កាណូត​បុក​កាណូត​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​បណ្តាល​ឲ្យ​អ្នកនេសាទ​ម្នាក់​ស្លាប់​

1122
ចែករម្លែក

​(​ពោធិ៍សាត់​)៖​គ្រោះថ្នាក់​ចរាចរ​ដ៏​កម្រ​នៅលើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​រវាង​កាណូត​ស្មាច់​បុក​កាណូត​ស្មាច់​ដូចគ្នា​បណ្តាល​ឲ្យ​បុរស​អ្នកនេសាទ​ម្នាក់​ស្លាប់​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​ចារ​ជំនាន់​ស្ថិតក្នុង​ភូមិ​ទួល​គូរ​ឃុំ​រាំង​ទិល​ស្រុក​កណ្តៀង​ខេត្តពោធិ៍សាត់​កាលពី​វេលា​រសៀល​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៧​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​ឈ្មោះ ង​ន ឡៃ​ហ៊​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​អ្នកនេសាទ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​បាន​បើកកាណូត​ស្មាច់​ម៉ាស៊ីន​ម៉ាក​ហ៊ី​ណូ​កា​កម្លាំង​១៨​សេះ ជើង​បង្កង ទំហំ​៦.៣​ចំនួន មួយគ្រឿង​ចេញពី​លំនៅស្ថាន​ទៅ​នេសាទ​។​ខណៈពេល​បើក​ទៅដល់​ចំណុចកើតហេតុ​ក៏ត្រូវ​អ្នកនេសាទ​ដូចគ្នា​បាន​បើកកាណូត​បុក​យ៉ាង​ពេញទំហឹង​បណ្តាលឱ្យ​ជនរងគ្រោះ​ថ្នាក់​ទឹក​ស្លាប់​។

​ក្រុមគ្រួសារ​បាត់​ជនរងគ្រោះ​យូរ​មិនឃើញ​ត្រឡប់មកផ្ទះ​វិញ​ក៏​បើកកាណូត​ទៅរក​ប្រទះឃើញ​កាណូត​ជនរងគ្រោះ​ត្រូវ​កាណូត​មួយគ្រឿង​ទៀត​បុក​ខ្ទេច ហើយ​នាំគ្នា​ចុះ​រាវ​រកឃើញ​ជនរងគ្រោះ​ស្លាប់បាត់​នៅក្នុង​ទឹក​។​

​មន្ត្រីនគរបាល​ស្រុក​កណ្តៀង​បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី​២៨​ខែសីហា​ថា​ដោយ​កើត​ទុក​មិន​សុខចិត្ត​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ​សង្ស័យថា​មាន​ករណី​ឃាតកម្ម​ទៅលើ​ជនរងគ្រោះ​។​សមត្ថកិច្ច​ចុះ​ពិនិត្យ​កន្លែងកើតហេតុ​និង​នៅលើ​រូបរាងកាយ​ជនរងគ្រោះ​បាន​អះអាងថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កាណូត​បុក​គ្នា​។

ក្រោយពេល​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ពី​សមត្ថកិច្ច​ជំនាញ​សាកសព​ជនរងគ្រោះ​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី និង កំពុង​ស្រាវជ្រាវ​ស្វែងរក​ជន​បើក​កា​រណូត​បង្ក​យកមក​ផ្តន្ទាទោស​៕S/​ដោយ​៖​ហូ​សាន់​

កាណូត​បុក​កាណូត​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​បណ្តាល​ឲ្យ​អ្នកនេសាទ​ម្នាក់​ស្លាប់​(រូប៖វ៉េបសាយ)