កាត់ទោស​ស្ត្រី​សញ្ជាតិ​អូស្ត្រាលី​ម្នាក់​ដើមកំណើត​វៀតណាម​ករ​ណី​ដឹកជញ្ជូន​គ្រឿងញៀន​ចេញពី​កម្ពុជា​

304
ចែករម្លែក
  • 44
    Shares

ដោយៈ​ស្រី​លក្ខណ៍​/​ភ្នំពេញ​៖​ស្ត្រី​សញ្ជាតិ​អូស្ត្រាលី​ម្នាក់​ដើមកំណើត​វៀតណាម​ត្រូវ​ក្រុមប្រឹក្សា​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​នៅ​ព្រឹក​ថ្ងៃទី​៩​ខែមេសា​ឆ្នាំ​២០១៩​ពាក់ព័ន្ធ​បទល្មើស​ស៊ីឈ្នួល​ដឹកជញ្ជូន​គ្រឿងញៀន​ហេ​រ៉ូ​អ៊ី​ន​ចេញពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​អូស្ត្រាលី ។​

​ជនជាប់ចោទ​ឈ្មោះ​Tranvethy​អាយុ​៣៨​ឆ្នាំ​ដើមកំណើត​វៀតណាម​ចូលសញ្ជាតិ​អូស្ត្រាលី​ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៦​ខែមករា​ឆ្នាំ​២០១៨​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ជាមួយនិង​ថ្នាំញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន​ទម្ងន់​១.៧៥០​ក្រាម​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​គែម​វ៉ា​លី​ស​ព៏​ណ​ក្រហម​មួយ​របស់​ជនសង្ស័យ ។​

​នៅ​ថ្ងៃទី​១០​មករា​ឆ្នាំ​២០១៨​តុលាការ​កម្ពុជា​បានចេញ​ដីកា​សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ដាក់ពន្ធនាគារ​រហូតដល់​ថ្ងៃ​កាត់ទោស​នេះ ។​ក្នុង​សវនាការ ត្រាន់ វេធី បាន​សារភាពថា ពេល​នៅ​ប្រទេស​អូស្ត្រាលី នាង​បាន​ចូល​លេងល្បែង​នៅកាស៊ី​ណូ​ចាញ់​អស់ប្រាក់​ចំនួន​៥.០០០​ដុល្លារ​ដែល​ប្រាក់​នោះ​នាង​បាន​ខ្ចី​ពី​ឈ្មោះ ចាង ។

បន្ទាប់មក​ឈ្មោះ​ចាង​បាន​ទារប្រាក់​ជំពាក់​នោះ ហើយ​ពេល​នាង​អត់​មាន​ប្រាក់​សង ឈ្មោះ​ចាង​ក៏បាន​គំរាម​ឱ្យ​នាង​មក​យក​អីវ៉ាន់​មួយកញ្ចប់​នៅ​កម្ពុជា​ជា​ថ្នូរ​នឹង​ការ​លោះ​បំណុល ហើយ​បើ​យកទៅ​ដល់​អូស្ត្រាលី​គេ​នឹង​ឱ្យប្រាក់​នាង​១​ម៉ឺន​ដុល្លារ​ថែមទៀត​។

​ប៉ុន្តែ​បើ​នាង​មិន​ព្រម​មក​យក គេ​នឹង​ចាប់យក​កូន​នាង​ទាំង​២​ចេញពី​សាលា ។ ដោយ​គ្មាន​ជម្រើស នាង​ក៏​មក​កម្ពុជា​ចូលទៅ​កាស៊ីណូ​ណាហ្គា​ជួប​និង​បុរស​វៀតណាម​២​នាក់​យក​វ៉ា​លី​សព​ណ៏​ក្រហម​មួយ​មកឱ្យ​នាង​យកទៅ​សណ្ឋាគារ​ដាយ​មិន​ផា​លេស ។

លុះដល់​ថ្ងៃទី​៦​ខែមករា ឆ្នាំ​២០១៨ នាង​ក៏​ចេញដំណើរ​មក​អូស្ត្រាលី​វិញ​ក៏ត្រូវ​ប៉ូលីស​ចាប់ខ្លួន​តែម្ដង​។​ក្រុមប្រឹក្សាតុលាការ​បាន​កំណត់​យក​ថ្ងៃទី​២៥​ខែមេសា​ឆ្នាំ​២០១៩​វេលា​ម៉ោង​៩​ព្រឹក​ដើម្បី​ប្រកាស​សាលក្រម​ដើម្បី​សម្រេច​ជោគវាសនា​ស្ត្រី​រូបនេះ ៕S/​