កាក់​គោយន្ត​ដឹកអុស​មិន​ព្រម​ឈប់​បាញ់​បែក​កង់​ខ្ទេច​តែ​មិនមាន​អ្នកណា​របួស​

953
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​គោយន្ត​កន្ត្រៃ​ដឹកអុស​មួយគ្រឿង​ត្រូវ​កម្លាំង​មន្ត្រី​បរិស្ថាន​កាក់​ឳ្យ​ឈប់​ដើម្បី​ត្រួតពិនិត្យ​តែ​អ្នកបើក​មិន​​ព្រម​ឈប់​ក៏ត្រូវ​កម្លាំង​ទាំងនោះ​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​បណ្តាល​ឳ្យ​បែក​កង់​អស់​២​គ្រាប់​ហើយ​បើក​រត់​ចូលទៅក្នុង​បន្ទាយ​យោធា​នៃ​កងវរសេនាតូច​ទាំង​កង់​បែក​។​

ប៉ុន្តែ​សំណាងល្អ​មិនមាន​របួស​អ្នកណា​ទេ​គ្រាន់តែ​ខូចខាត​គោយន្ត​ប៉ុណ្ណោះ​។​ករណី​ផ្ទុះអាវុធ​នេះ​កើតឡើង​នៅ​ម៉ោង​១១​ៈ​៣០​នាទី​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រោយ​បន្ទាយ​នៃ​កងវរសេនាតូច​៥២២​ស្ថិត​ក្នុងភូមិ​កណ្តាល​ឃុំ​ស៊ុ​ង ស្រុក​សំឡូត​ខេត្តបាត់ដំបង​។​

​លោក​អ៊ា​ម​សេង​អឿន​មេ​បញ្ជា​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សំឡូត​បាន​បញ្ជាក់ថា​នៅ​មុនពេល​កើតហេតុ​គឺមាន​គោយន្ត​កន្ត្រៃ​ដឹកអុស​មួយគ្រឿង​របស់​ប្រជាពលរដ្ឋ​ឈ្មោះ​ឌុ​ច​ធី​ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ​នៅ​ភូមិ​កញ្ចាំង​ឃុំ​ស៊ុ​ង​ស្រុក​សំឡូត​បាន​ដឹកឈើ​អុស​ចេញពី​ព្រៃ​ហើយក៏​ស្រាប់​តែមាន​មន្ត្រី​បរិស្ថាន​ចំនួន​៤​នាក់​បាន​កាក់​គោយន្ត​នោះ​ឳ្យ​ឈប់​។​ប៉ុន្តែ​ដោយសារ​គោយន្ត​នៅតែ​បន្តដំណើរ​ទៅមុខ​មិន​ព្រម​ឈប់​ទើប​មាន​ប្រជាពលរដ្ឋ​ម្នាក់​ដែលជា​
​ប្រជាជន​នៅក្នុង​សហគមន៍​ឈ្មោះ​ប៊ុន ថា​ដែល​ដើរ​ជាមួយនឹង​ក្រុម​បរិស្ថាន​បាន​ឆក់​អាវុធ​AK​ពី​មន្ត្រី​នោះ​ហើយ​បាន​បាញ់​ឡើង​ទៅលើ​១​គ្រាប់​និង​បាញ់​ចំ​កង់​៣​គ្រាប់​បណ្តាល​ឳ្យ​បែក​កង់​ខាងក្រោយ​ទាំងសងខាង ។​ប៉ុន្តែ​តៃកុង​គោយន្ត​បាន​បន្ថែម​ល្បឿន​បើក​រត់​ចូលទៅក្នុង​បន្ទាយ​វរ​សេនា​តូច​លេខ​៥២២​ដើម្បី​សុំ​ការ​អន្តរា​​គម​ន៍​។

បន្ទាប់មក​ខាង​មន្ត្រី​MJP​ដែល ដឹកនាំ​ដោយ​ឈ្មោះ សន វណ្ណាត ឈ្មោះ សុ​យ ខឿ​ត (​មន្ត្រី​MJP),​ឈ្មោះ​​ម៉ែន សុឃឿន (​មន្ត្រី​MJP) បាននាំគ្នា​ចូលទៅ​សាកសួរ​រឿងហេតុ​ដល់​ក្នុង​បន្ទាយ​។​បន្ទាប់ពី​ធ្វើ ការស្រាវជ្រាវ អាវុធ​គឺជា​របស់​ប៉ូលីស​វរ​:​ការពារ​ព្រំដែន​៨១០​ខេត្ត​ប៉ៃលិន ។​បច្ចុប្បន្ន​វត្ថុតាង​បាន​រក្សាទុក​នៅ​វរ​សេនា​តូច​លេខ​៥២២ ចំណែក​អាវុធ​ខាង​MJP​យកទៅ​តាម​ខ្លួន​វិញ ។​

​ចំពោះ​បញ្ហា​នេះ លោក ប៊ូ ស៊ីណា​ប្រធាន​អង្គការ MJP បាន​បញ្ជាក់ថា លោក​ក៏ បានដឹង​ដែរ​ក្នុង​រឿងនេះដោយ​​សារ​តែ​ប្រជាពលរដ្ឋ​ក្នុងព្រៃ​សហគមន៍ បានមក​ពឹងពាក់​ឳ្យ​ក្រុម​របស់លោក​ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​មាន​ប្រជាពលរដ្ឋ​កំពុង​ធ្វើ​សកម្មភាព​លួច​អារឈើ​នៅក្នុង​ព្រៃគឺ​នៅពេល​ទៅដល់​ឃើញ​មានការ​អារឈើ មែន ទើប​កម្លាំង​បាន​តាម​ស្ទាក់​គោយន្ត​ដើម្បី​ត្រួតពិនិត្យ​។

ប៉ុន្តែ​កាក់​មិន​ឈប់​សោះ​ទើប​មានការ​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​តែម្តង​។​ទោះបី​បែក​កង់​អស់​២​គ្រាប់​តៃកុង​នៅតែ​បើក​រត់​ចូលទៅក្នុង​បន្ទាយ​យោធា​បាត់​តែម្តង ៕S/

​កាក់​គោយន្ត​ដឹកអុស​មិន​ព្រម​ឈប់​បាញ់​បែក​កង់​ខ្ទេច​តែ​មិនមាន​អ្នកណា​របួស​