កាតា​ផ្តល់ប្រាក់​ដោយ​សម្ងាត់​៤០០​លាន​ដុល្លារ​ទៅ FIFA

388
ចែករម្លែក

ឯកសារ​បែកធ្លាយ​បាន​បង្ហាញថា ប្រទេស​កាតា​បាន​ផ្តល់ប្រាក់ ៤០០​លាន​ដុល្លារ​ទៅ ស្ថាន​ប័ន FIFA បី​សប្តាហ៍ មុនពេល​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​ពិភពលោក​មួយ​នេះ បានសម្រេច​ទាំង​ចម្រូងចម្រាស​ឲ្យ​ប្រទេស​នេះ​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​វើ​ល​ខាប់​ឆ្នាំ ២០២២.

​ការស៊ើបអង្កេត​ដាច់ដោយឡែក​មួយ​ដោយ The Sunday Times​គាស់កកាយ​ឯកសារ​ដែល បង្ហាញថា មន្ត្រីជាន់ខ្ពស់​មកពី​ទូរទស្សន៍ Al Jazeera ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​កាតា បាន​ចុះ​កិច្ចព្រមព្រៀង​ទូរទស្សន៍​ដែល​បាន​ដាក់សំណើ​ជា​ប្រាក់​ច្រើនសន្ធឹក​សន្ធាប់​។​
​ ​
ក្រុមហ៊ុន​ទូរទស្សន៍​នេះ​បាន​យល់ព្រម​ចំណាយ​ប្រាក់​១០០​លាន​ផោន​ចូល​គណនី​របស់ FIFA ប្រសិនបើ​កាតា​ឈ្នះ​ក្នុងការ​បោះឆ្នោត​ធ្វើ​ម្ចាស់ផ្ទះ​វើ​ល​ខាប់​កាលពី​ឆ្នាំ​២០១០​។​

​ព័ត៌មាន​លម្អិត​ស្តីពី​ការផ្តល់ប្រាក់​ច្រើនសន្ធឹក​សន្ធាប់​មិន​ធ្លាប់​ត្រូវបាន​បង្ហាញ​ក្នុង​ឯកសារ ដែល​បាន​បែកធ្លាយ​មកដល់​ដៃ​កាសែត Sunday Times​។​
​ ​
សំណើ​នេះ​បង្ហាញ​ពី​ជម្លោះ​ផលប្រយោជន៍​សម្រាប់​ស្ថាប័ន FIFA​ហើយ​នេះ​គឺជា​ការរំលោភ លើ​ច្បាប់​របស់ខ្លួន ដោយសារ​ថា ទូរទស្សន៍ Al Jazeera កាន់កាប់​ដោយ​មេដឹកនាំ សេក ហា​ម៉ា​ដ ប៊ី​ន ខា​លី​ហ្វា អាល ថា​នី (Sheikh Mamad bin Khalifa Al Thani)​។​
​ ​
​ច្បាប់​របស់ FIFA ចែងថា​ប្រទេស​ដែល​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​មិនអាច​ផ្តល់​អត្ថប្រយោជន៍ ហិរញ្ញវត្ថុ​ដល់​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​មួយ​នេះ​ដែល​ទាក់ទិន​នឹង​ការបោះឆ្នោត​បានទេ​។​
​ ​
ទោះបីជា​យ៉ាងណា លោក សេប ប្ល៊ែ​ត​ធើ (Sepp Blatter) ដែល​កាលនោះ​គឺជា​ប្រធាន FIFA និង​អគ្គលេខា​ង​ធិ​ការ​របស់លោក​គឺ​លោក ជឺ​រ៉ូម វ៉ាល​កេ (Jerome Valcke) បានសម្រេច​កិច្ច ព្រមព្រៀង​ដោយ​ចុះហត្ថលេខា​យល់ព្រម​តែមួយ​សប្តាហ៍​ប៉ុណ្ណោះ​បន្ទាប់ពី​កាតា​ទទួលបាន សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​វើ​ល​ខាប់​ឆ្នាំ​២០២២៕ ប្រែ​សម្រួល​: ពិសិដ្ឋ​