កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ បន្ត​ទទួលបាន​ជំនួយ​សប្បុរស សម្រាប់​ការបន្ថយ​ការលំបាក​របស់​ជនរ​ង​គ្រោះ​

694
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ បន្ត​ទទួលបាន​ជំនួយ​សប្បុរស​សម្រាប់​ការបន្ថយ​ការលំបាក​របស់​ជនរ​ង​គ្រោះ​ទាំងឡាយ​។​

​ជាក់ស្តែង​ក្នុង​អង្គ​មី​ទ្ទិញ​អបអរ​ខួប​លើក​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍ​ច័ន្ទ​៨​ឧសភា​ឆ្នាំ​២០១៩ ដែល​នៅ​ខេត្តបន្ទាយមានជ័យ បាន​ប្រារព្ធ​កាលពី​ថ្ងៃទី​៦​ខែ​សភា ក្រោម​អធិបតីភាព​លោកស្រី ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ការ​រៃអង្គាស​របស់​កាកបាទ​ក្រហម​ខេត្ត​នេះ ទទួល​ជំនួយ​សប្បុរសធម៌ សរុប​បណ្តោះអាសន្ន ជា​សមមូល​ចំនួន​១៣៥.៥៨៩,៤​ដុល្លារ សរ​អា​។​

​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ឲ្យ​ដឹងថា ក្នុងនាម​គណៈកម្មាធិកា​រ​សាខា និង​ក្នុង​នា​ជនរងគ្រោះ លោក​សូម​សម្តែង​ការកោតសរសើរ និង​គោរព​ដឹងគុណ​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌ ព្រហ្ម​វិហារធម៌ ដែល​សប្បុរសជន​ទាំងឡាយ​បាន​បានរួម​ចំណែក​ជួយ​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ​បំផុត​តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កន្លងមក ដោយបាន​រួមចំណែក​កាត់បន្ថយ​ការលំបាក​ចំពោះមុខ​របស់​ជនរងគ្រោះ​ដែល​ត្រូវការ​ជំនួយ​។​

​លោក​បាន​បន្តថា ចំពោះ​ខេត្តបន្ទាយមានជ័យ​កាលពី​ឆ្នាំ​២០១៨ និង​ក្នុង​ឆ្នាំ​២០១៩​នេះ គ្រោះមហន្តរាយ គ្រោះភ័យ​បាននិងកំពុង​បន្ត​កើតមាន​ច្រើន​។ ហេតុនេះ​ជំនួយ​សប្បរ​សធ​ម៍​បន្ថែមទៀត​ពិតជា​បាន​ជួយ​ដល់​ជនរងគ្រោះ​។​

​ដូច​ពី​ខែឧសភា​ឆ្នាំ​២០១៨​ដល់​ខែឧសភា​ឆ្នាំ​២០១៩ សាខា​និង​អនុសាខា​បាន​ចែក​អំណោយ​មនុស្សធម៌​ដល់​ជនរងគ្រោះ​១.១៦៣​គ្រួសារ ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ អគ្គីភ័យ រន្ទះបាញ់ ផ្ទុះ​មីន លង់ទឹក និង​គ្រួ​ដារ​ងាយ​រងគ្រោះ​ផ្សេងៗ​។​

​ជាងនេះទៅទៀត​សាខា បាន​ពង្រឹងសមត្ថភាព​កសាង​ភាព​ធន់​ដល់​សហគមន៍ មាន​សង់ផ្ទះ ជីក​អណ្តូង ផ្តល់​សម្ភារ​:​ចាំបាច់​នានា​។ បាន​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​សមត្ថភាព​សហគម​ន៍ បាន​ផ្សេ​ព្វ​ផ្សាយ​ពី​អនាម័យ​ទឹកស្អាត គ្រាប់មីន យុទ្ធ​ភ័​ណ្ឌ និង​ផ្តល់​អាហារូបករណ៍​ដល់​យុវជន​កាកបាទក្រហម​។ និង​ផ្តល់​អំណោយ​អង្ករ ធុង​ស្តុក​ទឺ​ក ម៉ូ​ទ័​រ​បូមទឹក កញ្ចប់​ទ្រទ្រង់​សុខភាព​… ដល់​មណ្ឌល ពន្ធនាគារ និង​មុខសញ្ញា​ជនក្រីក្រ​នានា​។​

​លោក​សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធានកិត្តិយស​សាខា បាន​អាន​សេចក្តីថ្លែងការណ៍​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន សែន ប្រធាន​កាកបាទក្រហម​ក​ម្ព​ជា​ក្នុង​អង្គ​មី​ទិ្ទ​ញ​អបអរ​ខួប​លើក​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទក្រហម​និង​អឌ្ឍ​ច័ន្ទ​៨​ឧសភា​ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ :” ខ្ញុំ​ស្រឡាញ់​កាកបាទក្រហមកម្ពុជា ” ដែល​ឆ្លុះបញ្ចាំង​នូវ​សេចក្តី​ថ្លែង​អំណ​គុណ​និង​កោតសរសើរ​ដល់​ជំនួយ​សប្បុ​ត​សធ​ម៍ សមិទ្ធិផល​និង​វឌ្ឍនភាព​របស់​សាខា​ក្នុង​ការផ្តល់សេវា​មនុស្ស​ធ​ម៍ កាលពី​ឆ្នាំ​២០១៨​និង​អនុសាសន៍​សម្រាប់​សាខា អនុសាខា​នៅ​ឆ្នៃ​២០១៩​នេះ ។​

​តម​ក ពិធី​នោះ លោកស្រី ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន បានផ្តល់​រង្វាន់​ដល់​កុមារ យុវជន​ឆ្នើម​ដែល​ទទួលស្គាល់​ពី​កាកបាទក្រហម​។ លោកស្រី និង​គណៈអធិបតី បានទទួល​អំណោយ​សប្បុរស​ពី​ឥស្សរជន សប្បុរសជន​គ្រប់​សមាសភាព​ក្នុង​ស្ថាប័ន​សាធារណៈ សង្គម​មហាជន និង​ផ្នែក​ឯកជន ដែល​បានជា​ប្រាក់រៀល​ខ្មែរ ប្រាក់​បាត​ថៃ​និង​ប្រាក់​ដុល្លា​សរ​អា បណ្តោះអាសន្ន​ជា​សមមូល​ចំនួន​១៣៥.៥៨៩,៤​ដុល្លារ សរ​អា​។ ពោលគឺ​ជិត​ស្មើ​កាលពី​ឆ្នាំ​២០១៨ តែ​ខ្ពស់ជាង​ពីមុន​ឆ្នាំ​២០១៧៕ ល​