កសិករ​នាំគ្នា​ស្ទូងស្រូវ​កណ្ដាលផ្លូវ ធ្វើ​ឲ្យ​អាជ្ញាធរ​ភ្លឺភ្នែក​

4988
ចែករម្លែក
  • 2.7K
    Shares
  • អ្នកភូមិ​មាន​គ្នា​ប្រមាណ​ជាង ៣០​នាក់​ទៅ​ស្ទូងស្រូវ​កណ្ដាលផ្លូវ​
  • ផ្លូវ​ក្រហូង​មានទឹក​ដក់​ធ្វើ​ឲ្យ​ពិបាក​ធ្វើដំណើរ​
  • ជា​សារ​ផ្ញើ​ទៅ​អាជ្ញាធរ​ឲ្យ​ចុះ​ជួលជុល​    

​អ្នកភូមិ​ក្នុង​ខេត្ត Isaan ប្រទេស​ថៃ បាននាំគ្នា​ក្រោក​ពី​ព្រលឹម​ទៅ​ស្ទូង​ស្រូវកណ្ដាល​ថ្នល់​កំពុង​ដក់​ទឹក ដើម្បី​តវ៉ា​នឹង​អាជ្ញាធរ​ដែល​មិន​អើពើ​ជួយ​ជួសជុល​ផ្លូវ​ធ្វើដំណើរ​កំពុង​ខូចខាត​។​

​អ្នកភូមិ​ម្នាក់​បាន​អះអាងថា ពួកគេ​ធ្វើបែបនេះ គឺ​ដោយសារ​ឆ្អែត​ចិត្តនឹង​ផ្លូវលំ​ពោរពេញ​ទៅដោយ​ភក់ ទឹក​ដក់​កណ្ដាលផ្លូវ​ដ៏​ពិបាកធ្វើ​ដំណើរ​។ ប្រភព​ដដែល​បន្តថា ភូមិ​ជាច្រើន​បាន​ប្រើ​ផ្លូវ​នេះ ពួកគេ​មាន​ភាពលំបាក​ច្រើន ជាពិសេស​រដូវវស្សា​។ ផ្លូវ​ប្រវែង​ជាង ៣​គីឡូម៉ែត្រ​នេះ មាន​រណ្ដៅ​ជម្រៅ​ជាង ៣០​សង់ទីម៉ែត្រ បង្កឡើង​ដោយសារ​ទឹកភ្លៀង ហើយ​ខែ​រាំង​វិញ គឺ​ដី​ហុយ​ខ្លាំង​។​

​អ្នកភូមិ​បានស្នើ​អាជ្ញាធរ​ឲ្យ​ជួសជុល​ផ្លូវ​ជាច្រើនលើក ច្រើនសារ តែ​ត្រូវ​ថ្នាក់លើ​ថា ពុំមាន​ថវិកា​គ្រប់គ្រាន់ ហើយ​ការធ្វើ​លើក​នេះ គឺជា​សារ​មួយ​រៀបរាប់​ពី​ផល​លំបាក​អ្នកភូមិ​។​

​ការធ្វើសកម្មភាព​ប្លែកៗ​នៅតាម​ដងផ្លូវ​ដក់​ទឹក​ក្នុងប្រទេស​ថៃ គេ​តែងតែ​សង្កេតឃើញ​កើតមាន​ជា​បន្តបន្ទាប់​នា​រដូវវស្សា​ដូចជា ស្ត្រី​ស្លៀកពាក់​សិច​ស៊ី ងូតទឹក​កខ្វក់​តាម​ថ្លុក​លើផ្លូវ​ជាដើម ហើយក៏​មាន​អាជ្ញាធរ​មក​ជួសជុល​ផងដែរ​៕

​ប្រភព​៖ Khaosod English /Sabay
​ដោយ​៖ ឡេង ភា​រុណ