កាច​ដល់​ម្ល៉ឹង​ផង​! ក្ងាន​ដេញ​អ្នកអុំទូក​ធ្លាក់ទឹក​គួរឱ្យ​អស់សំណើច​

297
ចែករម្លែក

​កន្លងមក​យើង​គ្រាន់តែ​ដឹងថា ក្ងាន​ជា​បក្សី​មួយ​ប្រភេទ សណ្ឋាន​ប្រហែល​នឹង​សត្វ​ទា តែ​ធំ ខ្ពស់ កវែង​ជាង​ទា និង​មាន​សម្បុរ​ស ប៉ុន្តែ​យើង​ប្រហែលជា​មិន​ធ្លាប់​បានដឹង ឬ​ឃើញ​វា​កាច​ហ៊ាន​ដេញ ចឹក​មនុស្ស​នោះទេ​មើលទៅ​។ ហើយ​ដល់​តែ​ពេល​បានឃើញ ទើប​ដឹងថា​វា​កាច​មិនធម្មតា​។

​តាមរយៈ​រូបភាព​ដ៏​កម្រ​បានឃើញ​ទាំងនេះ ក្ងាន​បាន​ដេញ​ចឹក​អ្នកអុំទូក​ភ័យ​ស្លន់ស្លោ​រហូត​ធ្លាក់ទឹក ស្ទើរ មិនគួរ​ឱ្យ​ជឿ និង​គួរឱ្យ​អស់សំណើច ព្រោះតែ​វា​មិន​ចូលចិត្ត​ឱ្យ​អ្នកណា​ឈ្លានពាន​ដែនដី របស់​វា​។​

​ហេតុការណ៍​បានកើត​ឡើងលើ​បុរស​ម្នាក់ និង​គ្នីគ្នា​របស់គាត់​ដែល​បាន​អុំទូក​លេង​ក្នុង​ព្រែក​អា​វ៉ុ​ន (Avon Canal) នៅ​ម៉ា​ដេ​ន (Marden) តំបន់​វី​ល​សាយ​អឺ (Wiltshire) ប្រទេស​អង់គ្លេស កាលពីពេល​ថ្មីៗ​នេះ​។

​តោះ​! បើ​ចង់​ជ្រាប​កាន់តែច្បាស់​ថា​តើ​យ៉ាងណា សូម​មើល​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួល​: ខុម​