កសាង រូបសំណាកព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ក្នុង​បរិវេណ​សាលាខេត្ត​បន្ទាយមានជ័យ​

300
ចែករម្លែក

ដោយ:ភ្នំ​ស្វាយ/បន្ទាយមានជ័យ ៖ ​រូបសំណាក​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ពី​ថ្ម​ត្រូវបាន​ដឹកនាំ​រៀបចំ​កសាងឡើង​ដោយ លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​ក្នុង​បរិវេណ​សាលាខេត្ត​ដើម្បី​បារមី​របស់​ព្រះ​ជួយ​បីបាច់​ថែរក្សា​ការពារ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត បាន​សេចក្តីសុខ​សប្បាយ និង​មានការ​អភិវឌ្ឍន៍ ។​

កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៩ ត្រូវបាន​រៀបចំ​ពី​ធី​លើក​តម្កល់ និង​អភិសេក ពុទ្ធ​ជ័យ​មង្គល សិរី​សួស្តី ។​

ពិធី​មាន​អញ្ជើញ​ចូលរួម​ពី​លោក អ៊ុ រាត្រី អភិបាលខេត្ត និង​លោកស្រី​ជ័យ ណា​រី លោក ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត មន្ត្រីរាជការ​សាល​ខេត្ត ៕B/