កាច់​សោ​ម៉ូតូ​បាន​ជាង​កន្លះ​ម៉ោង ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់បាន​ម្នាក់​

341
ចែករម្លែក

ដោយ​: គ្រញូង​
​បាត់ដំបង​:
ជនសង្ស័យ​ម្នាក់​កាច់​សោក​យក​ម៉ូតូ​របស់​ប្រជាជន​បានសម្រេច តែ​ក្រោយ​ទទួល​ពាក្យបណ្តឹង​សមត្ថកិច្ច​ក្រុង​បាត់ដំបង តាម​ចាប់ខ្លួនបាន​ប្រមាណ​កន្លះ​ម៉ោង​ក្រោយ​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​ម៉ោង​៨​កន្លះ​យប់​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​។​

​លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ អធិការនគរបាល​ក្រុង​បាត់ដំបង បានឱ្យដឹងថា ជនសង្ស័យ​មានឈ្មោះ នួន ពិន​យ៉ា ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​នៅ​ភូមិ​អូរ​ចារ​សង្កាត់​អូរ​ចារ​ក្រុង​បាត់ដំបង​។ ចំណែក​ជនរងគ្រោះ​ម្ចាស់​ម៉ូតូ​ឈ្មោះ ចក់ សំណាង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​១៣​មករា​សង្កាត់​ព្រែក​ព្រះស្តេច​ក្រុង​បាត់​ដំ​ង​។ ម៉ូតូ​ដែល​បាត់បង់​ម៉ាក​ស៊ុយ​ហ្សា​គី​វីវ៉ា ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ បាត់ដំបង​
1C 7010​។​

​លោក​អធិការ​ក្រុង​បាន​បញ្ជាក់ថា ក្រោយ​ជនសង្ស័យ​ឆ្លើយ​សារភាព​រួច លោក​បាន​បញ្ជា​ឱ្យកម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​កម្រិត​ស្រាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត ហើយ​ការិយាល័យ​ជំនាញ​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​។ ដោយឡែក​ម៉ូតូ​បានប្រគល់​ជូនទៅ​ម្ចាស់​ដើម​វិញ​៕ ល​