កាកបាទក្រហម​ផ្តល់​អំណោយ​ដល់​លោកយាយ​ខ្មែរ​អ៊ីស្លាម​ដែល​ចិញ្ចឹម​កូន​មាន​សតិ​មិន​ប្រក្រតី​

578
ចែករម្លែក
  • 5
    Shares

ដោយ : ប​.​ជ័យ / បន្ទាយមានជ័យ​: តាម​ការចង្អុលបង្ហាញ និង​ណែនាំ ពី​លោកស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ព្រមទាំង​ក្រុមការងារ​ខេត្ត កាលពី​ថ្ងៃទី​១៩ ខែកុម្ភ​:​ឆ្នាំ​២០១៩ បានផ្តល់​អំណោយ​ដល់​លោកយាយ​ខ្មែរ​អ៊ីស្លាម​ដែល​ចិញ្ចឹម​កូន​មាន​សតិ​មិន​ប្រក្រតី​។​

​លោក​ចៅសង្កាត់​ទឹកថ្លា មេភូមិ​គាប និង​បងប្អូន​ជនជាតិ ឲ្យ​ដឹង​និង​ថ្លែងអំណរគុណ​ដល់​លោក​ប្រធាន​សាខា ដែល​អំណោយ​មនុ​ស្សធ​ម៏​កាកបាទក្រហមកម្ពុជា និង​ថវិកា មួយចំនួន ផ្តល់ជូន​លោកយាយ ចាស់ជរា​ឈ្មោះ ឡេះ តី​ណាក់ អាយុ​៧១ ឆ្នាំ ចិញ្ចឹម​កូនប្រុស ស្រី ក្នុងបន្ទុក​ចំនួន​០២​រូប​។​

​យោង​លោកយាយ​និង​មេភូមិ​ថា បន្ទុក​ដ៏​ធ្ងន់ ហើយ​លំបាក់​ឥត​ល្ហែ​នោះ គឺ​លោកយាយ​មិន​ត្រឹមតែ​ចាស់ជរា​គ្មាន​ទីពឹង គ្មាន​លទ្ធភាព​ប្រកប​របរ​រកស៊ី​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ត្រូវ​ចិញ្ចឹម​កូនៗ​២​នាក់ ដែលមាន​សតិ​មិន​ប្រក្រតី ថែមទៀត​។​

​លោកយាយ រស់នៅក្នុង​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​៕ ល​