កសិដ្ឋាន​ថាមពល​ពន្លឺព្រះអាទិត្យ​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍​ចាប់ផ្តើម​ធ្វើ​ប្រតិបត្តិការ​នៅ​វៀតណាម​ភាគខាងត្បូង​

141
ចែករម្លែក

​គម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ​កម្លាំង ៤២០ មេ​ហ្គា​វ៉ា​ត់ ដែលជា​ថាមពលព្រះអាទិត្យ​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍ បានចាប់ផ្តើម​ផលិតកម្ម​ជា​ផ្លូវការ​នៅ​ខេត្ត​តា​យ​និ​ញ​។​

​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​រោងចក្រ​ថាមពល​ពន្លឺព្រះអាទិត្យ​ទូ​ទៀង ដែលជា​ការបណ្តាក់ទុន​រួមគ្នា​រវាង​ក្រុមហ៊ុន​សំណង់​វៀតណាម Xuan Cau និង​ក្រុមហ៊ុន​ថៃ B.Grimm បានធ្វើ​ឡើង​កាលពី​ថ្ងៃ​សៅរ៍​ទី​៧​កញ្ញា នៅ​ស្រុក​តាន់​ចូ ខេត្ត​តា​ញ​និ​ញ ចម្ងាយ​ប្រហែល ១០០ គីឡូម៉ែត្រ​ពី​ទីក្រុង​ហូជីមិញ​។

​រោងចក្រ​តម្លៃ ៣៩១ លាន​ដុល្លារ​នេះ​គឺ​គ្របដណ្តប់​លើ​ផ្ទៃក្រឡា ៥៤០ ហិកតា​នៅលើ​ដី​ប្រប​មាត់បឹង​ទូ​ទៀង ដែលជា​បឹង​ប​បង្កើត​ដោយ​មនុស្ស​ធំជាងគេ​បំផុត​នៅក្នុង​ប្រទេស​។​

​ការសាងសង់​សំណង់​នេះ​ឡើង​បានចាប់ផ្តើម​នៅ​ខែមិថុនា​ឆ្នាំមុន ហើយ​បានបញ្ចប់​រួចរាល់​ក្នុង​រយៈពេល​ប្រហែល ១០ ខែ​។​

​រោងចក្រ​នេះ​ត្រូវគេ​រំពឹងថា​នឹង​ផ្គត់ផ្គង់​អគ្គិសនី​ប្រហែល ៦៨៨ លាន​គីឡូវ៉ាត់ម៉ោង​ក្នុង​មួយឆ្នាំ ដែល​ស្មើនឹង​ការប្រើប្រាស់​ជិត ៣២០.០០០ ផ្ទះ​។ តាម​ការប៉ាន់ស្មាន ថាមពលអគ្គីសនី ដែល​បាន​បង្កើត​ដោយ​កសិដ្ឋាន​នេះ​អាចឆ្លើយតប​ទៅនឹង​តម្រូវការ​ថាមពល​រប​ស់​ខេត្ត​តា​យ​និ​ញ​និង​ផ្គត់ផ្គង់​ថាមពល​បន្ថែម​ដល់​តំបន់​ភាគខាងត្បូង​។​

​វៀតណាម​មានបំណង​ផលិត​ថាមពលអគ្គីសនី​របស់​ខ្លួន ១០,៧ ភាគរយ​តាមរយៈ​ថាមពល​កកើតឡើង​វិញ​នៅ​ឆ្នាំ ២០៣០ ជាពិសេស​គឺ​ថាមពល​ព​ន្លឺ​ព្រះអាទិត្យ​និង​ខ្យល់​៕ ដោយ៖ កញ្ញាដាលីស

កសិដ្ឋាន​ថាមពលព្រះអាទិត្យ​ទូ​ទៀង​ចាប់ផ្តើម​ដំណើរការ​កាលពី​ថ្ងៃ​សៅរ៍
#