កាដូ​ជិត​៨០​ម៉ឺន​ដុ​លា្ល​រ​សម្រាប់​ចំណងដៃ​នៃ​នាយិកា​ឌែ​ម៉ូ​គ្លីនិក​

1856
ចែករម្លែក
  • 375
    Shares

ដោយ​៖​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​៖​វត្តមាន​តារា​ល្បីៗ​ជាច្រើន​ដួង​បាន​ចូលរួម​មង្គលការ​ថៅកែ​គ្លីនិក​កែ​សម្រស់ ឌែ​ម៉ូ​គ្លីនិក កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៣១ ធ្នូ ២០១៨ អ្វីដែល​កាន់តែ​ភ្ញាក់ផ្អើល​នោះ ពិធីមង្គលការ អ្នកនាង ហូ​វ ដា​ណេ និង​កូន​កំ​ឡោះ​ជា​សេដ្ឋី​ជនជាតិ​ថៃ ដែលមាន​ជំនួញ​ក្នុង​ដៃ​ជាច្រើន​ទៀតផង​។

​ពិធី​ការិនី​ល្បីឈ្មោះ​អ្នកនាង យុគ ចិន្តា​អ្នកនាង​គង់​សុជាតិ​តារាចម្រៀង​សុគន្ធ​នីសា​និង​តារា​ល្បីៗ​ជាច្រើន​ដួង បាន​ចូលរួម​តាំងពីព្រឹក​តែម្តង ដោ​យមក​ហែរ​ហម​កូនក្រមុំ អ្នកនាង ហូ​វ ដេ​ណេ ម្ចាស់​គ្លីនិក​កែស​ម្ភ​ស្ស ល្បីឈ្មោះ​ក្នុង​ទីក្រុង​ភ្នំពេញ ព្រម​ជាមួយនឹង​មន្ត្រីរាជការ​អ្នកមុខអ្នកការ​ជាច្រើនរូប​។

​អ្វីដែល​ជាការ​ចាប់អារម្មណ៍​ក្នុង​អាពាហ៍ពិពាហ៍​របស់​អ្នកជំនួញ​ស្រី ដែលមាន​សក្ដានុពល​ខ្លាំង​លើ​វិស័យ​កែ​សម្ផស្ស​រូបនេះ​។ ក្រៅពី​វត្តមាន​តារា​ល្បី​ជាច្រើនរូប​ខំ​ឆ្លៀត​ទៅ​ចូលរួម​ចំ​ថ្ងៃ​ឆ្លង​ឆ្នាំ ខណៈដែល​តារាៗ​ម្នាក់ៗ​ជា​កម្មវិធី​ជាច្រើន​នោះ គឺ​ត្រង់​កូន​កំ​ឡោះ​មាន​វ័យក្មេង​រហូតដល់​ទៅ​៨​ឆ្នាំ ហើយ​ជា​អ្នកជំនួញ​មានមុខ ជំនួញ​ច្រើន​មុខ ទ្រព្យ​លាន​ដុល្លារ​ក្នុងប្រទេស​ថៃ​។

​លោក Thammarat Thurathong ត្រូវបាន​គេ​ស្គាល់​ថា គឺជា​កូនពៅ ក្នុង​ត្រកូល​អភិជន​ដែលមាន​កូន​តែ​២​នាក់ និង​ជា​អ្នកជំនួញ​ជួរមុខ​ក្នុងប្រទេស​ថៃ ដែលមាន​ក្រុមហ៊ុន​ធំៗ​ក្នុង​ដៃ​ជាច្រើន​ដូចជា ក្រុមហ៊ុន យន្តហោះ​ឯកជន​។ ក្រុមហ៊ុន​កប៉ាល់​ឯកជន​, ក្រុមហ៊ុន​លក់​មាស​, ក្រុមហ៊ុន​ផលិត​ជី​, ក្រុមហ៊ុន​លក់​ដី​, ក្រុមហ៊ុន​សណ្ឋាគារ​,​ភោជនីយដ្ឋាន​លំដាប់​ផ្កាយ​៥,​និង ក្រុមហ៊ុន​កែ​សម្ផស្ស​ជាដើម​។

​តាម​ការលើកឡើង របស់​អ្នកស្រី​ហូ​វ ដា​ណេ នាក់​ទាំង​ពីរបាន​ស្គាល់គ្នា​ជាង​២​ឆ្នាំ​មកហើយ តាមរយៈ​ការធ្វើ​ជំនួញ​ជាមួយគ្នា​ផ្នែក​កែ​សម្ផស្ស និង មុខ​ជំនួញ​ផ្សេងទៀត ដែល​ដំបូង​ឡើយ​គ្រាន់តែ​ជា​ដៃគូ​ជំនួញ​។​ប៉ុន្តែ ក្រោយពី​សិក្សា​ចិត្ត​គ្នា​ក៏​ឈានដល់​មាន​ទំនាក់ទំនង​ស្នេហា​តែម្ដង​។

ទាំង​អ្នកសិល្បៈ​ក៏ដូចជា​មហាជន កោតសរសើរ​ស្នេហា​អ្នកជំនួញ​១​គូ​នេះ​ជាខ្លាំង ដោយ​មិន​នឹកស្មាន​លោក Thammarat Thurathong មាន​វ័យក្មេង​ជាង​ដល់​ទៅ​៨​ឆ្នាំ មក​ស្រលាញ់​អ្នកស្រី​ហូ​វ ដា​ណេ ដែលជា​ស្ត្រី​មេម៉ាយ​កូន​២​ទៅហើយ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​ដ៏​សាម​ញ្ញា ប៉ុន្តែ​ខ្លឹម​កប់​នោះ ម្ដាយកូន​កំ​ឡោះ​បាន​កាដូ​យ៉ាង​ពិសេស ខ្សែក​ពេជ្រ ១​ខ្សែ តាម​ដែល​ដឹង​តម្លៃ​ប្រហែល ៤៧​ម៉ឺន​ដុល្លារ និង ចិញ្ចៀនពេជ្រ ១​វង្ស​មានតម្លៃ​ប្រហែល​ជាង​៣០​ម៉ឺន​ដុល្លារ​ឯណោះ​។

​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​គូស្នេហ៍​មួយគូ​នេះ​បន្ទាប់ពី​ពិធីមង្គលការ​បាន​ចប់សព្វគ្រប់​ពួកគេ​ទាំងពីរ​នាក់​នឹង​យកប្រាក់​ចំណងដៃ​ដែល​ភ្ញៀវ​ចងដៃ​នោះ ក្នុង​ថ្ងៃ​មង្គល​ទៅធ្វើ​កម្មវិធី​សប្បុរសធម៌ កសាង​សាលាឆទាន​ខ្នង ក្នុង​ទឹកដី​ខេត្តក្រចេះ ដែល​ចំណាយ​ទឹកប្រាក់​ប្រមាណ​៥​ម៉ឺន​ដុល្លារ​ទៀតផង​៕S/

​ ​