប់​ឱ្យដឹង​ចំនួន ឱ្យឃើញ​ប្រាកដជា​ប៉ុណ្ណេះ​ប៉ុណ្ណោះ​។ ខ្មែរ​ប្រើ​ជា​កិ​. ផង​ក៏បាន​៖ ខ្ញុំ​គណនា មើលទៅ​ឃើញថា … ។​
​ ​
​គណៈ គៈ​– សំ​. បា​. ( ន​. ) (​គណ​) ពួក​, ក្រុម​, បន​, ហ្វូង​។ បើ​រៀង​ភ្ជាប់​ជាមួយនឹង​ស័ព្ទ​ឯទៀត ឱ្យ​ជា​បទ សមាស​តាមរបៀប​វេយ្យាករណ៍ សំ​. បា​. ត្រូវ​រៀង​ជា​រដ្ឋមន្ត្រី​គណៈ​ក្រុម​នៃ រដ្ឋមន្ត្រី​, សង្ឃ​គណៈ​ក្រុម​នៃ​ភិក្ខុសង្ឃ​, ប៉ុន្តែ​តាម​ទម្លាប់​ខ្មែរ​យើង​, ច្រើនតែ ប្រើ​រៀង​បទ​សមាស សំ​. បា​. ត្រឡប់​យក បទ​ក្រោយ​ជាមុន​វិញ​សម្រួល​ឱ្យ​ងាយ អាន​ងាយ​ថា​, រៀង​ត្រឡប់​បទ​ជា​គណៈ រដ្ឋមន្ត្រី​, គណៈសង្ឃ​វិញ​, ក៏​នៅតែមាន ន័យ​ថា ក្រុម​រដ្ឋ​ន្ត្រី​, ក្រុម​ភិក្ខុសង្ឃ​ដែរ (​បទ​សមាស​ឯទៀត ក្រៅពីនេះ​នៅមាន ច្រើន​ដូចជា​រដ្ឋ​ពល​កម្លាំង​របស់​រដ្ឋ​, រៀង​ត្រឡប់​បទ​ជា​ពលរដ្ឋ​ជាដើម​នោះ ដែរ​) ៘​
​ ​
​គណ គន់ សំ​. បា​. ( ន​. ) ពួក​, ក្រុម​, បន​, ហ្វូង​។ មេគណ​គឺ​មេ​ពួក​, មេក្រុម​, នៅ​កម្ពុជរដ្ឋ​ក្នុងសម័យ សព្វថ្ងៃ នេះ​ប្រើ​ជា​សមណស័ក្តិ​របស់​បព្វ​ជិត ដែលមាន​ព្រះរាជក្រម​ឱ្យ​តាំង​ជា​អធិបតី​លើ​ពួក​បព្វជិត ក្នុង​ខេត្ត​ក្រៅ​, ត្រូវ​សម្តេច ព្រះសង្ឃ​នាយក ឬ​សម្តេចព្រះសង្ឃរាជ​តា​មគ​ណៈ​តាំង​ជា​ឋានានុក្រម ទី​ព្រះគ្រូ សិន​, ត​មក​សម្តេចព្រះ​ប្រមុខរដ្ឋ​ទ្រង់ ព្រះមេត្តាប្រោស​ព្រះរាជទាន​តាំង​ជាទី​ព្រះ​រាជាគណៈ សម្រាប់​សមណស័ក្តិ ទី​មេគណ​តាម​ការ​សូម​នៃ​អភិបាលខេត្ត (​ម​. ព​. អនុគណ​ទៀតផង​) ។​
​ ​
​គជ​, ( ន​. ) វត្ថុ​ជា​ដុំ​ដូចជា​ពក មាន​សាច់​រឹង​ដូច​កែវ​កើតមាន​ក្នុង សិរីរ​កាយ ឬ​ក្នុង​ក្បាល​នៃ​សត្វ​ទាំង ឡាយ គ៉ៈ​ជ់​ខ្យង​, គជ់គ្រំ​, គជ់ដំរី​, គជ់ក្រៀល​។​
​ ​
​គង្គា សំ​.​បា​. ( ន​. ) ឈ្មោះ​ទន្លេ ធំ​មួយ​នៅក្នុង​មជ្ឈិមប្រទេស ដែលមាន​ក្បាល​ជាប់​ពី​ភ្នំ​ហិមាល័យ ហូរ​ចុះមក ដល់​ក្រុង ក័ល​ក័​ត្តា ( ជាល​ចុ​លតា ) រហូត មកដល់​សមុទ្រ​ឥណ្ឌា​។ អាកាសគង្គា​គឺ ធ្នារទឹក​នៅ​នាអាកាស​។ ពាក្យ​នេះ​គេ ប្រើ​ក្លា​យមក​ហៅ​ចំពោះ​ទឹកតែ​ម្តង​៖ ស្រង់​ព្រះ​គង្គា (​រ​. ស​.) គឺ​ស្រង់ទឹក​។​
​ ​
​គណិតសាស្ត្រ បា​. សំ​. ( ន​. ) វិទ្យាសាស្ត្រ​ផ្នែក​ខាង​ការសិក្សា​អំពី​ទំហំ​, អំពី​ខ្នាត​រង្វាស់ និង​អំពី​ការ​ប្រៀបផ្ទឹម​។ វិជ្ជា​ផ្នែក​នេះ​មាន​បីយ៉ាង គឺ​លេខ​គណិត ការគិត​លេខ​ដុំ​, លេខ​ភាគ​, លេខនព្វន្ត បាន​ដល់​លេខបូក​, សង​, គុណ​, ចែក​, ពិ​ជ​គណិត​ការគិត​លេខ​ដោយ​លើក តួអក្សរ​មកជា​តំណាង​, រេខា​គណិត​ការ គិត​លេខ​ផ្នែក​ខាង​វិសាលភាព​សំដៅ ចំពោះ​ទិដ្ឋភាព​បីយ៉ាង គឺ​បន្ទាត់​, ផ្ទៃ​, មាឌ​។​
​ ​
​គរុកោសល្យ គៈ​-​រុៈ​-​កោ​-​សល់​បា​. ( ន​. ) ការ​ឈ្លាសវៃ​របស់​គ្រូ​, សេចក្តី​ប៉ិនប្រសប់​សម្រាប់​គ្រូ​។​
​ ​
​គយគន់ ( កិ​. ) ចាំមើល​, ឃ្លាំមើល​៖ គយគន់រំពៃ​។​
​ ​
គប្បី ( អា​. និ ) ត្រូវតែ​៖ អ្នក បួស​គប្បី​ខំប្រឹង​សិក្សា​រៀនសូត្រ​, គប្បី ប្រព្រឹត្ត​ឱ្យ​ត្រឹមត្រូវ​ទៀងទាត់​តាម ធម៌​វិន័យ​កុំបី​ឱ្យ​ឃ្លាត​។​ជួនកាល​ប្រើ​ជា​កិ​. វិ​. ដូច​ពាក្យ​ថា​ប្រព្រឹត្ត​មិន​គប្បី​ជាដើម​។​
​ ​
គន្លឹះ (​ន​.) រនុក​បញ្ឈរ​, ឬ​ផ្តេក ចន្ទាស់​សម្រាប់​រុក​រុញចេញ​ចូល​៖ គន្លឹះ ទ្វារ​, គន្លឹះបង្អួច​។​
​ ​
​គន្លិកគន្លាក់ ( គុ​. ) ដែល រដិបរដុប​, ខ្ពស់​ទាប​, ស្តួច​ខ្លះ​, ធំ​ខ្លះ ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេច​សង្ឃរាជ ជួន ណាត​