កសិករ​ចិន លែង​សត្វ​ក​ន្លាត​៣០០​លាន​ក្បាល​ដើម្បី​ឱ្យ​ស៊ី​កាកសំណល់​អាហារ​

1707
ចែករម្លែក

​កសិដ្ឋាន​របស់លោក Li Yanrong នៅ ស្រុក Zhangqiu នៅ​ទីក្រុង Jinan ក្នុង​ខេត្ត​Henan​ប្រទេស​ចិន ចិញ្ចឹម​សាត្វ​កន្លាត​អាមេរិក​ចំនួន ៣០០​លាន​ក្បាល ​ដែល​ស៊ី​កាកសំណល់​អាហារ​ប្រហែល​១៥​តោន​ក្នុង​មួយថ្ងៃ​។​

​លោក Li Yanrong បាន​និយាយថា “​សាច់​កន្លាត មិន​គួរ​ឱ្យ​ខ្លាច​ទេ ។ វា​ទន់ រឹង ជូរ ផ្អែម ចត់​ឬ​ហឹរ​”​។​

​ប្រទេស​ចិន​បង្កើត​កាកសំណល់​ផ្ទះបាយ​យ៉ាងហោចណាស់​៦០​លាន​តោន​ជា​រៀងរាល់ឆ្នាំ​ហើយ​ភាគច្រើន​នៃ​កាកសំណល់​ទាំង ត្រូវ​បាន​កែច្នៃ តាមរយៈ​​គ្រឿង​ម៉ាស៊ីន​កែ​ច្នៃ​ដែល​មិន​មាន​ប្រសិទ្ធភាព​និង​គុណភាព ដែល​ធ្វើឱ្យ​ប៉ះពាល់​បរិស្ថាន​។​

​លោក Li Yanrong បាន​និយាយ​ថា​សត្វ​កន្លាត​បាន​ផ្តល់​នូវ​ជម្រើស​មួយ គឺ​មិនមែន​ជា​ការបំពុល​បរិស្ថាន​ដោយសារ​សំណល់​នៃ​កាកសំណល់​អាហារ​។​

​សត្វ​កន្លាត​អាមេរិក​នេះ គឺ​សត្វ​កន្លាត​ដ៏​ធំ​ជាង​គេ​បំផុត​នៅលើ​ពិភពលោក ដោយ​មាន​បណ្តោយ​ជិត​៤​សង់ទីម៉ែត្រ​ហើយ​អាយុកាល​របស់​វា អាច​រស់​បាន​ប្រហែល​៧០០​ថ្ងៃ​។

​ជារឿយៗ សត្វ​កន្លាត​ត្រូវបាន​ប្រើប្រាស់​ជា​គ្រឿងផ្សំ នៅក្នុង​ឱសថ​បុរាណ​ចិន​ដើម្បី​ព្យាបាល​របួស​និង​ជួសជុល​ជាលិកា​៕ដោយ៖សុខា/SN

កសិដ្ឋាន​របស់លោក Li Yanrong នៅ​ខេត្ត​Henan ប្រទេស​ចិន ចិញ្ចឹម​សាត្វ​កន្លាត​អាមេរិក ចំនួន​៣០០​លាន​ក្បាល ដែល​ស៊ី​កាកសំណល់​អាហារ​​ជិត​១៥​តោន​ក្នុង​មួយថ្ងៃ​