កសិករធ្វើស្រូវប្រាំងរអ៊ូរនឹងត្តមានសត្វស្លាបចុះជាន់ស្រូវ តែមន្ត្រីថា វាសុីតែខ្យងក្តាម ហើយបង្ហាញថា ស្រៃអត់ថ្នាំពុល

152
ចែករម្លែក

ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ កសិករធ្វើស្រូវប្រាំងរអ៊ូរនឹងត្តមានសត្វស្លាបចុះជាន់ស្រូវ តែមន្ត្រីថា វាសុីខ្យងក្តាមនិងហើយបញ្ជាក់ថាស្រែអត់សារធាតុគិមីពុល ស្រែមានសុវត្ថិភាព ពោលគឺជាកន្លែងធម្មជាតិដ៏ស្រស់ស្រាយ។

កសិករធ្វើស្រូវប្រាំងចុងរដូវវស្សាមួយចំនួននៅស្រុកភ្នំស្រុក ព្រះនេត្រព្រះ ក្រុងសិរីសោភ័ណបានប្រាប់ទីទៃពីគ្នា តែក្នុងន័យថា នៅដើមរដូវរំហើយនេះ វត្តមានសត្វស្លាបគោក សត្វស្លាបទឹកបានចុះច្រើននៅតាមវលស្រែដែលគេវ៉ៃដី ភ្ជួររាស់ធ្វើស្រែប្រាំងចុងរដូវវស្សា និងក៏ជាន់ស្រូវវស្សាដែលត្រៀមច្រូតកាត់ សត្វស្លាប់ទាំងនោះ ប្រភេទខ្លះបានសុីគ្រាប់ស្រូវនិងប្រភេទខ្លះបានដើរបំផ្លាញដើមនិងគ្រាប់ស្រូវអោយកប់ក្នុងទឹកក្នុងភក់ ។

សូមបញ្ជាក់ថា ក្នុងរដូវរំហើយនិងដើមរដូវវស្សា សត្វស្លាបគោក សត្វស្លាបទឹកតែងបង្ហាញវត្តមានដោយចុះរកសុិចំណីនិងហិចហើរប្រឡែងគ្នាទាំងហ្វូងៗ។

ប្រភេទសត្វស្លាបទាំងនោះមានដូចជា ចង្កៀលខ្យង រនាលពណ័ រនាលប្រផេះ ក្ងរ ខ្សឹប ក្រសារ ប្ររឹក ប្រវែក ទាព្រៃ ទុង ត្រយ៉ង ខ្វែក កុកជាដើម។

ប៉ុន្តែមន្ត្រីរដ្ឋបាលព្រៃឈើអោយដឹងថា រដូវរំហើយនេះ ពិតជាមានសត្វស្លាបទាំងនោះចុះច្រើន ហើយរំខានឬខូចខាតដល់ដំណាំស្រូវខ្លះដែរ តែមិនដុំកំភួនឡើយ។ ចំណែកលោកប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទិរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យប្រាប់កាលពីថ្ងៃទី៣០ខែតុលាឆ្នាំ២០១៩ ថា សត្វស្លាបទាំងនោះ ភាគច្រើនវាសុីត្រី ខ្យងក្តាម សត្វល្អិត ។វាមិនសុីគ្រាប់ស្រូវទេ តែបើវាដើរជាន់ដើមនិងគ្រាប់ស្រូវខ្លះៗ ក៏សុំអោយកសិករអត់ធ្មត់ ហើយចូលរួមថែរក្សាការពារ អភិរក្សសត្វទាំងនោះ។

លោកថា ពេលមានវត្តមានសត្វស្លាបច្រើន គួរសប្បាយចិត្តទៅវិញទេ ព្រោះបង្ហាញថា វាលស្រែស្រូវរបស់បងប្អូនមានលក្ខណៈធម្មជាតិ គ្មានជាតគីមី ហើយក៏បង្ហាញនូវទិដ្ឋភាពដែលមនុស្សនិងសត្វរស់នៅជាមួយគ្នា។

យោងមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យអោយដឹងថ្ងៃទី៣០ខែតុលាថា ការប្រមូលស្រូវស្រាលបានបញ្ចប់ទាំងស្រុង ហើយបច្ចុប្បន្នកសិករបន្តប្រមូលផលស្រូវកណ្តាល ហើយត្រៀមប្រមូលផលស្រូវធ្ងន់។

ជាមួយគ្នានេះដែរ កសិករបាននឹងកំពុងមមាញឹកធ្វើស្រូវប្រាំងចុងរដូវវស្សា រួមទាំងស្រូវប្រដេញទឹក ដោយបានផ្ទៃដីជាង៣០.០០០ហិចតាលើគម្រោងជាង៧ម៉ឺនហិចតា។

លោកប៉ាង វណ្ណាសេដ្ឋ ក៏រំលឹកដែរថា ដំណាំស្រូវនៅខេត្តទេ្វគ្រោះគឺដើមរដូវនិងពាក់កណ្តាលរដូវវស្សាបានជួបគ្រោះរាំងស្ងួតប៉ះពាល់ជាង៧ម៉ឺនហិចតា ក្នុងនោះជាង២,៧ម៉ឺនហិចតាបានខូចខាត។ ដល់ចុងរដូវវវស្សា បានជួបគ្រោះទឹកជំនន់បង្កអោយប៉ះពាល់ជាង៤ម៉ឺនហិចតា ។

ប៉ុន្តែបច្ច័យអាក្រក់នៃគ្រោះធម្មជាតិនេះ ក៏នាំអោយមានទឹក ហើយជួយអោយស្រូវរងផលប៉ះពាល់ពីគ្រោះរាំងស្ងួត ប្រែទៅល្អឡើងវិញ៕B/