កសិករ​បណ្ដុះ​ផ្សិត​លក់​នៅ​ស្រុក​ព្រះស្ដេច ​បាន​បោះបង់​មុខរបរ​នេះ​ស្ទើរ​គ្រប់គ្នា​

429
ចែករម្លែក

ដោយ​៖​ចាន់ថន​/​ព្រៃវែង​៖​ប្រជាកសិករ​ចំនួន​២៣​គ្រួសារ​ រស់នៅ​ក្នុងភូមិ​ស្រះ​កែរ​ឃុំ​ក្រាំងស្វាយ​ស្រុក​ព្រះស្តេច​ខេត្តព្រៃវែង​ ដែល​ពីមុនមក​តែងតែ​ប្រកប​របរ​បណ្តុះ​ផ្សិត​ចំហុយ​លក់​ ​បច្ចុប្បន្ន​បាន​ផ្អាក​ដំណើរ​ការដាំដុះ​ទាំងស្រុង​ហើយ ដោយ​ហេតុផល​ខាតបង់​ដើមទុន​ ខ្វះ​បច្ចេកទេស​និង​សម្ភារ​ក្នុង​ការដាំដុះ​។​

​កសិករ​នៅ​ភូមិ​ខាងលើ​បានឱ្យដឹងថា​ ក្នុង​មួយ​គ្រួសារ ពួកគាត់​ខាត​មិន​ក្រោម​ពី ៤ លាន​រៀលនោះទេដោយសា​rមុខរបរ​មួយ​នេះ​។​ព្រោះ​គម្រោងកសិកម្ម និង​អភិវឌ្ឍន៍​កំណើនសេដ្ឋកិច្ច (PADEE) របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តព្រៃវែង អំឡុង​ខែមិថុនា ឆ្នាំ​២០១៧​ មិន​ជោគជ័យ​។​

​លោកស្រី​ជា ​សាបាន ​ប្រធាន​សហគមន៍​(PADEE)​បាន​បញ្ជាក់ថា​ មូល​ហេតុដែល​ធ្វើឱ្យ​ក្រុម​គាត់​បោះបង់​មុខរបរ​បណ្តុះផ្សិត​ចំហុយ​នេះ​ ដោយសារ​ការនាំយក​ពូជ​ផ្សិត​មកពី​ខេត្តកំពង់ចាម​ផង​និង​ប្រទេសថៃផង នៅតែ​ដាំ​មិនសូវ​ដុះ ។​

រីឯ​ការ​ដាំ​ដុះ​គឺ​ធ្វើទៅ​តាម​ការណែនាំ​បង្ហាត់បង្ហាញ​និង​បង្រៀន តាមដាន​ពី​មន្ត្រី​ជំនាញ​ហើយ​នៅតែ​បរាជ័យ​ទៀត​។​ទើប​ពួកគាត់​បោះបង់ចោល​មុខរបរ​មួយ​នេះ​តាំង​ដើមខែឧសភា ឆ្នាំ ២០១៩​ម្ល៉េះ​។ ដោយមាន​អ្នកខ្លះ រត់​ទៅធ្វើ​ការងារ​សំណង់ និង​ធ្វើស្រែ​ចម្ការ​វិញ បើទោះបីជា​ដឹងថាតម្លៃ​ស្រូវ​លក់​ចេញ​បានត្រឹមតែ​មួយ​គីឡូក្រាមជាង​៦០០ រៀល​ក្តី ។​

​ឆ្លើយតប​ទៅ​នឹង​បញ្ហា​នេះ​ លោក អ៊ុក សំណាង ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រៃវែង បានឱ្យដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​១៨​កក្កដា​ឆ្នាំ​២០១៩​ថា ​បងប្អូន​ប្រជាកសិករ​នៅ​ភូមិ​ស្រះកែវ​នោះ​មិនមែន​បោះបង់​មុខរបរ​បណ្តុះ​ផ្សិត​នេះ​ចោល​ទេ​។​មកពី​ពួកគាត់​មិនចេះ​និយាយ ​តាមពិត​គឺ​គ្រាន់តែ​ពួកគាត់ផ្អាក​ធ្វើ​មុខរបរ​នេះ​មួយរយៈ​ប៉ុណ្ណោះ ។​

​ដោយសារ​អត់​មាន​មេ​ពូជ​ផ្សិត​គួបផ្សំ​និង​កត្តា​មួយចំនួនទៀត​ដូចជា​ខ្វះ​ចំបើង​និង​អាកាសធាតុ​មិន​អំណោយផល​ជាដើម​។​លោក​អ៊ុក​សំណាង​បាន​បញ្ជាក់ថា​បច្ចុប្បន្ននេះ​ខាង​មន្ទីរ​ក៏​កំពុង​ព្យាយាម​ស្វែងរក​មេ​ពូជ​ផ្សិត​ជូន​ប្រជាកសិករ​ទាំងនោះ​ផងដែរ​។​

ប៉ុន្តែ​នៅ​រក​មិនទាន់បាន​ ដោយសារ​អ្នក​ផលិត​មេ​ពូជ​ផ្សិត​នៅ​ខេត្ត​ត្បូងឃ្មុំ ដែល​ធ្លាប់​ទិញ​កន្លងមក គេ​ឈប់​ផលិត​។​បើ​ធ្វើ​ការផលិត​ខ្លួនឯង​ក៏​ទៅ​មិន​រួច​ដែរ ព្រោះ​ត្រូវ​ចំណាយ​ដើមទុន​ច្រើនណាស់​លើ​ឩ​បករ​ណ៍​សម្ភារ​។​តែ​ទោះជា​យ៉ាងណា​លោក​នឹង​ឱ្យ​មន្ត្រី​ជំនាញរ​កមេ​ពូជ​ដើម្បី​ជួយ​ដល់​កសិករ​ទាំងអស់​នៅ​ភូមិ​ស្រះកែវ​៕S/​Ha