កសិករ​កម្ពុជា​ងាក​មក​ប្រើ​គ្រឿងយន្ត​កសិកម្ម​ច្រើនជាង​ការប្រើប្រាស់​គោក្របី​ ​

1352
ចែករម្លែក

(​ភ្នំពេញ​) ៖ ដោយសារតែ​បច្ចេកវិទ្យា​ជឿនលឿន​កំពុងតែ​វាយលុក​នៅ​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ កសិករ​​កម្ពុជា​កំពុង​កំពុង​ងាក​មកប្រើប្រាស់​គ្រឿងយន្ត​យ៉ាងគំហុក ជំនួស​ឲ្យ​ការប្រើប្រាស់​កម្លាំង​អូសទាញ​សត្វ​ហានៈ​។​
​ ​
​តាម​របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញថា​ការប្រើប្រាស់​គ្រឿងយន្ត​ក្នុង​វិស័យ​កសិកម្ម​មាន​សន្ទុះ​កើន​ឡើង​ខ្ពស់ បើ​ធៀប​នឹង​ការប្រើប្រាស់​ដោយ​គោក្របី​។ ការប្រើប្រាស់​គ្រឿងយន្ត​សម្រាប់​ផលិតកម្ម​កសិកម្ម​គឺមាន​និន្នាការ​កើនឡើង​​ដល់​៩១,១៧% បើ​ធៀប​នឹង​ការប្រើប្រាស់​ដោយ​គោ​-​ក្របី​មាន​ត្រឹមតែ​៨,៨៣%​ប៉ុណ្ណោះ សម្រាប់​រយៈពេល​៦​ខែ ឆ្នាំ​២០១៧​នេះ​។​
​ ​
​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា ផ្ទៃដី​ភ្ជូ​រ​រាស់​សម្រេចបាន​ចំនួន​១.៦៨៩.៨៤៩​ហិកតា​ក្នុងនោះ​ភ្ជួរ​រាស់​ដោយ​គោ​-​ក្របី​មាន​ចំនួន​៥៤.២៧៦​ហិកតា និង​ដោយ​គ្រឿងយន្ត​កសិកម្ម​មាន​ចំនួន​១.៦៣៥.៥៧៣​ហិកតា កើនឡើង​លើស​ឆ្នាំមុន​ចំនួន​២០៧.៤១៣​ហិកតា​៕ដោយ៖វិបុល