កាកបាទក្រហមកម្ពុជា ជួយ​ស្ត្រី​ម្នាក់​ដែលមាន​ជំងឺ​ប្រើស​បេះដូង​

832
ចែករម្លែក
  • 45
    Shares

​ដោយៈ​ឆាយា​នាថ​/​ភ្នំពេញៈកាកបាទក្រហម​កម្ពុជានៅថ្ងៃទី១៣ខែសីហានេះបញ្ជាក់ថា ដោយ​ក្តី​អាណិតអាសូរ​ចំពោះ​អ្នកជំងឺ​ប្រើស​បេះដូង​ជួប​ការលំបាក នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ទី​១៣ ខែសីហា នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទក្រហម​កម្ពុជា បាន​ចាត់​ឱ្យ លោកស្រី ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី ១ និង​សហការី ចុះសួរសុខទុក្ខ និង​នាំយក​ផ្លែឈើ ទឹកដោះគោ និង​ថវិកា​មួយចំនួន ផ្តល់ជូន អ្នកស្រី ទិ​ត្យ រី អាយុ​២៧​ឆ្នាំ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត រាជធានី​ភ្នំពេញ ដើម្បី​ជួយ​សម្រាល​ដល់​ការហូបចុក​ក្នុងកំឡុងពេល​កំពុង​ព្យាបាល ។

លោកស្រីម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី ១ និង​សហការី ចុះសួរសុខទុក្ខ និង​នាំយក​ផ្លែឈើទឹកដោះគោ និង​ថវិកា​មួយចំនួន ផ្តល់ជូន​​ អ្នកស្រី ទិ​ត្យ រី អាយុ​២៧​ឆ្នាំ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត

​ក្នុងឱកាស​នោះ លោកស្រី​អគ្គលេខាធិការរង​ទី ១ បាន​ពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​គិតគូរ​ចំពោះ​ស្ថានភាព​ជំងឺ​របស់​អ្នកស្រី ទិ​ត្យ រី ព្រមទាំង​ផ្តាំ​ផ្ញើឱ្យ​អ្នកស្រី​ខិតខំ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ អនុវត្តតាម​ការណែនាំ​របស់​គ្រូពេទ្យ និង​ជូនពរ​ឆាប់​បានជា​សះស្បើយ​វិល​ទៅ​រស់នៅ​ជួបជុំ​គ្រួសារ​ឡើងវិញ​។​

​អ្នកស្រី ទិ​ត្យ រី ព្រមទាំង​កូនប្រុស និង​ប្តី បាន​សម្តែង​នូវ​ក្តីរំភើប និង​ថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​តែងតែមាន​មេត្តាធម៌ មាន​ក្តី​ករុណា គិតគូរ និង​លើកទឹកចិត្ត​ដល់​ប្រជាជន​រងគ្រោះ​ដោយ​គ្មាន​ការរើសអើង​អ្វី​ឡើយ​។ អ្នកស្រី ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​ដែល​ខិតខំ​វះកាត់​ព្យាបាល​ដោយ​យកចិត្តទុកដាក់ និង​មិនមាន​ការចំណាយ​ថវិកា​អ្វី​ឡើយ​៕​សរន

លោកស្រីម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី ១ និង​សហការី ចុះសួរសុខទុក្ខ និង​នាំយក​ផ្លែឈើទឹកដោះគោ និង​ថវិកា​មួយចំនួន ផ្តល់ជូន អ្នកស្រី ទិ​ត្យ រី អាយុ​២៧​ឆ្នាំ ដែល​កំពុង​សម្រាក​ព្យាបាលជំងឺ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត