កាណាដា ព្រមាន​ពលរដ្ឋ​ខ្លួន​អំពី​ការធ្វើដំណើរ​ទៅ​ចិន​ក្រោយ​ចិន​កាត់ទោស​ប្រហារជីវិត​ជនជាតិ​កាណាដា​ម្នាក់​

723
ចែករម្លែក

​កាណាដា​បានធ្វើ​បច្ចុប្បន្នភាព​នៃ​ការណែនាំ​អំពី​ការធ្វើដំណើរ​ទៅ​ចិន​ដោយ​ព្រមាន​ពលរដ្ឋ​កាណាដា​អំពី​«​ការ​ប្រឈម​នឹង​ការចាប់​អោយ​អនុវត្ត​ច្បាប់​ក្នុងស្រុក​ចិន​ទាំង​​បំពាន​»​។​

​ការណែនាំ​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយពី​នាយករដ្ឋមន្ត្រី​ចា​ស្ទី​ន ទ្រុយ​ដូ បាន​សម្តែង​ការព្រួយបារម្ភ​ខ្លាំង​ចំពោះ​ការដាក់ទោស​ប្រហារជីវិត​លើ​ជនជាតិ​កាណាដា​ម្នាក់​​ដោយ​តុលាការ​ចិន​។​

​តុលាការ​ចិន​មួយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៤​មករា បានប្រកាសថា​ខ្លួន​សំរេច​អោយ​ប្រហារជីវិត​ជនជាតិ​កាណាដា​ឈ្មោះ រ៉ូ​ប៊ឺ​ត ឡយ ឆឺ​លិ​ន​ប៊ឺ​ក ចំពោះ​បទល្មើស​ថ្នាំញៀន​។​

​សារព័ត៌មាន​ចិន​បានចាប់ផ្តើម​ផ្សព្វផ្សាយ​ករណី​របស់​ឆឺ​លិ​ន​ប៊ឺ​ក​បន្ទាប់ពី​កា​រណា​បាន​ចាប់​ឃាត់ខ្លួន​មន្ត្រី​ហិរញ្ញវត្ថុ​កំពូល​នៃ​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន ហួរ​វេ កាលពី​​ថ្ងៃ​០១ ធ្នូ តាម​សំណើ​របស់​អាមេរិក​។​ចាប់តាំងពី​ពេលនោះ​មក ចិន​បាន​ចាប់ខ្លួន​ជនជាតិ​កាណាដា​២​នាក់​ដោយ​ទំនង​ជាការ​សងសឹក​ការចាប់ខ្លួន​មន្ត្រី​ហួ​រវេ​នេះ​៕​ដោយ​៖​វាសនា​

នាយករដ្ឋមន្ត្រី​កាណាដា លោក ចា​ស្ទី​ន ទ្រុយ​ដូ ថ្លែង​ទៅកាន់​សារព័ត៌​មាននៅ​ក្រុង​អូ​តា​វ៉ា កាលពី​ថ្ងៃ​ចន្ទ ក្រោយ​តុលាការ​ចិន​កាត់ទោស​ប្រហារជីវិត​លោក ឆឺ​លិ​ន​ប៊ឺ​ក