កាច់​បំបែក សោ​ម៉ូតូ​លួច​យក​មិន​សម្រេច ប៉ូលីស​ចាប់បាន​០៤​នាក់​នៅ​ក្រុងព្រះសីហនុ

299
ចែករម្លែក

ដោ​យ:​វណ្ណៈ​/​ព្រះសីហនុ​ ៖ ប៉ូលីស​ខេត្ត​ព្រះសីហនុ បាន​បញ្ជូន​ខ្លួនជ​នស​ង្ស​យ័លួច​ម៉ូតូ ចំនួន​៤​នាក់​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃទី​១៨ ​ខែ​មីនា​ ឆ្នាំ​២០១៩ នេះ បន្ទាប់ពី​បាន​ចាប់ខ្លួន​យកមក​សាកសួ​ចម្លើយ​កាលពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង៣ និង ៤០​នាទី ។​

​ជ​នស​ង្ស​យ័​ចំនួន​៤​នាក់ បាន​ប្រព្រឹត្ត​អំពើកាច់​បំបែក​សោម៉ូតូ​លួច​យកម៉ូតូ​ជនរងគ្រោះ នៅ​ចំណុច ភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​១៧ ​ខែ​មីនា​ឆ្នាំ​២០១៩ លុះដល់​រសៀល​ថ្ងៃ​ដដែល សមត្ថកិច្ចសហការ​គា្នស្រាវជ្រាវ​ចាប់ខ្លួនបាន​និង​វត្ថុតាង​មកវិញ​។​

​មន្ត្រី​សមត្ថកិច្ច​ជំនាញ​បាន​ប្រាប់ថា ម៉ូតូ​របស់​ជនរងគ្រោះ​ម៉ាក ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ស្លា​កលេ​ខៈ ព្រះសីហនុ ១F-៥៧៣៦។

​ជនរងគ្រោះ​ឈ្មោះ នាង សុ​វ​ណ្ណី ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

​ជនសង្ស័យ​ទាំង៤​នាក់​មានឈ្មោះ​ដូចខាងក្រោម​៖
១-​ឈ្មោះ សាំង ស៊ុន​ហាក់ ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ​ជិត​រោងចក្រ ញូ​វ​ស្តារ ភូមិ​១ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
២-​ឈ្មោះ ហុង ឌី​ទិ​ត្យា​មុន្នី ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​មុខ​រោងចក្រ ក្រោ​ន ភូមិ​១ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
៣-​ឈ្មោះ គង់ បញ្ញា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ បុគ្គលិក​ហាង​កាហ្វេ មាន​ទីលំនៅ ភូមិ​១ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
៤-​ឈ្មោះ សៅ សារិត ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ រៀន​ជួសជុល​ម៉ូតូ មាន​ទីលំនៅ​ជិត​រោងចក្រ ញូ​វ​ស្តារ ភូមិ​១ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

​បច្ចុប្បន្ន​ជន​ស​ង្ស​យ័​ទាំង​៤​នាក់​ស្ថិតក្នុង​កណ្តាប់ដៃ​តុលាការ​ខេត្តហើយ៕​B/