កសិករ​ថា ការដាំ​ដំណាំ​បន្លែ​ត្រូវ​បត់បែន​ខ្លាំង តាម​អាកាសធាតុ​និង​ឱកាស​ទីផ្សារ​

902
ចែករម្លែក
  • 23
    Shares

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: កសិករ​ថា ការដាំ​ដំណាំ​បន្លែ​ទ្រង់ទ្រាយ​តូច​ឬ​មធ្យម​ក៏​ចាំបាច់​ត្រូវ​បត់បែន​ខ្លាំង​តាម​អាកាសធាតុ​និង​ឱកាស​ទីផ្សារ​ដែរ ពុំ​នោះទេ​នឹង​ខាតបង់​លើ​ការចំណាយ​និង​ពេលវេលា​។​

​មីង វន ម៉ាលី​ស អាយុ​៥៩​ឆ្នាំ​រស់នៅ​ភូមិ​ស្នាយ​ដង្គត់​សង្កាត់​កោះ​ពង​សត្វ​ក្រុង​សិរីសោភ័ណ​ប្រាប់​កាលពី​ថ្ងៃទី​៣០​ខែមករា​ថា : មីង​បាន​ដាំ​បន្លែ​ក្រសាំងទៀប​លើរាន​ចំនួន​៥​រង​និង​ជី​ចំនួន​២​រង សម្រាប់​ផ្គង់​ផ្គង់​ផ្នែក​ទិញ​ម្ហូបអាហារ និង​ថ្ល​ឌ​ចំណាយ​ប្រចាំថ្ងៃ​ក្នុងផ្ទះ​។​

​ទោះយ៉ាងណា ការដាំ​នេះ​ត្រូវ​គិត​ខ្លាំង​លើ​អាកាសធាតុ​ដែល​ជួន​ក៏​ក្តៅ​ហួតហែង​ខ្លៃ​ង ជួន​ក៏​ត្រជាក់ ជួន​ក៏​ត្រជាក់​ហើយ​មាន​ភ្លៀង​ធ្លាក់​កក់ខែ​និង​តាម​រដូវវស្សា​និង​រដូវ​ប្រាំង​(​បម្រែបម្រួល​អាកាសធាតុ​)​។ និង​ក៏ត្រូវ​រត់តាម​ពេលវេលា និង​ទីផ្សារ​ថា ពេលណា​ឬ​ខែ​ណា គេ​ត្រូវការ​បន្លែ​អី​ខ្លាំង​ជាង​ក្នុងចំណោម​បន្លែ​ខ្លឹម​ស្លឹក ជី ក្រសាំង​ទៀន សាលាដ ភ្លៅកង្កែប ត្រកួន​ដក គូឆាយ​។​ល​។ ដែល​នៅ​សហគមន៍​ដាំ​បន្លែ​ភូមិ​ស្នាយ​ដង្គត់ ភួ​មិ​អ្នកតា ភូមិ​អង្គារ​បុស្ស ភូមិ​កោះ​ពង​សត្វ​សង្កាត់​ភ្នៀ​ត​និង​ភូមិ​ខ្លះទៀត​នៃ​សង្កាត់​ភ្នៀ​ត ដែល​នោ​ជិតខាង​និង​ជាប់​ដងស្ទឹង​សិរី​សៅ​ភ័ណ​បាន​ដាំ​ដែរ​។ ដូច​ពេលនេះ មីង​បាន​ដាំ​បន្លែ​ក្រសាំងទៀប​លើរាន​ដែល​ធានា​ប្រើប្រាស​បាន​៣-៤​ឆ្នាំ ។​តែ​ពេលខ្លះ មីង​ក៏ត្រូវ​ដាំ​បន្លែ​សាលាដ ដាំ​ជី ដាំ​បន្លែ​ភ្លៅកង្កែប​ជាដើម​។ ជាក់ស្តែង​កត្តា​ខ្យល់ កំដៅថ្ងៃ ទឹក​និង​កា​រកំ​ម្ម៉​ង់​ទិញ​នា​ខែប្រាំង​នេះ បន្លែ​ក្រសាំងទៀប​ងាយ​លក់ ។​ហើយ​លក់​ប៉​ដុំ​បាន​១​គ​ក្រ​ថ្លៃ​៣.០០០​ទៅ​៣.៥០០​រៀល​/១​គ​ក្រ ឬ​បើ​គិត​ជា​កូន​បាច់​ថ្លៃ​៦០០​រៀល​/១​បាច់​តូច​។

​មីង​វន ម៉ាលី​ស និយាយ​បន្តថា​: របរ​សំខាន់​ជាង​នេះ​របស់​គ្រួសារ​មីង​គឺ​ធ្វើស្រែ​២​ដង​/១​ឆ្នាំ​លើ​ផ្ទៃដី​៤​ហិច​តា ។ ដោយ​ធ្វើ​ពូជស្រូវ​អ៊ុ​អ៊ែរ​៨៥​ឬ​ណាំ​ខុង​បូ​ង មីង​ទទួលផល​សមរម្យ ហើយ​លក់​កាលពីដើម​រដូវវស្សា​ម្តង​និង​ចុងរដូវ​វស្សា​ម្តង​បាន​ថ្លៃ​ពី​៥,៦​ទៅ​៦,៤ បាត​/១​គ​ក្រ ។​តែបើ​សម្រាប់​អ្នក​កស្រូវ​ប្រាំង​លើក​ទី​២​នេះ ស្រូវ​នេះ​លក់បាន​ថ្លៃ​ក្រោម​៤​បាត​/១​គ្រ​ប៉ុណ្ណោះ​។ គឺ​ការ​សន្សំ​លុយ​លក់​ស្រូវ​បូកផ្សំ​នឹង​លុយ​របស់​ប្តី​ដែល​ធ្វើ​បុគ្គលិក​អង្គការក្រៅរដ្ឋាភិបាល បាន​ជួយ​អោយ​គ្រួសារ​មីង​អាច​សង់ផ្ទះ​ថ្មី​ធ្វើ​ឈើ​ប្រក់​ក្បឿង​១​ខ្នង ចំណាយ​ប្រមាណ​៥០​ម៉ឺន​បាត (​ឬ​ជិត​៦០​លាន​រៀល​)​។​

​ចំណែក​មីង លឿង គឹម​សួយ រស់នៅ​ភូមិ​ជាមួយ បានអោយដឹងថា នៅ​ខែមករា​និង​កុម្ភ​:​ឆ្នាំ​២០១៩ មីង​នៅ​ថ្លឹង​ថ្លែងថា​ត្រូវ​ដា​ទាំង​ប​ម្លែ​ក្រសាំងទៀប​ផង​និង​បន្លែ​សាលាដ​ផង​៣-៤​រង ព្រោះ​សំអាងថា អាកាសធាតុ​ហាក់​ប្រែប្រួល​ជួន​ត្រជាក់ ជួន​ក្តៅ ជួន​មាន​ភ្លៀង​កក់ខែ​។ ឯ​ទីផ្សារ​វិញ ការនិយម​បន្លែ​ដាំ​ក្នុងស្រុក​(​របស់​កសិករ​ខ្មែរ​) ក៏​អ្នកទិញ​ចូលចិត្ត​ជាង​បន្លែ​នាំចូល​ពី​បរទេស​ដែរ​។ ម្យ៉ាង​រដូវ​នេះ បន្លែ​សាលាដ​ក៏ត្រូវ​ការ​ច្រើន​ព្រោះ​មាន​ពិធី​រៀបការ បុណ្យ ឡើងផ្ទះ ឬ​ពិធីជប់លៀង​ច្រើន​។

​ទោះយ៉ាងណា រដូវ​នេះ​បន្លែ​ពី​បរទេស​ឬ​ពី​ខេត្ត​ផ្សេង​បុក​ចូលមក​ច្រើន ទើប​ធ្វើអោយ​កសិករ​នៅ​សហគមន៍​នេះ ដាំ​តិច​។ ឧទាហរណ៍​ប​ម្លែ​សាលាដ​លក់បាន​ថ្លៃ​១.៤០០​ទៅ​១.៦០០​រៀល​/១​គ​ក្រ​។ តែបើ​រដូវ​ដែល​បន្លែ​នាំចូល ខ្សត់ បន្លែ​សាលាដ​អាច​លក់បាន​ដល់​៨.០០០​ទៅ​១០.០០០​រៀល​/១​គ​ក្រ​ឯណោះ​។ ចឹ​ង​ហើយ​ការដាំ​ត្រូវ​មើល​ឱកាស​នេះដែរ​។​

​យោង​មន្ត្រី​ក្សេត្រសាស្ត្រ និង​កែច្នៃ​ដី នៃ​ម​ន្ទិ​រ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តបន្ទាយមានជ័យ​ឲ្យ​ដឹងថា ដំណាំ​បន្លែ​នៅ​រាល់​រដូវប្រាំង កសិករ​អាជីព​ដែល​ដាំ​បន្លែ​ច្រើន ហើយ​រាយប៉ាយ​តាម​ទីតាំង​នានា​ដែលមាន​អំណោយផល​ប្រភពទឹក កត្តា​ដី​និ​ងី​ផ្សារ​។​

​មន្ត្រី​បន្តថា មកទល់ពេលនេះ ដំណាំ​បន្លែ​ចម្រុះ ទូទាំង​ខេត្ត​ម​មាន​ប្រមាណ​៤០០​ហិច​តា ។ ហើយ​កសិករ​ក៏​ទទួល​ការយល់ដឹង​ពី​កត្តា​ប​ម្រែ​ប​ម្រយ​ល់​អាកាសធាតុ កត្តា​ទឹក ដី ជី បច្ចេកទេស ទីផ្សារ​ដោយ​ខ្លួនឯង​ផង ពី​មន្ត្រី​ជំនាញ​ផង​និង​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ផង​៕ ល​